​​មឿន សុខហ៊ុច ​ទៅ​​វ៉ៃ​​​ដណ្តើម​ដណ្ដើម​ខ្សែក្រវាត់​​មារ៉ាតុន​​​នៅ​ថៃ​ចុង​​សប្ដាហ៍​នេះ

ជើង​ខ្លាំង​របស់​កម្ពុជា មឿន​ សុខ​ហ៊ុច ​​​នឹង​ត្រូវ​ប៉ះ​ជើង​ខ្លាំង​របស់​ប្រទេស​ទួរគី Limut Norgaz ​​ក្នុង​​​ព្រឹត្តិការណ៍​ប្រដាល់​​ Max Muay Thai ​នៅ​ខេត្ត ​Pattaya ​ប្រទេស​ថៃ​នា​ថ្ងៃ​ទី​២៨ ខែ​សីហា ឆ្នាំ​២០១៦​ ចុង​សប្ដាហ៍​នេះ​ ដែល​ជា​ការ​ប្រកួត​​​ ម៉ារាតុន​ដណ្ដើម​ខ្សែក្រវាត់​ប្រភេទ​ទម្ងន់៦៥​គីឡូក្រាម​​។

 

​​មឿន សុខហ៊ុច ​ទៅ​​វ៉ៃ​​​ដណ្តើម​ដណ្ដើម​ខ្សែក្រវាត់​​មារ៉ាតុន​​​នៅ​ថៃ​ចុង​​សប្ដាហ៍​នេះ

 

​​គូ​មារ៉ាតុន​​នេះ​មាន​បេក្ខភាព​ចំនួន​ ៤​រូប​​មាន​ម្ចាស់​ផ្ទះ​ថៃ ​Wangnumyen​ ​ប៉ះ​ដៃ​គូ​មក​ពី​​​ស៊ុយអែត​ Sammon Degker និង​កម្ពុជា​​ មឿន​ សុខ​ហ៊ុច ​ជួប​កីឡាករ​មក​ពី​ទួរគី​ខាង​លើ។ កីឡាករ​ណា​​ឈ្នះ​​នឹង​ឡើង​ទៅ​ប៉ះ​អ្នក​ឈ្នះនៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​​​​ដើម្បី​ដណ្ដើម​ខ្សែក្រវាត់​។

 

​ការ​ប្រកួត​ នឹង​មាន​ផ្សាយ​ផ្ទាល់​តាម​រយៈ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៨ របស់​ថៃ ចាប់​ពី​ម៉ោង៧:២០​នាទី​ដល់​ម៉ោង៩:៥០​នាទី​យប់​៕

 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​​​​​​