គួរឲ្យអាណិត! ក្មេងប្រុស២នាក់ នាំគ្នាដើរថ្មើរជើងស្វែងរកឪពុក រង្វេងផ្លូវពីកំពង់ស្ពឺដល់ភ្នំពេញ

(ភ្នំពេញ)៖ នៅថ្ងៃទី២៣​ ខែសីហា ឆ្នាំ២០១៦នេះ មានក្មេងប្រុស២នាក់ ដែលជាកូនអ្នកកសិករ រស់នៅក្នុងភូមិតាឡាក់ ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ឯម្នាក់ទៀតគឺជាមិត្តភក្ដិ បានជូនគ្នា ដើម្បីតាមរកឪពុក ដោយពួកគេបាននាំគ្នា ធ្វើដំណើរដោយថ្មើរជើង តាំងពីផ្ទះមក ដល់រាជធានីភ្នំពេញ ក្នុងចម្ងាយផ្លូវរាប់សិបគីឡូម៉ែត្រ ត្រូវបានប្រជាពលរដ្ឋ បាននាំគ្នាឃាត់ឲ្យឈប់ ដើម្បីឲ្យនគរបាល ព្រោះខ្លាចមានគ្រោះថ្នាក់។

នគរបាលបានប្រាប់ឲ្យដឹងថា ក្មេងប្រុសទាំងពីរនាក់នោះម្នាក់ឈ្មោះ ហៀង ចិត្រ្តា អាយុ១១ឆ្នាំ មានឪពុកឈ្មោះ សាល មុខរបរស៊ីឈ្នួលឃ្វាលក្របីឲ្យគេ និង ម្ដាយឈ្មោះ ហេង មុខរបរកសិករ មានទីលំក្នុងនៅភូមិ តាឡាក់ ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ និងមិត្តភក្ដិម្នាក់ទៀតឈ្មោះ ជឿន សុខគីម អាយុ១០ឆ្នាំ ឪពុកឈ្មោះ ស្នា និងម្ដាយឈ្មោះ ផល ដែលជាកសិករ មានទីលំនៅក្នុងភូមិជាមួយគ្នានោះដែរ។ ពួកគេបានធ្វើ ដំណើរចេញពីផ្ទះ ដោយមិនមានអ្វីជិះនោះទេ គឺដើរដោយជើងរហូត ដោយនឹកស្មានថា បានជួបឪពុក មិននឹកស្មានថា ត្រូវវង្វេងបែបនេះឡើយ ។

នគរបាលបានបន្តថា ពួកគេទាំង២នេះបានវង្វេងផ្លូវ រកឪពុកមិនឃើញឡើយ ពួកគេបាននាំគ្នាដើរត្រសែតអណ្ដែត គ្មានគោលដៅនិងគ្មានបាយគ្មានទឹកហូបឡើយ គឺដើរតាំងពីព្រឹករហូតដល់ យប់ជ្រៅក៏នៅតែរកឪពុកមិនឃើញទៀត ប៉ុន្តែសំណាងល្អបានជួប ប្រជាពលរដ្ឋ ឃើញគួរឲ្យអាណិត ក៏បានឃាត់ឲ្យឈប់ នាំទៅប្រគល់ឲ្យមេភូមិ និងត្រូវបានលោកមេភូមិផ្ដល់បាយទឹក និងទីកន្លែងដេកបានមួយយប់៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

  គួររំលឹកផងដែរថា បុរសជាឪពុក មានសភាពខ្វិនជើងម្នាក់ ដែលបានបាត់កូនប្រុស កាលពី១៥ខែមុន បាននិងកំពុងតែ ស្វែករងកូនប្រុសខ្លួន ត្រលប់មកវិញ ដោយវារឆ្លងកាត់ផ្លូវ ចម្ងាយរាប់ពាន់គីឡូដី ក្នុងប្រទេសចិន។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា បុរសជាឪពុក ដែលមានចិត្ត ស្រលាញ់កូនខ្លាំង សុខចិត្តវារស្វែងរកកូនប្រុសនោះ មានឈ្មោះថា Chen Shengkuan មានសភាពខ្វិនជើង ទាំងសងខាងតែម្តង ហើយបានធ្វើដំណើរ ឆ្លងកាត់ពីក្រុងមួយ ទៅក្រុងមួយផ្សេងទៀត ដោយប្រើប្រាស់ដៃ និងជើងខ្វិន ទាំងសងខាង វារចាកចេញពីស្រុកកំណើត ដើម្បីស្វែករកកូន នៅក្នុងខេត្ត Guangdong ភាគខាងត្បូងប្រទេសចិន។

លោក Shengkuan បានសង្ស័យថា កូនប្រុសរបស់គាត់ ដែលបានបាត់ខ្លួន ខណៈកំពុងលេងជាមួយ បងប្អូនជីដូនមួយ ត្រូវបានគេចាប់ និងយកទៅលក់ ឲ្យគ្រួសារផ្សេងទៀត។ លោក Shengkuan ដដែល បានឲ្យដឹងទៀតថា នៅពេលបាត់ខ្លួន កូនប្រុសរបស់គាត់ មានអាយុ២០ខែ ហើយបានបាត់ ចេញពីស្រុក Wenzhang Xi ស្ថិតក្នុង Chengyue Town។

ចាប់តាំងពីកូនប្រុសបានបាត់ខ្លួន លោក Shengkuan ក៏បានចាកចេញពីស្រុក និងធ្វើដំណើរទៅកាន់ ទីក្រុង Zhangjiang ដែលមានចំនួនប្រជាជន ៧លាននាក់ ហើយបច្ចុប្បន្ននេះ កំពុងចាប់ផ្តើមវារជុំវិញខេត្ត Guangdong ដែលមានផ្ទៃដីទំហំ ១៧៩,៨០០គីឡូម៉ែត្រការ៉េ ទៀតផង ដើម្បីស្វែងរកកូនប្រុស។

លោក Shengkuan បានសរសេររឿងរ៉ាវរបស់គាត់ នៅលើក្រដាសមួយផ្ទាំង ជាមួយនឹង រូបថតកូនប្រុសរបស់គាត់ ដែលមានឈ្មោះថា Chen Zhaoyuan ហើយកាន់វាតាមខ្លួនរហូត ទោះបីជាទៅដល់ទីណាក៏ដោយ។ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត