Samsung នឹង​ចាប់​ផ្ដើម​លក់​ទូរសព្ទ​​កំពូលៗ​មួយ​ទឹក នៅ​ឆ្នាំ​ក្រោយ

យោង​តាម​ការ​រាយការណ៍​ថ្មី​មួយ​ឲ្យ​ដឹង​ថា​ ក្រុមហ៊ុន​ Samsung មាន​គម្រោង​​ចាប់​ដំណើរ​ការ​សេវាកម្ម​​​តុប​តែង​ទូរសព្ទ​ថ្មី​ ដែល​អនុញ្ញាត​ឲ្យ​អតិថិជន​ទិញ​ទូរសព្ទ​កំពូលៗ​ មួយ​ទឹក​ក្នុង​តម្លៃ​សមរម្យ​។

 

Samsung នឹង​ចាប់​ផ្ដើម​លក់​ទូរសព្ទ​​កំពូលៗ​មួយ​ទឹក នៅ​ឆ្នាំ​ក្រោយ

 

​​​ក្រុមហ៊ុន​នឹង​តុបតែង​​ឡើង​វិញ​នូវ​ទូរសព្ទ​កំពូល​ៗ​ ដែល​​អតិថិជន​​ចុះ​​ឈ្មោះ​​​ប្រើ​​កម្មវិធី​​​ One-Year Upgrade (ដូរ​ទូរសព្ទ​ថ្មី​ពេល​ប្រើ​បាន​មួយ​ឆ្នាំ) យក​មក​កាន់​ក្រុមហ៊ុន​វិញ។ ទូរសព្ទ​កំពូលៗ​​ទាំង​នោះ​ទំនង​ជា​រួម​មាន​ Galaxy S7, Galaxy S7 Edge និង​ Galaxy Note 7 ដែល​ទើប​ដាក់​លក់​ថ្មីៗ​នេះ។

 

ក្រោយ​តុប​តែង​រួច​ Samsung នឹង​លក់​ចេញ​ទូរសព្ទ​ទាំង​នោះ​ក្នុង​តម្លៃ​ទាប។ បើ​តាម​ប្រភព​ដែល​រាយការណ៍​ដំណឹង​នេះ​​ដល់​សារព័ត៌មាន​ Reuters មិន​បាន​បញ្ជាក់​ទេ​ថា​តម្លៃ​នឹង​បញ្ចុះ​សល់​ត្រឹម​ប៉ុន្មាន ហើយ​ក៏​មិន​បាន​បញ្ជាក់​ពី​ចំនួន​ទូរសព្ទ​​ដែល​នឹង​លក់​ចេញ​ដែរ។

 

​​​​គេ​រំពឹង​ថា​គម្រោង​ការ​នេះ​អាច​នឹង​ចាប់​ផ្ដើម​​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង​ និង​ សហរដ្ឋអាមេរិក​ នៅ​ដើម​ឆ្នាំ​ ២០១៧​ ខាង​មុខ៕​

 

ចុច​អាន៖ Motorola ឌឺដង​​ Samsung ថា​លួច​​មុខងារ​របស់​ខ្លួន​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ Mirror​​