ស្នេហាបែបតារានិករ មានចាក់បញ្ចាំង ក្នុងរោងភាពយន្តហើយ

សម័យនេះយុវវ័យភាគច្រើនពួកគេ ប្រាកដជាស្គាល់ច្បាស់ជាមួយនឹង Zodiac Sign ដែលអាចហៅបានថា តារានិករ លើសពីនេះ ពួកគេក៏ជឿថាតារានិករ ក៏បានបញ្ជាក់ពីអត្តចរិក និងអាកប្បកិរិយា របស់ពួកគេផងដែរ។

មិនខុសគ្នាទេ នៅក្នុងខ្សែភាពយន្ត Zodiac 12: 5 Steps Of Love តារានិករទាំង ១២ ជំហានស្នេហ៍ និយាយអំពី ហ៊ុយ ជាបុរសសង្ហា ជំនាញខាងញ៉ែ ចរិតជា Playboy ចូលចិត្តតែស្នេហាមួយឆាវ មានមនុស្សស្រីរុំជុំទិស រួមបញ្ចូលទាំង ឈី ដែលស្រស់ស្អាត រាងដូចតារាម៉ូឌែល តែជាមនុស្សផ្គើន ហើយតែងធ្វើអី្វ ដែលខ្លួនចង់ធ្វើ និងយកអ្វីដែលខ្លួនចង់បានផងដែរ។ ហ៊ុយបានជួបជាមួយ ម៉ី ដែលស្លូតបូត សុភាព និងទាក់ទាញដោយចៃដន្យ តែ ម៉ី ជាមនុស្សស្រីផ្ទុយពីនារីៗ ស្រស់ស្អាតដែលហ៊ុយបានជួបកន្លងមក ហើយតារានិករទាំងពីរ នេះមិនចុះសម្រុងគ្នាសោះឡើយ។

ដូច្នេះ ហ៊ុយ បានបង្កើតជំហានស្នេហាទាំង 5 ដើម្បីតាមឆក់យកបេះដូងរបស់ ម៉ី។ ព្រមជាមួយភាពឆ្លាតនៃការរៀបរាប់សាច់រឿង និងការបញ្ចូលតារានិករទាំង 12 ក្នុងភាពយន្ត ធ្វើអោយភាពយន្តនេះ អាចនាំទស្សនិកជនពីការភ្ញាក់ផ្អើលមួយ ទៅមួយទៀត ដោយបើកចំហរពីរ ចំណងស្នេហ៍ត្រីកោណរវាង ឈី ហ៊ុយ និងម៉ី ជាមួយនឹងការតស៊ូដើម្បីស្នេហា និងមិត្តភាពរបស់ពួកគេ។ កុំភ្លេចទៅទស្សនាទាំងអស់គ្នាណា!

ទស្សនាវីដេអូឃ្លីបខ្លីនៅទីនេះ៖

ដើម្បីទទួលបានពត៌មានលំអិត ពីភាពយន្តនេះនិង ពត៌មានផ្សេងៗទៀតទាក់ទង នឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូល ទៅ កាន់ ចៃកុន តាមប្រព័ន្ធ បណ្តាញ សង្គម ដូចជា: www.facebook.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុន ជាមិត្ត ក្នុង កម្មវិធី LINE ដែល មាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ ពីភាពយន្តជារៀងរាល់ អាទិត្យ។   

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload