ណាហ្គាវើល​ ស្មើ Three Star ១-១ ​វគ្គ​ជម្រុះ​ AFC Cup 2016

ក្រុម​ណាហ្គា​វើ ​ល​របស់​កម្ពុជា​​បាន​ត្រឹម​ស្មើ​​ក្រុម Three Star Club របស់​នេ​ប៉ាល់​ដោយ​លទ្ធផល ១-១ សម្រាប់​ការ​ប្រកួត​បើក​ ក្នុង​ពូ​ល​B នៃ​ក្នុង​វគ្គ​ជម្រុះ​ AFC Cup 2017 នៅ​កីឡដ្ឋាន MFF Football Centre ក្នុង​ទីក្រុង Ulaanbaatar ប្រទេស​ម៉ុង​ហ្គោ​លី​មុន​នេះ​បន្តិច។​

ណាហ្គាវើល​ ស្មើ Three Star ១-១ ​វគ្គ​ជម្រុះ​ AFC Cup 2016

 

ការប្រកួតរវាង​ក្រុម​ទាំង​ពីរ​ហាក់មិន​លើស​ខ្វះ​គ្នា​ប៉ុន្មាន បើ​ទោះ​ជា​​ក្រុម​របស់កម្ពុជាណាហ្គាវើលមិន​មាន​កីឡាករ​បរទេស​ក៏ដោយ។ នៅដើម​តង់ទីមួយ ក្រុម Three Star បាន​ព្យាយាម​ដាក់សម្ពាធ ប៉ុន្តែមិន​អាច​ធ្វើ​អ្វីណាហ្គាវើល​បាន​ឡើយ ខណៈ​​ឱកាសនាំ​បាល់ទៅតំបន់​គ្រោះថ្នាក់​មានដូចគ្នា។ យ៉ាងណានៅនាទី​ទី​២៦ ណាហ្គាវើល​ទទួល​បានទាត់បាល់ជ្រុង ហើយ​ខ្សែការពារវ័យក្មេង ញឹម សុវណ្ណារ៉ា តែត​ចូល​ទី​របស់ Three Star បាន​សម្រេច​ដើម្បីនាំ​មុខ ១-០។​ ការនាំមុខនេះ​រក្សារហូតចប់តង់ទី១។

 

ការប្រកួតនៅ​តង់ទី២ ណាហ្គាវើលមាន​ទម្រង់​លេង​ល្អ​ជាងតង់ទី១ ប៉ុន្តែ​មិន​សូវ​មាន​ឱកាស​ស៊ុត ខណៈ​ក្រុម Three Star មាន​ទម្រង់មិន​សូវ​ល្អ​ប៉ុន្មាន​ឡើយ។ ទោះ​ជា​យ៉ាងណាការរព្យាយាម​វាយ​សម្រុក​របស់ Three Star អាច​រក​គ្រាប់​បាល់ស្មើណាហ្គាវើល​១-១ នៅ​ចុងតង់។ អ្នកចាំទីយុគ អារី របស់ណាហ្គាវើលត្រូវ​បានពិន័យកាតក្រហមបណ្តេញ​ចេញពីទីលាន បន្ទាប់ពីតវ៉ានឹងអាជ្ញាកណ្តាលជុំ​វិញ​​គ្រាប់​បាល់ដែល Three Star ស៊ុត​ចូល។ ចប់​ការ​ប្រកួតស្មើ​គ្នា ១-១។

 

ក្រុម Three Star មាន​សង្ឃឹមច្រើន​ក្នុង​ការ​​ឡើង​ទៅ​វគ្គ​បន្ត បន្ទាប់​ពី​ឈ្នះ​ក្រុមម្ចាស់​ផ្ទះ​ម៉ុងហ្គោលី Erchim ២-០ និង​ស្មើ​ណាហ្គាវើល ១-១ ប៉ុន្តែ​ណាហ្គាវើល​ត្រូវ​ការឈ្នះ​ក្រុម Erchim ចាប់​ពី​៣គ្រាប់​ឡើង​ទៅ​ទើប​អាច​ឡើង​ទៅ​វគ្គ​បន្ត​បាន។ ចំពោះ​ក្រុម​ម្ចាស់ផ្ទះ Erchim អស់​ឱកាស​ហើយ៕

 

អត្ថបទ៖ ជាន ចាន់រ៉ា​