ស៊ុត + ក្រូចឆ្មារ + ផ្លែប័រ = ?

ធុញទ្រាន់នឹងសក់ខូច និងគ្មានសំណើមដែរទេ? ប្រិយមិត្តចង់សាកល្បងវិធីតាមធម្មជាតិដើម្បីបានសក់ដែលទន់ភ្លឺរលោងវិញទេ? ប្រិយមិត្តអាចសាកល្បងប្រើប្រាស់គ្រឿងផ្សំធម្មជាតិដែលអាចរកបាននៅក្នុងចង្ក្រានបាយដើម្បីព្យាបាលសក់ខូច។ គ្រឿងធម្មជាតិទាំងនោះពិតជាមានសារប្រយោជន៍ច្រើនណាស់ ហើយក៏មិនផ្តល់ផលប៉ះពាល់អវិជ្ជមានដល់សក់ដូចផលិតផលគីមីមួយចំនួនដែរ។

ស៊ុត + ក្រូចឆ្មារ + ផ្លែប័រ = ?

គ្រឿងផ្សំ

  • ស៊ុតផ្នែកលឿង
  • ក្រូចឆ្មារ
  • ផ្លែប័រ

របៀបប្រើប្រាស់

ដួសស៊ុតផ្នែកពណ៌លឿងចំនួនពីរស្លាបព្រាបាយ សាច់ផ្លែប័រចំនួន ៣ស្លាបព្រាបាយ និងទឹកក្រូចឆ្មារចំនួន ២ស្លាបព្រាកាហ្វេ។ យកគ្រឿងផ្សំមកច្របល់ចូលគ្នាក្នុងម៉ាស៊ីនក្រឡុកឱ្យសព្វ។ បន្ទាប់មក អ្នកយកគ្រឿងដែលផ្សំរួចមកលាបលើសក់ ទុកវាចោលប្រហែល ១៥នាទី រួចសឹមសម្អាតជាមួយនឹងសាប៊ូកក់សក់ស្រាលស្រទន់ជាការស្រេច។

សារប្រយោជន៍

១. ធ្វើឱ្យសក់ទន់

២. កាត់បន្ថយសក់បែកចុង

៣. ធ្វើឱ្យសក់ភ្លឺរលោង

៤. កាត់បន្ថយសក់ជ្រុះ

៥. ព្យាបាលបញ្ហាអង្គែស្បែកក្បាល

៦. សម្អាតស្បែកក្បាល

៧. ធ្វើឱ្យសក់មានសំណើម។

ប្រភព ៖ mohameas

  • ស៊ុត + ក្រូចឆ្មារ + ផ្លែប័រ = ?已关闭评论
  • 12 views
  • Hide Sidebar
    A+
Publish on:2016/08/23  Category:ចំនេះដឹង
Tags: