នារីចិនម្នាក់ ធ្លាក់ខ្លួនមានរូបរាងអាក្រក់គួរឱ្យខ្លាច ដោយសារតែ…

6 Videos


នារីវ័យក្មេងជនជាតិចិនម្នាក់បានបង្ហាញរាងកាយដែលបានខូចរបស់ខ្លួនដោយសារអណ្ដាតភ្លើង ឲ្យមហាជនបានឃើញតាមរយៈបណ្ដាញទំនាក់ទំនងសង្គមចិន Weibo ហើយការបង្ហាញនេះគឺនាងគ្រាន់តែចង់បង្ហាញការឈឺចាប់របស់នាងតែប៉ុណ្ណោះ ។

នារីចិនម្នាក់ ធ្លាក់ខ្លួនមានរូបរាងអាក្រក់គួរឱ្យខ្លាច ដោយសារតែ…

តាមប្រភពព័ត៌មានបានឲ្យដឹងថា នារីអភព្វខាងលើមានឈ្មោះ Zhou Yan ហើយនាងបានរស់នៅជាមួយរាងកាយប្រឡាក់ដោយស្នាមភ្លើងដូចនេះអស់រយៈពេល ៥ ឆ្នាំមកហើយ ។ រូបថតប៉ុន្មានសន្លឹករបស់ Zhou Yan នេះដែរគឺនាងបានបង្ហោះចូលក្នុងគណនី Weibo ផ្ទាល់របស់នាងកាលពីសប្ដាហ៍មុនដោយទទួលបានចំនួនអ្នកចុច Like ៤៥.០០០ នាក់ និង មតិ(Comment) ចំនួន ១៨.០០០ ។

នារីចិនម្នាក់ ធ្លាក់ខ្លួនមានរូបរាងអាក្រក់គួរឱ្យខ្លាច ដោយសារតែ…

នាង Zhou Yan បានរំឭកឲ្យដឹងថា នាងបានទទួលរងការវាយប្រហារដោយអំណាចភ្លើងពីសំណាក់មិត្តរួមថ្នាក់របស់នាងម្នាក់ឈ្មោះ Tao Rukun ដែលជាកូនប្រុសរបស់មន្ត្រីរដ្ឋាភិបាលម្នាក់កាលពីឆ្នាំ ២០១១ ដែលពេលនោះនាងមានវ័យត្រឹមតែ ១៧ ឆ្នាំ ប៉ុណ្ណោះ ។ Zhou Yan បាននិយាយទៀតថា កាលនោះនាង និង Tao Rukun រៀនជាមួយគ្នានៅវិទ្យាល័យ អានហ៊ុយ ហើយហេតុដែល Tao Rukun បានប្រើសាំងដុតនាងដូចនេះគឺដោយាសារនាងបដិសេដ្ឋជាមួយសម្ដីលួងលោម (ញ៉ែ) របស់គេ ។

នារីចិនម្នាក់ ធ្លាក់ខ្លួនមានរូបរាងអាក្រក់គួរឱ្យខ្លាច ដោយសារតែ…

រាងកាយរបស់ Zhou Yan ៣០ ភាគរយត្រូវបានគ្របដណ្ដប់ដោយស្នាមភ្លើង ហើយភ្លាមៗនោះដែរឪពុករបស់យុវជន Tao Rukun បានចេញមុខសូមអភ័យទោសចំពោះ Zhou Yan តាមរយៈ Weibo ថា «ការឈឺចាប់ដែលមិនអាចផ្សះផ្សាបាននេះគឺបង្កឡើងដោយកូនប្រុសរបស់ខ្ញុំ ដូចនេះខ្ញុំនឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីជួយដល់ Zhou Yan…ខ្ញុំស្ដាយណាស់ដែលមិនអាចបង្រៀនកូនឲ្យក្លាយជាមនុស្សល្អាន…» ។

នារីចិនម្នាក់ ធ្លាក់ខ្លួនមានរូបរាងអាក្រក់គួរឱ្យខ្លាច ដោយសារតែ…

តាមប្រភពដែលទទួលបានពី Weibo បានឲ្យដឹងទៀតថា ទោះជាយ៉ាងណាក្ដីឪពុកម្ដាយរបស់យុវជន Tao Rukun មិនបានចេញថ្លៃព្យាបាលទៅដល់នាង Zhou Yan ឡើយ បើសិនជាគ្រួសាររបស់ Zhou Yan មិនព្រមចុះហត្ថលេខាលើសេចក្ដីលើកលែងទោសឲ្យកូនប្រុសរបស់ពួកគេ ។ ក្នុងឆ្នាំ ២០១២ យុវជន Tao Rukun ត្រូវបានគេរកឃើញថា មានទោសជាប់ក្នុងពន្ធនាគាររយៈពេល ១២ ឆ្នាំ ហើយក្នុងនោះក្រុមគ្រួសាររបស់នារីរងគ្រោះ Zhou Yan បានទាមទារជំងឺចិត្តជាលុយចំនួន ៧០ ម៉ឺនដល្លារបន្ថែមទៀត ប៉ុន្តែទោះជាយ៉ាងណាតុលាការមិនអាចសម្រេចតាមសូមណូមពររបស់គ្រួសារជនរងគ្រោះឡើយ ។

នារីចិនម្នាក់ ធ្លាក់ខ្លួនមានរូបរាងអាក្រក់គួរឱ្យខ្លាច ដោយសារតែ…

ក្នុងខែឧសភា ឆ្នាំ ២០១៥ ក្រោយពីមានភាពចម្រូងចម្រាស់ជាមួយសំណងជំងឺចិត្តនេះ តុលាការបានសម្រេចផ្ដល់លុយចំនួន ២៦ ម៉ឺនដុល្លារទៅគ្រួសារជនរងគ្រោះ តែសម្រាប់លុយចំនួនប៉ុននេះគ្រួសាររបស់នាង Zhou Yan មិនសុខចិត្តឡើយដោយបានលើកឡើងថា វាមិនច្រើនទេបើធៀបជាមួយការឈឺចាប់របស់កូនស្រី និង ទង្វើខុសឆ្គងដ៏ធំធេងរបស់អ្នកបង្ក ។ ចូលមកដល់ខែមិនា ឆ្នាំ ២០១៦ នេះតុលាការ សម្រេចឡើងចំនួនលុយ ២៧ ម៉ឺនដុល្លារទៅជនរងគ្រោះ ប៉ុន្តែរឿងដែលនឹកស្មានមិនដល់នោះគឺ ពេលទទួលលុយជាក់ស្ដែង នាង Zhou Yan ទទួលបានត្រឹមតែ ១២.០០០ ដុល្លារតែប៉ុណ្ណោះ ដែលលទ្ធផលដូចនេះបានបណ្ដាលឲ្យនាង Zhou Yan ហួសចិត្ត និង ដួលន្លប់នៅនឹងមុខតុលាការតែម្ដង ។

នារីចិនម្នាក់ ធ្លាក់ខ្លួនមានរូបរាងអាក្រក់គួរឱ្យខ្លាច ដោយសារតែ…

គួរបញ្ជាក់ដែរថា បច្ចុប្បន្នគណនី Weibo របស់នាង Zhou Yan មានចំនួនអ្នកចុច Follow រហូតដល់ ២០ ម៉ឺននាក់ឯណោះ ហើយក្នុងចំណោមពួកគេទាំងនោះសុទ្ធតែបានសរសេរសារលើកទឹកចិត្តដល់នាង ហើយសម្រាប់នាង Zhou Yan ផ្ទាល់ក៏បានតាំងចិត្តដែរថា «ធ្វើមនុស្សត្រូវតែសម្លឹងទៅមុខជានិច្ច» ៕

(ប្រភព៖ សៀងហៃអ៊ីស) កុសល

នារីចិនម្នាក់ ធ្លាក់ខ្លួនមានរូបរាងអាក្រក់គួរឱ្យខ្លាច ដោយសារតែ…