ទួរគី​ ប្ដូរ​មូលដ្ឋាន​យោធា​ទាំងអស់​ចេញ​ពី​ទីក្រុង​ ទៅ​ជាយ​ក្រុង​វិញ​ដើម្បី​បញ្ចៀស​កុំ​ឲ្យ​មាន​រដ្ឋប្រហារ​

ទួរគី​ ប្ដូរ​មូលដ្ឋាន​យោធា​ទាំងអស់​ចេញ​ពី​ទីក្រុង​ ទៅ​ជាយ​ក្រុង​វិញ​ដើម្បី​បញ្ចៀស​កុំ​ឲ្យ​មាន​រដ្ឋប្រហារ​រដ្ឋាភិបាល ទួរគី ចាប់ផ្ដើមផ្លាស់ប្ដូរមូលដ្ឋានយោធាចេញពីទីក្រុង ហើយបង្កើតមូលដ្ឋានយោធាថ្មីនៅភាគពាយ័ព្យ ទីក្រុងជាវិធានការដើម្បីបញ្ចៀសកុំឲ្យមានការធ្វើរដ្ឋប្រហារកើតឡើងសារជាថ្មីម្ដងទៀត ។

រថក្រោះជាច្រើនគ្រឿង ចេញពីកងពលតូចទ័ពថ្មើរជើងលេខ ៦៦ ក្នុងទីក្រុង អ៊ីស្តាន់ប៊ុល ឆ្ពោះទៅខាងក្រៅទីក្រុង ដើម្បីរៀបចំមូលដ្ឋានថ្មី ស្របពេលដែលសាលាទាហានជាច្រើនត្រូវបានបិទទ្វារ ក្រោយរដ្ឋប្រហារមិនបានសម្រេចកាលពីខែ កក្កដា ។

ប្រទេស ទួរគី បានប្រគល់អំណាចបញ្ជាកងទ័ពទៅឲ្យរដ្ឋមន្ត្រីក្រសួងការពារជាតិ ធ្វើឲ្យអំណាចយោធាស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាល ។ មនុស្សប្រមាណ ៨ ម៉ឺននាក់ ក្នុងនោះមាន ប៉ូលិស, ទាហាន, មន្ត្រីតុលាការ និងបុគ្គលិកស៊ីវិល ត្រូវបានបញ្ឈប់ពីតួនាទី និងមួយចំនួនត្រូវបានចាប់ខ្លួន និងស្ថិតក្រោមការស៊ើបអង្កេត ក្រោយរដ្ឋប្រហារមិនបានសម្រេចកាលពីថ្ងៃទី ១៥ កក្កដា ។

រដ្ឋាភិបាលលោកប្រធានាធិបតី តាយីប អ៊ីឌូហ្កាន ចោទទៅលើលោក ហ្កូឡែន ដែលជាអាចារ្យឥស្លាម មានមូលដ្ឋាននៅសហរដ្ឋអាមេរិក ថាជាអ្នកនៅពីក្រោយរដ្ឋប្រហារនោះ ប៉ុន្តែលោក ហ្កូឡែន បានបដិសេធចំពោះការចោទ ព្រមទាំងថ្កោលទោសប្រឆាំងនឹងរដ្ឋប្រហារ ។
ទួរគី​ ប្ដូរ​មូលដ្ឋាន​យោធា​ទាំងអស់​ចេញ​ពី​ទីក្រុង​ ទៅ​ជាយ​ក្រុង​វិញ​ដើម្បី​បញ្ចៀស​កុំ​ឲ្យ​មាន​រដ្ឋប្រហារ​

ទួរគី​ ប្ដូរ​មូលដ្ឋាន​យោធា​ទាំងអស់​ចេញ​ពី​ទីក្រុង​ ទៅ​ជាយ​ក្រុង​វិញ​ដើម្បី​បញ្ចៀស​កុំ​ឲ្យ​មាន​រដ្ឋប្រហារ​

ទួរគី​ ប្ដូរ​មូលដ្ឋាន​យោធា​ទាំងអស់​ចេញ​ពី​ទីក្រុង​ ទៅ​ជាយ​ក្រុង​វិញ​ដើម្បី​បញ្ចៀស​កុំ​ឲ្យ​មាន​រដ្ឋប្រហារ​

ទួរគី​ ប្ដូរ​មូលដ្ឋាន​យោធា​ទាំងអស់​ចេញ​ពី​ទីក្រុង​ ទៅ​ជាយ​ក្រុង​វិញ​ដើម្បី​បញ្ចៀស​កុំ​ឲ្យ​មាន​រដ្ឋប្រហារ​

ប្រភព៖ kqube

  • ទួរគី​ ប្ដូរ​មូលដ្ឋាន​យោធា​ទាំងអស់​ចេញ​ពី​ទីក្រុង​ ទៅ​ជាយ​ក្រុង​វិញ​ដើម្បី​បញ្ចៀស​កុំ​ឲ្យ​មាន​រដ្ឋប្រហារ​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/08/23  Category:ជីវិតនិងសង្គម
Tags: