ផ្លែឈើ៥ប្រភេទនេះ អ្នកជម្ងឺទឹកនោមផ្អែម អាចទទួលទានបាន ជាតិស្ករមិនឡើងខ្ពស់!

ធម្មតាអ្នកដែលមានជម្ងឺទឹកនោមផ្អែម ត្រូវតមអាហារច្រើនមុខខ្លាំងណាស់ គិតចង់ទទួលទានអាហារនេះក៏មិនបាន អាហារនោះក៏មិនបាន ពីព្រោះដោយសារថា ចំណីអាហារ និងពពួកផ្លែឈើខ្លះ គឺសុទ្ធតែមានជាតិស្ករខ្ពស់មែនទែន។

ប៉ុន្តែពេលនេះអ្នកដែលមានជំងឺទឹកនោមផ្អែម ក៏អាចបរិភោគផ្លែឈើទាំង៥ប្រភេទនេះ បានដែរ ដែលវាគឺជាផ្លែឈើដ៏សមរម្យ សម្រាប់អ្នកជំងឺទឹកនោមផ្អែម ដោយវាជាតិស្ករ ក្នុងកម្រិតទាប និងសរសៃខ្ពស់ ដើម្បីជួយឱ្យរាងកាយស្រូបយក ជាតិស្ករយឺត មិនកើនឡើងលឿនប៉ះពាល់ដល់សុខភាព និងថែមទាំងអាចជួយ ព្យាបាលជម្ងឺនេះ បានទៀតផង។ វាមានដូចជា៖

១. ផ្លែប៉ោម៖ មានជាតិសរសៃរលាយក្នុងទឹក ដែលយើងហៅថា សារជាតិPectin។ នៅក្នុងសារជាតិ pectin ជួយរំលាយជាតិខ្លាញ់ និងខ្លាញ់ក្នុងឈាម វាមិនធ្វើឱ្យជាតិស្ករក្នុងឈាមរបស់អ្នក កើនឡើងយ៉ាងឆាប់រហ័សនោះទេ ហើយវាក៏មានផ្ទុកនូវវីតាមីនជាច្រើនទៀតផង រួមទាំងសារធាតុ Beta-caroteneផងដែរ។ អ្នកជម្ងឺទឹកនោមផ្អែមគួរទទួលទានផ្លែប៉ោមពណ៌បៃតង១ផ្លែតូច ក្នុងមួយថ្ងៃបន្ទាប់ពី ទទួលទានអាហាររួច។

២.ផ្លែត្របែក៖ ផ្លែត្របែកមានជាតិផ្អែមតិច តែមានជាតិសរសៃខ្ពស់ និងកាល់ឡូរីទាប។ ដូច្នេះអ្នកដែលមានជម្ងឺទឹកនោមផ្អែម ហើយចង់ទទួលទាន ផ្លែត្របែកគួរបរិភោគត្របែកមួយចំណិតតូច ឬ កន្លះផ្លែតូច ទាំងស្រស់ៗ និងមិនគួរបរិភោគព្រមជាមួយនឹងអំបិលម្ទេសនោះឡើយ។

៣.ផ្លែចេក៖ ផ្លែចេកអាចជួយឱ្យជាតិស្ករ   ក្នុងឈាមមានលំនឹង ធ្វើឱ្យក្រពះឆ្អែត បានយូរ។ វាមានជាតិសរសៃខ្ពស់ សាកសមចំពោះអ្នកដែលមានជម្ងឺទឹកនោមផ្អែម។ គួរបរិភោគកន្លះផ្លែ (បើវាជាចេកអំបូង ឬចេកពងមាន់) ប៉ុន្តែបើចេកណាំវ៉ាអាចបរិភោគមួយផ្លែពេញបានជារៀងរាល់ថ្ងៃ។

៤.ផ្លែស្រកានាគ៖ ស្រកានាគសម្បូរវីតាមីន សារធាតុរ៉ែ និងជាតិសរសៃខ្ពស់។ វាមានកាល់ឡូរីទាប អាចជួយព្យាបាលជម្ងឺទឹកនោមផ្អែម បានថែមទៀតផង។ ក្រោយអាហារមិនគួរទទួលទានវា លើសពី១0-១២ដុំទេក្នុងមួយថ្ងៃ។

៥.ផ្លែស្ត្រប៊ឺរី៖ ទាំងផ្លែប្លូប៊ឺរី (blueberry) ឬផ្លែឆឺរី (cherries) ផង គឺសម្បូរទៅដោយវីតាមីន ជាតិសរសៃ និងសារធាតុប្រឆាំងអុកស៊ីតកម្ម។ វាអាចកាត់បន្ថយ ហានិភ័យ នៃជម្ងឺ ទឹកនោមផ្អែម បានយ៉ាងប្រសើរផងដែរ។ គួរទទួលទាន១២ផ្លែ ក្រោយអាហារជាប្រចាំ។

ដូច្នេះការយល់ដឹងនឹងនាំឱ្យយើង មានការប្រុងប្រយ័ត្ន នៅក្នុងការបរិភោគផ្លែឈើ ឬបរិភោគ ម្ហូបអាហារនានាបានយ៉ាងល្អ ចៀសផុតពីគ្រោះថ្នាក់ចំពោះសុខភាព។ ដូចជាការទទួលទានដើម្បីបញ្ចុះជាតិស្ករ ឬមិនគួរបរិភោគអំបិលលាយជាមួយ ស្ករជាដើម ដើម្បីចៀសពីការបន្ថែមជាតិស្ករ ទៅក្នុងរាងកាយ កាន់តែច្រើនលើសមុន៕

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ផ្លែឈើ៥ប្រភេទនេះ អ្នកជម្ងឺទឹកនោមផ្អែម អាចទទួលទានបាន ជាតិស្ករមិនឡើងខ្ពស់!

ផ្លែឈើ៥ប្រភេទនេះ អ្នកជម្ងឺទឹកនោមផ្អែម អាចទទួលទានបាន ជាតិស្ករមិនឡើងខ្ពស់!

ផ្លែឈើ៥ប្រភេទនេះ អ្នកជម្ងឺទឹកនោមផ្អែម អាចទទួលទានបាន ជាតិស្ករមិនឡើងខ្ពស់!

ផ្លែឈើ៥ប្រភេទនេះ អ្នកជម្ងឺទឹកនោមផ្អែម អាចទទួលទានបាន ជាតិស្ករមិនឡើងខ្ពស់!

ផ្លែឈើ៥ប្រភេទនេះ អ្នកជម្ងឺទឹកនោមផ្អែម អាចទទួលទានបាន ជាតិស្ករមិនឡើងខ្ពស់!

  • ផ្លែឈើ៥ប្រភេទនេះ អ្នកជម្ងឺទឹកនោមផ្អែម អាចទទួលទានបាន ជាតិស្ករមិនឡើងខ្ពស់!已关闭评论
  • 12 views
  • Hide Sidebar
    A+
Publish on:2016/08/23  Category:ចំនេះដឹង