AFC Cup៖ Three Star របស់​នេ​ប៉ាល់ តាម​ស្មើ​ណាហ្គា​វើ​ល​នៅ​ចុង​ម៉ោង​ និពន្ធដោយ : ថ្មីៗ       August-23-2016, 5:47 pm         229

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132AFC Cup៖ Three Star របស់​នេ​ប៉ាល់ តាម​ស្មើ​ណាហ្គា​វើ​ល​នៅ​ចុង​ម៉ោង​យោគ អារី ទទួល​បានកាតក្រហមនៅចុងម៉ោងណាហ្គា​វើ​ល និង​ម្ចាស់​ជើងឯក​នេ​ប៉ាល់ Three Star Club បានបញ្ចប់​ក្នុង​លទ្ធផល​ស្មើ ១-១ នា​ការប្រកួត​ជម្រុះ AFC Cup 2007 ក្នុង​ពូ​ល B នៅ​កីឡដ្ឋាន Football Centre MFF ក្រុង Ulaanbaatar ប្រទេស​ម៉ុង​ហ្គោ​លី នៅ​ថ្ងៃ​អង្គារ ទី​២៣ ខែសីហា​នេះ​។​

​ខ្សែការពារ ញឹម សុវណ្ណារ៉ា បានតែ​តបាល់​បញ្ចូល​ទី​នៅ​តង់​ទីមួយ ក្រោយ​ការបញ្ជូន​ពី​ជ្រុង​របស់​ឃឹម បូរី​។ ណាហ្គា​វើ​ល​របស់លោក មាស ចាន់ណា បាន​បង្ខំចិត្ត​ប្រើប្រាស់​កីឡាករ​ក្នុងស្រុក​ទាំងអស់ ដោយសារ​សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអាស៊ី (AFC) បដិសេធ​ការចុះបញ្ជី​កីឡាករ​បរទេស​របស់​ក្រុម​នេះ​។​
​ប៉ុន្មាន​នាទី​មុន​បញ្ជ​ប់​ការប្រកួត ខ្សែប្រយុទ្ធ Ajayi Martin Kayode បាន​វាយបក​តាម​ស្មើ​សម្រាប់​ក្រុម Three Star Club​។ អ្នកចាំទី យោគ អា​រី របស់​ណាហ្គា​វើ​ល បានធ្វើ​ការតវ៉ា ហើយ​រូបគេ​ត្រូវបាន​អាជ្ញាកណ្តាល​សឹង្ហ​បុរី Fansen Foo ពិន័យ​កាត​ក្រហម​។

​ក្រោយ​បាត់បង់​សមាជិក​ម្នាក់ លោក មាស ចាន់ណា បានសម្រេច​ដក​ខ្សែការពារ ឆេង ម៉េង ហើយ​ជំនួស​ដោយ​អ្នកចាំទី​លំដាប់​ទី​ពីរ សោម សុគន្ធ​ដា​រ៉ា ឲ្យ​ចួ​លលេង​នៅក្នុង​នាទី​បន្ថែម​។ សម្រាប់​ពូ​ល B នេះ Three Star Club ឈរលើ​កំពូល​តារាង​ប​ណ្ណោះ​អាសន្ន ដោយមាន​៤​ពិន្ទុ​។ ណាហ្គា​វើ​ល​នៅសល់​ការប្រកួត​ជាមួយ​ម្ចាស់​ម៉ុង​ហ្គោ​លី Erchim ដែល​បាន​ចាញ់​ក្រុម​នេ​ប៉ាល់ ២-០ ។​

​ណាហ្គា​វើ​ល​៖ យោគ អា​រី (​អ្នកចាំទី​),​សុក រិទ្ធី (​ប្រធាន​ក្រុម​), ឃឹម បូរី​, ទុំ សា​រ៉ា​យ​, ប្រាក់ ចាន់​រតនា​, ថន តារា​ពេជ្រ​, ឆេង ម៉េង​, សុក ផេង​, ញឹម សុវណ្ណារ៉ា​, ង៉​យ ស្រ៊ី​ន​។​

​កីឡាករ​បម្រុង​៖ សោម សុគន្ធ​ដា​រ៉ា (​អ្នកចាំទី​), ជិន វណ្ណៈ​, ទៀត តារា​សុខា​, សារី ម៉ាត់​ណូ​រ៉ូ​ទីន​, ស៊ុន សុវណ្ណ​រិទ្ធី​។​