បុរសចិនម្នាក់ ប្រើទឹកសាប៊ូផឹកជំនួសទឹក

6 Videos


អ្នកប្រហែលជាធ្លាប់បានឮពីព័ត៌មានចម្លែកៗជាច្រើនដែលធ្លាប់បានកើតមានក្នុងសង្គមនានា ដែលពេលខ្លះ វាសឹងតែមិនគួរឲ្យជឿថា អាចកើតមានបែបនេះ ។ ជាក់ស្តែងបុរសជនជាតិចិនម្នាក់ ត្រូវបានសារព័ត៌មានចុះផ្សាយពីអាការចម្លែករបស់ខ្លួន ដោយសារតែការញៀនផឹកទឹកសាប៊ូ ។

បុរសចិនម្នាក់ ប្រើទឹកសាប៊ូផឹកជំនួសទឹក

យោងតាមសារព័ត៌មាន គេបានដឹងថា បុរសចម្លែករូបនេះមានឈ្មោះថា Zhang Yue អាយុ ៣១ ឆ្នាំ បានញៀនក្នុងការផឹកទឹកសាប៊ូគ្រប់បែប មិនថាសាប៊ូលាងចាន សាប៊ូលាងសម្អាត អូសាវ៉ែល និង ផ្សេងទៀត តាំងពីឆ្នាំ ២០១២ ។ បញ្ហាញៀនយ៉ាងចម្លែកនេះ បានធ្វើឲ្យរូបលោកគ្មានស្រីណាម្នាក់ហ៊ានស្រឡាញ់ ដែលធ្វើឲ្យលោករស់នៅយ៉ាងឯកាដូចសព្វថ្ងៃនេះ ។

បុរសចិនម្នាក់ ប្រើទឹកសាប៊ូផឹកជំនួសទឹក

អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ បន្ទាប់ពីឆ្លងកាត់ការពិនិត្យរបស់គ្រូពេទ្យ លោក Zhang គឺពុំមានបញ្ហាសុខភាពអ្វីនោះទេ ទោះបីជាធ្លាប់ផឹកទឹកសាប៊ូ ៤ ឆ្នាំមកហើយក្តី ។ គ្រូពេទ្យបានឲ្យដឹងថា ភាពខុសប្រក្រតីរបស់លោក Zhang ត្រូវបានគេកត់សម្គាល់ឈ្មោះថា Pica ដែលជាអាការមួយឃ្លានអ្វីដែលគ្មានអាហារូបត្ថម្ភសោះ ឬ មានតិចតួច ដែលមានដូចជា ដុំថ្ម ខ្សាច់ ទឹកថ្នាំ និង ផ្សេងទៀត ។

បុរសចិនម្នាក់ ប្រើទឹកសាប៊ូផឹកជំនួសទឹក

គ្រូពេទ្យក៏បានបញ្ជាក់ដែរថា អាការនេះភាគច្រើនកើតលើស្ត្រីមានផ្ទៃពោះ និង កុមារ តែប្រហែលដោយសារកត្តាប្រែប្រួលនៃអ័រម៉ូន ទើបអាការនេះកើតឡើងលើបុរសពេញវ័យបែបនេះ ៕

ថាវរិទ្ធ ( ប្រភព ៖ វើលអសបឺស )

បុរសចិនម្នាក់ ប្រើទឹកសាប៊ូផឹកជំនួសទឹក