អ៊ី​រ៉ង់​បង្ហាញ​ឲ្យ​ឃើញ​ប្រព័ន្ធ​ការពា​រ​មីស៊ីល​ចម្ងាយ​ឆ្ងាយ​ថ្មី​ ផលិត​ក្នុង​ស្រុក

 

អ៊ី​រ៉ង់​បង្ហាញ​ឲ្យ​ឃើញ​ប្រព័ន្ធ​ការពា​រ​មីស៊ីល​ចម្ងាយ​ឆ្ងាយ​ថ្មី​ ផលិត​ក្នុង​ស្រុក
លោក Rouhani (ស្តាំទី ៣) និងមន្រ្តីជាន់ខ្ពស់ឈរក្បែរប្រព័ន្ធការពារមីស៊ីល។ AFP

ក្រុងតេអេរ៉ង់៖ អ៊ីរ៉ង់បានបង្ហាញរូបភាពនៃប្រព័ន្ធកាពារមីស៊ីលចម្ងាយឆ្ងាយផលិតនៅក្នុងស្រុកលើកដំបូងរបស់ខ្លួនកាលពីថ្ងៃ អាទិត្យថា គម្រោងមួយបានចាប់ផ្តើមនៅពេលប្រទេសនេះ ត្រូវស្ថិតក្រោមទណ្ឌកម្មអន្តរជាតិ។

រូបភាពជាច្រើននៅលើទីភ្នាក់ងារសារព័ត៌មានរបស់រដ្ឋបានបង្ហាញថា ប្រធានាធិបតីលោក Hassan Rouhani និងរដ្ឋមន្រ្តីការពារជាតិលោក Hossein Dehghan ឈរនៅមុខប្រព័ន្ធការពារមីស៊ីលថ្មី Bavar 373។

យោងតាមលោក Dehghan បានឲ្យដឹងថា ប្រព័ន្ធនោះ ត្រូវបានផលិតឡើង ដើម្បីចាប់កំាជ្រួចនាំមីស៊ីល យន្តហោះគ្មានមនុស្សបើក យន្តហោះប្រយុទ្ធ និងយន្តហោះបាលីស្ទីក។

គម្រោងនោះ ត្រូវបានចាប់ផ្តើមជាជម្រើសមួយសម្រាប់ប្រព័ន្ធ S-300 របស់រុស្ស៊ី ដែលការផ្តល់ឲ្យប្រព័ន្ធនេះ ត្រូវបានព្យួរនៅក្នុងឆ្នាំ ២០១០ ដោយសារទណ្ឌកម្មដែលត្រូវបានដាក់ទៅលើកម្មវិធីនុយក្លេអ៊ែរបស់អ៊ីរ៉ង់។

លោក Dehghan បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន IRNA កាលពីចុងសប្តាហ៍ថា៖ «យើងមិនមានបំណងផលិតប្រព័ន្ធ S-300 របស់អ៊ីរ៉ង់ទេ គឺយើងចង់បង្កើតប្រព័ន្ធមួយរបស់អ៊ីរ៉ង់ និងផលិតវាតែម្តង»។

អ៊ី​រ៉ង់​បង្ហាញ​ឲ្យ​ឃើញ​ប្រព័ន្ធ​ការពា​រ​មីស៊ីល​ចម្ងាយ​ឆ្ងាយ​ថ្មី​ ផលិត​ក្នុង​ស្រុក
លោក Rouhani ឈរនៅក្បែរម៉ាស៊ីនយន្ដហោះប្រើថាមពលឧស្ម័ន។ AFP

នៅក្នុងសុន្ទរកថាមួយកាលពីថ្ងៃសុក្រ លោកបាននិយាយថាកម្លាំងមីស៊ីលរបស់យើងគឺស្ថិតនៅកម្រិតមួយ ដែលយើងអាច បំផ្លាញគោលដៅទាំងអស់របស់យើងនៅចម្ងាយប្រតិបត្តិការណាមួយ។

លោកបាននិយាយនៅក្នុងសុន្ទរថាដែលចាក់ផ្សាយតាមទូរទស្សន៍កាលពីថ្ងៃអាទិត្យថា ថវិកាយោធារបស់អ៊ីរ៉ង់កើនឡើងពីរដង បើប្រៀបធៀបជាមួយឆ្នាំទៅ។

លោកបាននិយាយថា៖ «បើសិនជាយើងអាចពិភាក្សាជាមួយមហាអំណាចពិភពលោកជុំវិញតុចរចា គឺដោយសារតែកម្លាំងជាតិ របស់យើង និងមានឯកភាពជាតិរបស់យើង»។

លោក Rouhani បានបង្ហាញ ម៉ាស៊ីនយន្តហោះប្រើថាមពលកម្លាំងចំហេះឧស្ម័នផលិតនៅអ៊ីរ៉ង់កាលពីថ្ងៃអាទិត្យដែរ ដោយនិយាយថា ម៉ាស៊ីនមានសមត្ថភាពហោះហើរចម្ងាយ ៥ ម៉ឺនហ្វីត។

លោកប្រធានាធិបតី បាននិយាយថា៖ «សាធារណរដ្ឋអ៊ិស្លាមគឺជាប្រទេសនៃប្រទេស ៨ នៅក្នុងពិភពលោកដែលគ្រប់គ្រងបច្ចេកវិទ្យាផលិតម៉ាស៊ីនទាំងនេះ»។

លោក Dehghan បានបន្ថែមថា បច្ចុប្បន្នអ៊ីរ៉ង់មានគម្រោងផលិតកាំជ្រួចនាំផ្លូវមីស៊ីលដែលមានល្បឿនលឿនជាងសំឡេង។

នៅក្នុងឆ្នាំ ២០១៥ នៅមុនការបញ្ចប់កិច្ចព្រមព្រៀងអន្តរជាតិមួយស្តីពីកម្មវិធីនុយក្លេអ៊ែររបស់អុីរ៉ង់ ក្រុងម៉ូស្គូ បានអនុញ្ញាតជាថ្មីដល់ការប្រគល់ប្រព័ន្ធ S-300 នៅក្នុងវិធានការមួយ រងការរិះគន់ពីអាមេរិក និងអ៊ីស្រាអែល។ បច្ចុប្បន្ន អ៊ីរ៉ង់ ត្រូវបំពាក់ដោយប្រព័ន្ធ S-300៕AFP

ប្រភព៖ postkhmer

  • អ៊ី​រ៉ង់​បង្ហាញ​ឲ្យ​ឃើញ​ប្រព័ន្ធ​ការពា​រ​មីស៊ីល​ចម្ងាយ​ឆ្ងាយ​ថ្មី​ ផលិត​ក្នុង​ស្រុក已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/08/23  Category:ជីវិតនិងសង្គម
Tags: