អ្នកនេសាទហ្វុីលីពីនរស់នៅក្នុងផ្ទះឈើជាមួយគុជមានតម្លៃជាង១០០លានដុល្លារជាង១០ឆ្នាំដោយមិនដឹងខ្លួន

បុរសជនជាតិហ្វុីលីពីនម្នាក់ដែលជាអ្នក នេសាទក្រីក្ររស់នៅពឹងផ្អែកលើមុខរបរនេសាទចិញ្ចឹមជីវិតដោយរស់នៅក្នុងផ្ទះឈើដ៏កម្សត់មួយ។ កាលពីជាង១០ឆ្នាំមុន បុរសរូបនេះរើសបានគជ់ខ្យងយក្សមាន ទម្ងន់ដល់ទៅ៣៤គីឡូក្រាម។ បុរសរូប នោះមិនដឹងថា គុជខ្យងនោះមានតម្លៃប៉ុន ណាឡើយ ក៏សម្រេចរក្សាទុកនៅក្នុងផ្ទះធ្វើជារបស់នាំសំណាងដោយសារតែមាន រូបរាងស្អាត។

គេហទំព័រ Mirror ចុះផ្សាយនៅថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០១៦ បានឲ្យដឹងថា តាមការកំណត់តម្លៃរបស់អ្នកឯកទេសគុជ ខ្យងនេះមានតម្លៃដល់ទៅ១០០លានដុល្លារ ដោយវាមានទម្ងន់៣៤គីឡូក្រាម ទទឹង១ហី្វត និងបណ្ដោយ២,២ហ្វីត។ គជ់ខ្យងនេះធំជាងគុជខ្យងដ៏ធំបំផុតរបស់ពិភព លោកបច្ចុប្បន្ន ដែលមានទម្ងន់ត្រឹមតែ៦,៤ គីឡូក្រាម និងមានតម្លៃ៣៥លានដុល្លារ។ គុជខ្យងដ៏ធំបំផុតមិនធ្លាប់មានគឺ៥ដងធំ ជាងគជ់ខ្យងដែលបំបែកកំណត់ត្រាពិភពលោក។

ការដែលបែកធ្លាយគុជខ្យងខាងលើជាសាធារណៈទទួលបានការចាប់អារម្មណ៍ពីក្រុមអ្នកជំនួញត្បូងគុជមានតម្លៃពិភពលោក ក្រោយហេតុការណ៍អាក្រក់មួយកើតឡើងទៅលើបុរសដែលជាអ្នកនេសាទគឺអគិ្គភ័យ ឆេះផ្ទះឈើរបស់លោកធ្វើឲ្យលោកសម្រេច ចិត្តដូរទីកន្លែងរស់នៅ។ ពេលដំបូងបុរសខាងលើស្ទើរតែមិនចង់យកគុជនោះទៅ តាមផងដោយសារតែធ្ងន់ពេក។ ប៉ុន្តែ ដោយសារតែរបស់ធ្លាប់រស់នៅជាមួយលោកជាង១០ឆ្នាំមកហើយនោះលោកក៏ មិនអាចទុកចោលបានក៏សម្រេចយកតាម។ ថ្ងៃមួយលោកបានបង្ហាញគុជនោះដល់ មន្ត្រីទេសចរនៅទីក្រុង Puerto Princesca ប្រទេសហ្វុីលីពីន។ ក្រោយការបង្ហាញនោះ បានធ្វើឲ្យមានភាពល្បីល្បាញជាបន្តបន្ទាប់ ដោយសារតែទំហំធំនៃគុជខ្យងមិនធ្លាប់មាន នៅលើពិភពលោក។

ក្រុមអ្នកឯកទេសវាយតម្លៃពីត្បូងពេជ្រ គុជ មានតម្លៃបានសន្និដ្ឋានថា គុជនោះមាន តម្លៃរហូតដល់១០០លានដុល្លារដែលជា គុជធំជាងគេបំផុតលើពិភពលោក៕ ម៉ែវ សាធី
អ្នកនេសាទហ្វុីលីពីនរស់នៅក្នុងផ្ទះឈើជាមួយគុជមានតម្លៃជាង១០០លានដុល្លារជាង១០ឆ្នាំដោយមិនដឹងខ្លួន

អ្នកនេសាទហ្វុីលីពីនរស់នៅក្នុងផ្ទះឈើជាមួយគុជមានតម្លៃជាង១០០លានដុល្លារជាង១០ឆ្នាំដោយមិនដឹងខ្លួន

អ្នកនេសាទហ្វុីលីពីនរស់នៅក្នុងផ្ទះឈើជាមួយគុជមានតម្លៃជាង១០០លានដុល្លារជាង១០ឆ្នាំដោយមិនដឹងខ្លួន
ប្រភព៖ mirror, Dailymail,Nokorwatnews

  • អ្នកនេសាទហ្វុីលីពីនរស់នៅក្នុងផ្ទះឈើជាមួយគុជមានតម្លៃជាង១០០លានដុល្លារជាង១០ឆ្នាំដោយមិនដឹងខ្លួន已关闭评论
  • 11 views
  • Hide Sidebar
    A+
Publish on:2016/08/23  Category:កំសាន្ត
Tags: