ធ្លាយរឿងអាស្រូវផ្លូវភេទរបស់តារាស្រីកូរ៉េ Yoon Hye Jin

6 Videos


ថ្មីៗនេះ តារាស្រី Yoon Hye Jin ដែលជាប្រពន្ធរបស់តារាសម្ដែងប្រុស Uhm Tae-woong ត្រូវបានគេចោទប្រកាន់ថាបានចាប់រំលោភសេពសន្ធវៈតារាប្រុសម្នាក់ផ្សេងទៀត ។

ធ្លាយរឿងអាស្រូវផ្លូវភេទរបស់តារាស្រីកូរ៉េ Yoon Hye Jin

ក្រោយពីមានព័ត៌មានអាស្រូវផ្លូវភេទនេះលេចឡើង អ្នកសារព័ត៌មានរបស់ «Ilgan Sports» បានព្យាយាមទាក់ទងតាមទូរស័ព្ទ ប៉ុន្តែតារាស្រីខាងលើមិនព្រមនិយាយអ្វីទាំងអស់ ដោយក្រោយពីទទួលទូរស័ព្ទ នាងបាននិយាយទាំងសំឡេងញ័រមាត់ថា នាងមិនចង់និយាយតាមទូរស័ព្ទទេ ហើយក៏គ្មានរឿងអ្វីត្រូវនិយាយដែរ ។ ក្រៅពីនេះទៀត សូម្បីតែគណនី Instagram ផ្ទាល់របស់នាងក៏ត្រូវបានបិទដែរ ។

ធ្លាយរឿងអាស្រូវផ្លូវភេទរបស់តារាស្រីកូរ៉េ Yoon Hye Jin

គួរបញ្ជាក់ដែរថា តារាស្រីវ័យ ៣៦ ឆ្នាំ Yoon Hye Jin និង តារាប្រុសវ័យ ៤២ ឆ្នាំ លោក Uhm Tae-woong បានរៀបការជាមួយគ្នាកាលពីឆ្នាំ ២០១៣ ហើយមកទល់នឹងពេលនេះ ពួកគេមានកូនស្រីអាយុ ៣ ឆ្នាំម្នាក់ ឈ្មោះ Uhm Ji Ohn ។

ធ្លាយរឿងអាស្រូវផ្លូវភេទរបស់តារាស្រីកូរ៉េ Yoon Hye Jin

លោក Uhm Tae-woong ត្រូវបានអ្នកគាំទ្រស្គាល់យ៉ាងច្បាស់ថា ជាប្អូនប្រុសបង្កើតរបស់តារាស្រីជើងចាស់វ័យ ៤៧ ឆ្នាំនាង Uhm Jung Hwa ៕

( ប្រភព ៖ អលខេប៉ប ) កុសល

ធ្លាយរឿងអាស្រូវផ្លូវភេទរបស់តារាស្រីកូរ៉េ Yoon Hye Jin