ជំនួយការ​ម្នាក់​របស់​បុរស​ខ្លាំង​ ត្រូវ​បាន​ផ្ទេរ​ភារកិច្ច​ដល់​ទៅ​៣​ដង​ក្នុង​កម្រិត​មុខ​តំណែង​ដដែល​ មិន​ដល់​៣​ឆ្នាំ​ផង​

​អាច​ចាត់​ទុក​ថា​ ជា​ករណី​គួរ​ឲ្យ​ចាប់អារម្មណ៍​មួយ​ដែរ​(​ឬ​មួយ​ជា​ការ​តែងតាំង​ភារកិច្ច​មន្ត្រី​ខុស​ទិស​ដៅ​ ខុស​ជំនាញ​ ឬ​មួយ​ក៏​ជា​ការ​ផ្លាស់​ប្តូរ​តម្រូវ​តាម​ចិត្ត​ និង​ផលប្រយោជន៍​អ្វីមួយ​របស់​សាមីខ្លួន​ ?)​ ដោយសារ​តែ​ក្នុង​រយៈពេល​មិន​ដល់​៣​ឆ្នាំ​ផង​ ក្នុង​អាណត្តិ​នៃ​រាជរដ្ឋាភិបាល​នីតិកាល​ទី​៥​នៃ​រដ្ឋសភា​នេះ​ ជំនួយការ​ម្នាក់​មាន​ឋានៈ​ជា​ "​ឯកឧត្តម​"​ របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បែរជា​ត្រូវ​បាន​ផ្ទេរ​ភារកិច្ច​រហូត​ដល់​ទៅ​៣​ដង​ក្នុង​កម្រិត​ថ្នាក់​មុខ​តំណែង​ដដែល​ ។​

ជំនួយការ​ម្នាក់​របស់​បុរស​ខ្លាំង​ ត្រូវ​បាន​ផ្ទេរ​ភារកិច្ច​ដល់​ទៅ​៣​ដង​ក្នុង​កម្រិត​មុខ​តំណែង​ដដែល​ មិន​ដល់​៣​ឆ្នាំ​ផង​

​ជំនួយការ​របស់​បុរស​ខ្លាំង​ជា​នាយក​រដ្ឋមន្ត្រី​ដែល​ទទួល​បានការ​ផ្ទេរ​ភារកិច្ច​រហូត​ដល់​ទៅ​៣​ដង​ ក្នុង​រយៈពេល​មិន​ដល់​៣​ឆ្នាំ​នោះ​ គឺ​ឯកឧត្តម​ អ៊ា​ង​ សុ​ផល្លែ​ត​ ។​

​ព័ស្តុតាង​បាន​បង្ហាញ​ថា​ ក្រោយ​ការ​បង្កើត​រាជរដ្ឋាភិបាល​កម្ពុជា​នីតិកាល​ទី​៥​នៃ​រដ្ឋសភា​ភ្លាមៗ​ លោក​ អ៊ា​ង​ សុ​ផល្លែ​ត​ ទទួល​បានការ​តែងតាំង​ជា​អនុរដ្ឋលេខាធិការ​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៩១៣/៩០៤​ ចុះ​ថ្ងៃ​ទី​២៤​ ខែកញ្ញា​ ឆ្នាំ​២០១៣​ (​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​មាន​ឯកឧត្តម​ ត្រាំ​ អ៊ី​វ​តឹក​ ជា​អតីតរដ្ឋមន្ត្រី​)​ ។​

ជំនួយការ​ម្នាក់​របស់​បុរស​ខ្លាំង​ ត្រូវ​បាន​ផ្ទេរ​ភារកិច្ច​ដល់​ទៅ​៣​ដង​ក្នុង​កម្រិត​មុខ​តំណែង​ដដែល​ មិន​ដល់​៣​ឆ្នាំ​ផង​

​រយៈពេល​មិន​ដល់​០១​ខែ​ក្រោយ​ ឯកឧត្តម​ អ៊ា​ង​ សុ​ផល្លែ​ត​ ត្រូវ​បាន​ផ្ទេរ​ភារកិច្ច​ពី​អនុរដ្ឋលេខាធិការ​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​ មក​ជា​អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/១០១៣/១០១៥​ ចុះ​ថ្ងៃ​ទី​១៧​ ខែតុលា​ ឆ្នាំ​២០១៣​ (​ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ មាន​ឯកឧត្តម​ អ៊ុ​ក​ រ៉ា​ប៊ុ​ន​ ជា​អតីតរដ្ឋមន្ត្រី​)​ ។​

​លុះ​មក​ដល់​បច្ចុប្បន្ន​ ឯកឧត្តម​ អ៊ា​ង​ សុ​ផល្លែ​ត​ ត្រូវ​បាន​ផ្ទេរ​ភារកិច្ច​បន្ត​ទៀត​ជា​លើក​ទី​៣​ ពី​អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ មក​ជា​ អនុរដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៧១៦/៧៣៧​ ចុះ​ថ្ងៃ​ទី​២២​ ខែកក្កដា​ ឆ្នាំ​២០១៦​ (​ក្រសួងបរិស្ថាន​សព្វថ្ងៃ​មាន​ឯកឧត្តម​ សាយ​ សំ​អាល់​ ត្រូវជា​កូនប្រុស​របស់​សម្តេច​វិបុល​សេនា​ភក្តី​ សាយ​ ឈុំ​ ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ជា​រដ្ឋមន្ត្រី​)​ ។​

ជំនួយការ​ម្នាក់​របស់​បុរស​ខ្លាំង​ ត្រូវ​បាន​ផ្ទេរ​ភារកិច្ច​ដល់​ទៅ​៣​ដង​ក្នុង​កម្រិត​មុខ​តំណែង​ដដែល​ មិន​ដល់​៣​ឆ្នាំ​ផង​

​ក្រៅពី​ទទួល​បានការ​តែងតាំង​ក្នុង​មុខ​តំណែង​ជា​អនុរដ្ឋលេខាធិការ​ក្រសួង​ (​អតីត​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​ និង​អតីត​ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​)​ ឯកឧត្តម​ អ៊ា​ង​ សុ​ផល្លែ​ត​ ក៏​ត្រូវ​បាន​តែងតាំង​ជា​ជំនួយការ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ មាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ​បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន​ផង​ដែរ​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៩១៣/៩១៣​ ចុះ​ថ្ងៃ​ទី​២៧​ ខែកញ្ញា​ ឆ្នាំ​២០១៣​ ។​ ក្រោយមក​ ក្នុង​នាម​ជា​ជំនួយការ​របស់​នាយក​រដ្ឋមន្ត្រី​មាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ​ ឯកឧត្តម​ អ៊ា​ង​ សុ​ផល្លែ​ត​ ក៏​ត្រូវ​បាន​ដំឡើង​ឋានៈ​ស្មើ​រដ្ឋលេខាធិការ​បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/១១១៣/១២៧៣​ ចុះ​ថ្ងៃ​ទី​២២​ ខែវិច្ឆិកា​ ឆ្នាំ​២០១៣​ ។​

​សរុបសេចក្តី​មក​ ពាក់ព័ន្ធ​នឹង​មុខ​តំណែង​ និង​តួនាទី​របស់​ឯកឧត្តម​ អ៊ា​ង​ សុ​ផល្លែ​ត​ គឺ​ត្រូវ​បាន​ព្រះមហាក្សត្រ​ចេញ​ព្រះរាជក្រឹត្យ​យ៉ាងតិច​ចំនួន​៥​រួច​មក​ហើយ​ តាម​សេចក្តី​ក្រាប​បង្គំ​ទូល​ថ្វាយ​របស់​បុរស​ខ្លាំង​ជា​នាយក​រដ្ឋមន្ត្រី​ ៕​

Related