មាន​ដី​តែមួយ​កន្លែង​លក់​អោយ​មនុស្ស​២​នាក់​កើតរឿង​ប្តឹងផ្តល់​គ្នា​ទៅ​កងរាជអាវុធហត្ថ​ខេត្ត​និង តុលាការ​ប្រជាពលរដ្ឋ​ប្រមាណ​៥០​គ្រួសារ​កំពុង​រងគ្រោះ​

​ខេត្តកំពង់ឆ្នាំង​៖ ភាគី​អ្នកទិញ​ដី​២​នាក់​បាន​ប្តឹង​គ្នា​យ៉ាង​ចំរូងចំរាស់​ទៅ​ទីបញ្ជាការ​កងរាជអាវុថហត្ថ​ខេត្ត​និង​ ​តុលាការខេត្ត ព្រោះតែ​អ្នកលក់​ដី​ម្នាក់​បាន​លក់​ដី​នៅក្នុង​តំបន់​កំពុងអភិវឌ្ឍន៍​តែមួយ​កន្លែង​មាន​ទំហំ​ជិត​៦​ហិកតា​អោយ​ភាគី​ទាំង​២​។ រឿង​ប្តឹងផ្តល់​គ្នា​នេះ​បានធ្វើអោយ​ប្រជាពលរដ្ឋ​ប្រមាណ​៥០​គ្រួសារ ដែល​បាន​ទិញ​ដី​នេះ​បន្តបាន​រងគ្រោះ ដោយ​ស្នើសុំ​ដល់​អាជ្ញាធរខេត្ត​ជួយ​ដោះស្រាយ​អោយ​ពួកគាត់​ផង​។ ការ​ប្តឹងផ្តល់​នេះ​បាន​កើតឡើង​នៅក្នុង​ខែសីហា​នេះ ចំណែក​ដី​ទំនាស់​នោះ​ស្ថិតនៅ​ខាងជើង​ទីតាំង​ផ្សារ​កំពង់ឆ្នាំង​ថ្មី​កំពុង​សាងសង់ ក្នុងភូមិ​ទី​៧ សង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង​។​

023b1

​ភាគី​លោក លី ផេង រស់នៅ​ទីក្រុង​ភ្នំពេញ បានបញ្ជាក់​អោយដឹងថា​៖​លោក​បាន​ទិញ​ដី​ខាងលើនេះ​មាន​ទំហំ​៥,៧៩៥៣​ហិកតា​ពី​លោក ជៀម ហៃ ដូចគ្នា ដោយបាន​កក់​លុយ​ផ្ទាល់ដៃ​អោយ​លោក ជាម ហៃ ចំនួន​៣​លើក និង​លើក​ទី​៤​លោក​បានអោយ​លុយ​៣​ម៉ឺន​ដុល្លា​មក​លោក សាយ សូ ហើយ​លោក សាយ សូ បានអោយ​លោក អៀ គុយ​ម៉ុង ជា​តំណាង​លោក លី ផេង យកលុយ​៣​ម៉ឺន​ដុល្លា​នេះ​ទៅ​កក់​អោយ លោក ជៀម ហៃ ក្រោយមក​លោក​(​លី ផេង​)​ក៏បាន​ទូរ​ទាត់​លុយ​ថ្លៃ​ដីជូ​ន​លោក ជៀម ហៃ​គ្រប់​ចំនួន​១៦​ម៉ឺន​ដុល្លា ដោយមាន​ឯកសារ​ត្រឹមត្រូវ​។ បន្ទាប់​ក្រោយមក លោក អៀ គុយ​ម៉ុង ក៏បាន​យក​ដី​ខាងលើ​ពុះ​លក់​យកប្រាក់​ផ្ទាល់ខ្លួន​ជា​បន្តបន្ទាប់​។ ករណីនេះ​លោក និង​ប្តឹង​លោក អៀ គុយ​ម៉ុង ពីបទ​ឆបោក និង​រំលោភ​លើ​សេចក្តីទុកចិត្ត សុំអោយ​តុលាការខេត្ត​ផ្តន្ទាទោស​គេ​តាមច្បាប់​។​

023b2

​ចំណែក​លោក ជៀម ហៃ វិញ​តំណាងអោយ​ម្ចាស់​ដី​ចំនួន​១០​គ្រួសារ បានបញ្ជាក់​អោយដឹងថា​៖​លោក​ខាងលើ​អោយ​លោក លី ផេង ពិតមែន និង​បានទទួល​លុយ​កក់​ជា​បន្ត​បន្ទាប់ពី​លោក លី ផេង និង​ក៏បាន​ទទួល​លុយ​កក់​ពី​លោក អៀ គុយ​ម៉ុង តំណាងអោយ​លោក លី ផេង ចំនួន​៣​ម៉ឺន​ដុល្លា​ផងដែរ និង​ក្រោយមក​លោក លី ផេង បានប្រគល់​ប្រាក់​ថ្លៃ​ដី​អោយ​លោក និង​ប្រជាពលរដ្ឋ​ជា​ម្ចាស់​គ្រប់​ចំនួន​អស់ហើយ​។ ដោយឡែក​នៅ​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០១៦ លោក អៀ គុយ​ម៉ុង បាន​តាម​លោក​ដល់​ឃុំ​ព្រៃ​មូល អោយ​ប្តិ​ត​មេដៃ​លើ​លិខិត​កក់​ប្រាក់​ទិញ​៣​ម៉ឺន​ដុល្លា ពេលនោះ​លោក​ក៏បាន​ប្តិ​ត​មេដៃ​ទៅ​មិនបាន​មើល​លិ ខិត​នោះ​ច្បាស់លាស់​ទេ​។ ក្រោយមក​ពេល​ដឹងថា​លិខិត​នោះ​ជា​លិខិត​កក់​ប្រាក់​ខុស​រឿង ដាក់​ដល់​ទៅ​៩៣.០០​ដុល​ល្លា ជា​ប្រាក់​របស់លោក អៀ គុយ​ម៉ុង លោក​ក៏បាន​ធ្វើលិខិត​បិ​សេ​ធន៍​ចោល​វិញ​។​

023b3

​លោក អៀ គុយ​ម៉ុង រស់នៅ​ភូមិ​ស្វាយជ្រុំ ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង បាន​និយាយ​អោយដឹងថា​៖ មុនដំបូង​លោក សាយ សូ រស់នៅ​ឃុំ​ពង្រ បាន​ទិញ​ដី​នៅ​ចំណុច​ខាងលើ​នៅ​ចុងឆ្នាំ​២០១៥ ពី​លោក ជៀម ហៃ អាយុ​៦២​ឆ្នាំ រស់នៅ​ភូមិ​ផ្សារលើ សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ចំ នួន​៥,៧៩៥៣​ហិកតា មានតម្លៃ​ក្នុង​១​ម៉ែត្រការ៉េ​២,៥០​ដុល្លា ហើយ​បានក​ក់លុយ​អោយ​លោក ជៀម ហៃ ចំនួន​២​ដង​ទៅតាម​ដំណាក់កាល​។ តែ​ក្រោយមក​លោក សាយ សូ ស្ទះ​លុយ​បង្វិល​មិនទាន់​ក៏បាន​លក់​ដី​ទាំងអស់នោះ​មកអោយ​លោក​(​ក្តាន់​)​វិញ​ទាំងអស់​។​

023b4

​ក្រោយមក​លោក​ក៏បាន​អោយ​លុយ​ថ្លៃ​ដី​ទៅ​លោក ជាម ហៃ បន្ថែម​៩៣.០០០​ដុល្លា​ទៀត ដែល មាន​ឯកសារ​ដឹងឮ​ពី​ភូមិ​សង្កាត់​ទាំងអស់ និង​បូក​លោក ជាម ហៃ និង​លោក ហម គឹម​ហាន សុំ​ទិញ​ដី​ពី​លោក​វិញ​ចំនួន​១៤​ឡូត៍​ថ្លៃ​៣៥.០០០​ដុល្លា​ផង​នោះ​គឺ​លោក​បានអោយ​លុយ​សរុបទៅ​លោក ជាម ហៃ ចំ​ជិត​គ្រប់​ហើយ នៅសល់​ជាង​១​ម៉ឺន​ដុល្លា​ទៀត គឺ​នៅពេល លោក ជាម ហៃ រត់ការ​លិខិត​លក់​ដី​រួច លោក​និង​ប្រគល់អោយ​គ្រប់​ចំនួន​។​

023b5

​លោក អៀ គុយ​ម៉ុង បាន​បញ្ជាក់ថា​៖ ក្រោយមក​នៅ​ដើមខែ​សីហា​នេះ ក៏​ស្រាប់តែ​លេចមុខ លោក​​លី ផេង នៅ​ភ្នំពេញ​ដែល​លោក​មិនដែល​ស្គាល់គ្នា​សោះ​និង​ក៏​មិនដែល​ទទួល​លុយ​ពី​គេ​យកមក​ទិញ​ដី​ដែរ បានដាក់​ពាក្យបណ្តឹង​នៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តកំពង់ឆ្នាំង ជាមួយ​លោក ជាម ហៃ ថា​លោក​ជា​អ្នករំលោភ​យក​ដី​ទាំងអស់​ខាងលើនេះ​ពី​គេ​ទៅវិញ​។ លោក​ឆ្ងល់​ថាបើ​លោក​រំ​លើ​យក​ដី​លោក​ជៀម ហៃ មែន​នៅពេល​លោក​ចាក់ដី​បំពេញ​នៅ​ទីនោះ​ជិត​១​ឆ្នាំ​មកហើយ​ម្តេចក៏​គ្នាន​អ្នកណា​ប្តឹង និង​ចុះ​ម្តេចក៏​លោ ក ជាម ហៃ និង​លោក ហម គឹម​ហាន​មកសុំ​ទិញ​ដី​ពី​លោក​ចំនួន​១៤​ឡូត៍​ទៅវិញ និង​មើល​ឯកសារ​ទិញ​ល ក់ដី និង​រូបថត​ទទួល​ប្រាក់​កក់​ទៅ​អ្នកណា​ប្តិ​ត​មេដៃ​។

023b5

​ម្យ៉ាងទៀត​នៅ​ព្រឹក​ថ្ងៃទី​២២ និង​២៣ ខែ​សី ហា​នេះ ដី​កំពុង​ប្តឹងផ្តល់​គ្នា តុលាការ​មិនទាន់​កាត់សេចក្តី​ផង បែរជា​ក៏មាន​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​មួយក្រុម​ទៅ​ការពារ អោយ​លោក លី ផេង ដក​បង្គោលព្រុំ​ចាស់​របស់លោក និង​របស់​ប្រជាពលរដ្ឋ ហើយ​បោះ​បង្គោលព្រុំ​ថ្មី​ព​ទ្ធ័​របង​យក​ដី​ទំ​នា ស់​ទៅវិញ ទង្វើ​រប ស់លោក​មន្ត្រី​កងរាជអាវុធហត្ថ​ខេ ត្ត ជា​អ្នកទទួល​ពាក្យបណ្តឹង​អោយ​កូនចៅ​មក​ការពារ​អោយគេ​ធ្វើបែបនេះ​ពិតជា​ត្រឹមត្រូវ​ទេ រឿងនេះ​លោក​និង​ប្តឹង​តទល់​គ្នា​នៅ​តុលាការខេត្ត​។​

023b7

​ទាក់ទង​និង​រឿ​នេះ​ភាគី​ខាង​លោក លី ផេង បាន​និយាយថា លោក​មក​បោះ​ព្រុំ​ព​ទ្ធ័​របង​នេះ គឺ​ធ្វើ​តា​​ម​ការចង្អុលបង្ហាញ​ជាក់ស្តែង​របស់ លោក ជាម ហៃ ជា​ម្ចាស់​ដី​តែប៉ុណ្ណោះ​និង​បើ​ភាគី​ណា​មិន​សុខចិត្ត​ចេ ញ​មុខមក​ដោះស្រាយ​គ្នា​តាមផ្លូវ​ច្បាប់​ចុះ​នៅ​តុលាការខេត្ត​។​

45

​ពាក់​ព​ន្ធ័​និង​រឿងចំរូងចំរាស់​ខាងលើនេះ ប្រជាពលរដ្ឋ​ប្រមាណ​៥០​គ្រួសារ​ដែល​ខ្លះ​បាន​ចងការ​លុ យ​ពី​ធនាគារ​ទិញ​ដីឡូត៍​ក្នុង​១​ឡូត៍ៗ​ជាង​៥.០០០​ដុល្លា ពី​លោក អៀ គុយ​ម៉ុង និង​ដោយមាន​ការបញ្ជា​ក់លើ​លិខិត​លក់​ទិញ​ពី​លោក​មេភូមិ និ​ចៅសង្កាត់​ខ្សា​ម​ផង​នោះ កំពុងមាន​ក្តីកង្វល់​ខ្លាំងណាស់ សំណូមពរ​​លោក​អភិបាលខេត្ត​កំ​ព​អ់​ឆ្នាំង​ជួយ​អន្តរាគមន៍​ដោះស្រាយ​រឿ​ខាងលើនេះ​ជូន​ពួកគាត់​ផង​៕ រិទ្ធិជ័យ