លីកាំបិតបុ័ងតោចូលទៅកាប់ដល់គ្រែដេក ព្រោះខឹងឧស្សាហ៍យកម្ហូបចំណីឲ្យហូប

ខេត្តកណ្តាល៖ បុរសម្នាក់បានធ្វើសកម្មភាពកាប់ប្រហារអ្នកជិតខាងដោយកាំបិតប៉័ងតោ បណ្តាលឲ្យរងរបួសធ្ងន់ បន្ទាប់ពីបុរសរូបនេះខឹងទៅលើស្ត្រីរងគ្រោះយកចំណីឲ្យគ្រួសារខ្លួនហូបចុក ។ ករណីនេះបានកើតឡើង កាលពីវេលាម៉ោង១២ និង៣០នាទីរំលងអធ្រាតឈានចូលថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិកោះចាស់ ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្ដាល ។

លីកាំបិតបុ័ងតោចូលទៅកាប់ដល់គ្រែដេក ព្រោះខឹងឧស្សាហ៍យកម្ហូបចំណីឲ្យហូប

មន្ត្រីនគរបាលស្រុកកោះធំបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ឈឹម ឈាង ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ កម្មករ មានទីលំនៅភូមិកោះចាស់ ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្កណ្ដាល ។ ចំណែកឯស្ត្រីរងគ្រោះឈ្មោះ ស្រី សុខវង្ស អាយុ៥៦ឆ្នាំ មានទីលំនៅក្នុងភូមិ/ឃុំកើតហេតុ (រងរបួសលើក្បាលផ្នែកខាងក្រោយ៣កន្លែង និងលើភ្នែកខាងឆ្វេងមួយកន្លែង) ។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុស្ត្រីរងគ្រោះឧស្សាហ៍យកម្ហូបចំណីឲ្យទៅក្រុមគ្រួសារជនសង្ស័យហូបចុក ទង្វើមនុស្សធម៌បែបនេះ មិនបានធ្វើឲ្យជនសង្ស័យស្វែងយល់ពីអំពើល្អរបស់ស្ត្រីរងគ្រោះនោះទេ បែរជាគិតថា ស្ត្រីរងគ្រោះមើលងាយមើលថោកលើក្រុមគ្រួសាររបស់ខ្លួន ក៏កើតមានជាគំនុំគុំគួននៅក្នុងចិត្ត ។ លុះដល់វេលារំលងអធ្រាតឈានចូលថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ ជនសង្ស័យបានកាន់កាំបិតប៉័ងតោចូលទៅក្នុងផ្ទះកាប់ប្រហារស្ត្រីរងគ្រោះកំពុងដេកនៅលើគ្រែ បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ ។

ក្រោយពីមានហេតុការណ៍កើតឡើង ស្ត្រីរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យប្រតិបត្តិស្រុកកោះធំ ។ ចំណែកឯជនសង្ស័យបានរត់គេចខ្លួនបាត់ រហូតដល់វេលាម៉ោង៨ព្រឹក ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ ទើបសមត្ថកិច្ចនគរបាលស្រុកកោះធំអន្តរាគមន៍ចាប់ខ្លួន ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕ ស្អាងជ័យ
លីកាំបិតបុ័ងតោចូលទៅកាប់ដល់គ្រែដេក ព្រោះខឹងឧស្សាហ៍យកម្ហូបចំណីឲ្យហូប

លីកាំបិតបុ័ងតោចូលទៅកាប់ដល់គ្រែដេក ព្រោះខឹងឧស្សាហ៍យកម្ហូបចំណីឲ្យហូប

លីកាំបិតបុ័ងតោចូលទៅកាប់ដល់គ្រែដេក ព្រោះខឹងឧស្សាហ៍យកម្ហូបចំណីឲ្យហូប

លីកាំបិតបុ័ងតោចូលទៅកាប់ដល់គ្រែដេក ព្រោះខឹងឧស្សាហ៍យកម្ហូបចំណីឲ្យហូប
ប្រភព៖ Nokorwatnews

  • លីកាំបិតបុ័ងតោចូលទៅកាប់ដល់គ្រែដេក ព្រោះខឹងឧស្សាហ៍យកម្ហូបចំណីឲ្យហូប已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/08/23  Category:កំសាន្ត
Tags: