ចាប់បានស្រេច… ធ្វើម៉េចទៅ? ដោះអាវចេញ?

ពិតណាស់ ល្បិចនៃការលួចលាក់ធ្វើប្រ៊ុយយ៉ុងក្នុងពេលប្រឡង តែងតែកើតមាន មិនថាជំនាន់ណាៗនោះឡើយ និងបន្តមកទល់សព្វថ្ងៃនេះ ។ ប៉ុន្តែ រូបភាពដែលត្រូវបានចាប់បានយកមកបង្ហោះផ្សាយ ពេលថ្មីៗនេះ បានធ្វើឲ្យកក្រើកពេញបណ្តាញហ្វេសប៊ុកខ្មែរតែម្តង ព្រោះតែម្នាក់ៗបាននាំគ្នាកោតសរសើរយ៉ាងខ្លាំង ចំពោះកូនសិស្សណាមួយនោះ ដែលមានគំនិតច្នៃប្រឌិតថាខ្ពស់ ក្នុងការច្នៃបង្កប់ក្រដាសប្រ៊ុយយ៉ុងនៅក្នុងជ័រលុប ដែលនឹកស្មានពុំដល់ ។ តែទោះជាយ៉ាងណា ទង្វើនេះវាពុំអាចគេផុតពីភ្នែកមន្រ្តីមណ្ឌលប្រឡងឡើយ ។

ជាក់ស្តែង រូបភាពថ្មីមួយនេះទៀតដែលត្រូវបានឆេកឆេរ បានបង្ហាញឲ្យឃើញសិស្សប្រុសម្នាក់ បានចម្លងចម្លើយផ្សេងៗទាក់ទងនឹងមុខងារប្រឡងបាក់ឌុប យ៉ាងស្អេកស្កះអះនៅនឹងដៃអាវរបស់គេ ដែលធ្វើឲ្យគ្រប់ៗគ្នាផ្ទុះសំណើច រហូតដល់ថ្នាក់មានការលើកឡើងបែបលេងថាៈ  “លោកគ្រូធ្វើមើលតែគាត់អត់ ធ្លាប់ប្រលងចឹង. ឡូវធ្វើមិុចមានតែអោយគាត់ដោះអាវចេញ.មិនដឹង ភយ័យា៉ងណាទេ” ៕


Related Posts