ត្រួតពិនិត្យ​មើលរាងកាយខ្វះ ឬ គ្រប់ជាតិសរសៃ ដោយប្រើគ្រាប់ពោត

តាម Prevention នោះវិធីងាយស្រួលដើម្បីពិនិត្យមើលថា សរីរាង្គមានគ្រប់ជាតិសរសៃដែរ ឬ ទេ គេអាចប្រើគ្រាប់ពោត ។ ដំបូង អ្នកគប្បីលេបពោត ៤-៥ គ្រាប់ ដោយពុំទំពារ រួចអ្នករង់ចាំមើលពេលវេលាដែលវាត្រូវច្រានចេញមកតាមលាមក ។ ប្រសិនបើវាត្រូវច្រានចេញតាមលាមក ក្នុងវេលាក្រោម ១៨ ម៉ោង នោះ អ្នកពុំចាំបាច់ព្រួយបារម្ភថាខ្វះជាតិកាកសរសៃឡើយ ។ ផ្ទុយទៅវិញ ប្រសិនបើលើសពី ១៨ ម៉ោង ទើប “ឃើញ” វាត្រូវបានបញ្ចេញមកនោះ គប្បីបរិភោគអាហារសម្បូរជាតិកាកសរសៃ ដើម្បីបង្គ្រប់ភ្លាម ។

ក្រៅពីនោះ អ្នកអាចយកចិត្តទុកដាក់លើសញ្ញាព្រមានពីកង្វះជាតិកាកសរសៃ ដូចរៀបរាប់ខាងក្រោម៖

– លាមកមានលក្ខណៈដុំតូចៗ ហើយរឹងដូចជាដុំក្រួស
– ឆាប់ឃ្លានៈ អ្នកមានអារម្មណ៍ឃ្លាន ក្រោយពេលបរិភោគ ១-២ ម៉ោង
– ងងុយគេង ក្រោយពេលបរិភោគអាហារៈ ធម្មតាពេលបរិភោគឆ្អែត នោះគឺងងុយគេងហើយ ។ ប៉ុន្តែ ប្រសិនបើវាកើតមានសញ្ញានេះជាប្រចាំ នោះអ្នកពិតជាខ្វះជាតិកាកសរសៃ ដែលមានតួនាទីសំខាន់ ក្នុងការស្ថិរភាពជាតិស្ករក្នុងឈាម ។ ហេតុនេះ ពេលខ្វះវាៗ ធ្វើឲ្យជាតិស្ករធ្លាក់ចុះគំហុក ជាហេតុនាំឲ្យអ្នកល្ហិតល្ហៃ ងងុយគេង ៕


ត្រួតពិនិត្យ​មើលរាងកាយខ្វះ ឬ គ្រប់ជាតិសរសៃ ដោយប្រើគ្រាប់ពោត

មូលហេតុធ្វើឲ្យកុមាររីកចម្រើន​កម្ពស់យឺត

ត្រួតពិនិត្យ​មើលរាងកាយខ្វះ ឬ គ្រប់ជាតិសរសៃ ដោយប្រើគ្រាប់ពោត

អ្នកជំនាញកំពុងតាមដានមើលប្រសិទ្ធភាពនៃការប្រើនំត្រីដើម្បីបំប៉នសុខភាពកុមារ