បេក្ខជន​ភ្លេចនៅ! ​​​និទ្ទេស​A​B​C​នឹង​ជាប់​​ស្វ័យ​ប្រវត្តិ​ធ្វើជា​គ្រូ​បឋម​និង​មត្តេយ្យ​សិក្សា

បេក្ខជន​ភ្លេចនៅ! ​​​និទ្ទេស​A​B​C​នឹង​ជាប់​​ស្វ័យ​ប្រវត្តិ​ធ្វើជា​គ្រូ​បឋម​និង​មត្តេយ្យ​សិក្សា
រាជធានីភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសដោយនៅតែរក្សាផ្ដល់អាទិភាព ឲ្យជាប់ស្វ័យប្រវត្តិដោយមិនចាំបាច់ធ្វើការប្រឡង ចំពោះបេក្ខជនដែលមាននិទ្ទេសA B និងC ក្នុងការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់ការជ្រើសរើសគ្រូបឋមសិក្សា និងមត្តេយ្យសិក្សា។ ក្រសួងអប់រំប្រកាសបែបនេះ នៅបន្ទាប់ពីការប្រឡងបាក់ឌុប ឆ្នាំសិក្សា២០១៦ ត្រូវបានបញ្ចប់នៅប៉ុន្មានម៉ោងមុននេះ នាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦។

គួរបញ្ជាក់ថា ការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ដែលបានកន្លងផុតទៅនៅល្ងាចថ្ងៃទី២៣ នេះ តាមការឲ្យដឹងពីសំណាក់ក្រសួងអប់រំយុវជន និងកីឡា បានបញ្ជាក់ថាដំណើរការសំណេរទាំងពីរថ្ងៃ មានភាពល្អប្រសើរជាងឆ្នាំកន្លងទៅ គណៈមេប្រយោគគ្រប់លំដាប់ថ្នាក់មានការទទួលខុសត្រូវខ្ពស់ក្នុងការបំពេញភារកិច្ច ទោះបីនៅតាមរាជធានី ខេត្តមួយចំនួនមានភ្លៀងធ្លាក់ក៏ដោយ។

ទន្ទឹមនេះ គ្រប់ភាគីពាក់ព័ន្ធបានផ្ដល់កិច្ចសហការយ៉ាងល្អ រួមមានអង្គភាពប្រឆាំងអំពើពុករលួយ និងកងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ។ ដោយឡែកបេក្ខជនបានគោរពបទប្បញ្ញត្តិ នៃការប្រឡងយ៉ាងល្អ មានភាពជឿជាក់ និងខិតខំធ្វើកិច្ចការបានច្រើន ពុំមានឧបទ្ទវហេតុអ្វីកើតឡើងគួរឲ្យកត់សម្គាល់ឡើយ លើកលែងតែករណីបេក្ខជនមានបញ្ហាសុខភាពចំនួន ២៦ ករណី ប៉ុន្តែ ១ ករណី មិនអាចបន្តការប្រឡងបាន និងមានគ្រោះថ្នាក់ ចរាចរណ៍២ករណី ក្នុងនោះ១ ករណីមិនអាចបន្តការប្រឡងបាន៕

ប្រភព៖ kqube

  • បេក្ខជន​ភ្លេចនៅ! ​​​និទ្ទេស​A​B​C​នឹង​ជាប់​​ស្វ័យ​ប្រវត្តិ​ធ្វើជា​គ្រូ​បឋម​និង​មត្តេយ្យ​សិក្សា已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/08/23  Category:ជីវិតនិងសង្គម
Tags: