Mercedes-Benz នឹងមាន Showroom ថ្មី​តម្លៃ​ជាង​១០​លាន​ដុល្លារ​ក្នុងពេល​ឆាប់ៗ​ និពន្ធដោយ : ថ្មីៗ       August-23-2016, 4:22 pm         351

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132Mercedes-Benz នឹងមាន Showroom ថ្មី​តម្លៃ​ជាង​១០​លាន​ដុល្លារ​ក្នុងពេល​ឆាប់ៗ​​ភ្នំពេញ​៖ ក្រុមហ៊ុន ស្តារ អូ​តូ ខេ​ម​បូ​ឌា (​នាំចូល និង​ចែកចាយ​ផ្តាច់មុខ រថយន្ត មើ​ស៊ី​ឌី​ស​-​បិ​នស៍​) ប្រចាំ​នៅ​កម្ពុជា បានរៀបចំ​ពិធី​ឡើង​ដំបូល​អាគារ​ថ្មី (Showroom ថ្មី​)​នៅ​ព្រឹក​ថ្ងៃ​អង្គារ​ទី​២៣​ខែសីហា​ឆ្នាំ​២០១៦ នៅ​រាជធានី​ភ្នំពេញ ព្រះរាជាណាចក្រ​កម្ពុជា​។

Mercedes-Benz វិនិយោគ​ជាង​១0​លាន​ដុល្លារ​ដើម្បី​បង្កើត​អាគារ​ថ្មី (Showroom) នៅលើ​ផ្លូវ​៦០​ម៉ែត្រ​ខាងត្បូង​ស្ពាន​អាកាស​ក្បាលថ្នល់​។ អគារ​ថ្មី​នេះ អាច​សាងសង់​រួចរាល់​នៅ​ចុងឆ្នាំ​២០១៦​នេះ ហើយ​ពិធី​សម្ពោធ​ជា​ផ្លូវការ​ក៏ត្រូវ​ធ្វើឡើង​ទៅតាម​ការ​បញ្ចប់​ការសាងសង់​នោះដែរ​។ អគារ​ថ្មី​នឹង​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​អាចដាក់​បង្ហាញ​រថយន្ត​ជូន​អតិថិជន​កាន់តែ​ប្រសើរ ព្រោះ​ទីតាំង​ធំ​ទូលាយ​ជាង​មុន​។

​លោក James Zemke អគ្គនាយក​ក្រុមហ៊ុន ស្តារ អូ​តូ (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត​ដែលជា​ក្រុមហ៊ុន​តែមួយគត់​មាន​សិទ្ធិ​ចែកចាយ Mercedes-Benz ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា អត្ថាធិប្បាយ​ថា​៖«​យើង​សាង់សង់​អាគារ​ធំ ព្រោះ យើង​គិតថា សកម្មភាព​សេដ្ឋកិច្ច​នៅក្នុង​ប្រទេស​កម្ពុជា​នឹង​រី​ចម្រើន​។ កម្ពុជា គឺជា​ប្រទេស​ដែល​កំពុង​លូតលាស់​រីកចម្រើន​ខ្លាំងណាស់​។ ក្រុមហ៊ុន​យើង គិតថា នេះ គឺជា​ពេលវេលា​ដ៏​ត្រឹមត្រូវ​ក្នុងការ​វិនិយោគ​។ យើង​គ្រោង​នឹង​ពង្រីក​ទៅកាន់​បណ្តា​ខេត្ត​មួយចំនួន​ផ្សេងទៀត​នាពេល​អនាគត​។ ជា​រៀងរាល់ឆ្នាំ ម៉ូតូ​ចំនួន ២៥០ ០០០ គ្រឿង​ត្រូវបាន​លក់ដាច់​អស់​នៅលើ​ទីផ្សារ ហើយ​រថយន្ត​ពី​៤០ ០០០ ទៅ​៥០ ០០០ គ្រឿង​ក៏ត្រូវ​បាន​គេ​លក់​អស់​ដែរ​នៅលើ​ទីផ្សារ​នៃ​ប្រទេស​កម្ពុជា​»​។

​នៅពេលដែល​វណ្ណៈ​ថ្នាក់កណ្តាល​មាន​ចំនួន​កាន់តែច្រើន ពួកគេ​នឹង​ត្រូវការ​រថយន្ត​កាន់​តែ​ច្រើន​៕