កុហកថាចោរប្លន់ ព្រោះលាក់បាំងរឿងនាំស្រីចូលផ្ទះសំណាក់

6 Videos


បុរសម្នាក់បាននាំស្រីស្នេហ៍ចូលផ្ទះសំណាក់ ស្រាប់តែពេលចេញមកវិញរអិលជើងដួលបណ្តាលឲ្យបែកក្បាល ពេលនោះទំនងជាខ្លាចប្រពន្ធដឹងរឿងអាស្រូវរបស់ខ្លួន ក៏ប្រឌិតរឿងចោរប្លន់យកលុយថ្លៃលក់គោតែម្តង ធ្វើឲ្យសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ចុះទៅសួរនាំដើម្បីជួយអន្តរាគមន៍ ។

ហេតុការណ៍ហួសចិត្តនេះបានកើតឡើងនៅរសៀលថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០១៦ ស្ថិតនៅផ្ទះសំណាក់ «ហេងលាភដាណែតត្រជាក់ចិត្ត» នៅផ្អាវ ឃុំផ្អាវស្រុកបាធាយ ខេត្តកំពង់ចាម ។

កុហកថាចោរប្លន់ ព្រោះលាក់បាំងរឿងនាំស្រីចូលផ្ទះសំណាក់

លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តកំពង់ចាម បានឲ្យដឹងថា ជននេះមានឈ្មោះ ផង ភឺន អាយុ ៥៣ ឆ្នាំ រស់នៅភូមិក្រដាស ខ ឃុំតាំងក្រសាំង ស្រុកបាធាយ ខេត្តកំពង់ចាម ជាជំទប់ទី ១ ឃុំតាំងក្រសាំង មកពីកូតាសង្គ្រោះជាតិ ។ មុនពេលកើតហេតុ ជននេះ បាននាំស្រីទៅដេកនៅផ្ទះសំណាក់ ហេងលាភដាណែតត្រជាក់ចិត្ត នៅផ្អាវ ស្រាប់តែពេលចេញមកវិញ ក៏បានរអិលជើងដួលនៅមុខបន្ទប់ទឹកបណ្តាលអោយបែកក្បាលខាងក្រោយ ។

កុហកថាចោរប្លន់ ព្រោះលាក់បាំងរឿងនាំស្រីចូលផ្ទះសំណាក់

ដោយសារតែជួបរឿងអកុសលបែបនេះ នៅពេលចេញពីផ្ទះសំណាក់បានប្រាប់គេឯង និង ប្រពន្ធថា ចោរប្លន់បាញ់ត្រូវចំក្បាល ហើយប្លន់យកលុយថ្លៃលក់គោរបស់គាត់អស់ តែតាមការពិតលុយនោះគាត់ឲ្យទៅស្រីស្នេហ៍ ។

បន្ទាប់ពីរឿងនេះកើតឡើង កម្លាំងជំនាញសហការជាមួយកម្លាំងនគរបាលមូលដ្ឋាន ចុះទៅស្រាវជ្រាវជាបន្ទាន់ ប៉ុន្តែក្រោយពីការសួរនាំម្ចាស់ផ្ទះសំណាក់ និង ស្រីស្នេហ៍របស់គាត់ទើបដឹងថា គាត់ប្រឌិតរឿងសង្ស័យខ្លាចប្រពន្ធខឹង ៕

សុថាត់