អាត អូន​តូច មានឈ្មោះ​ក្នុង​បញ្ជី​កីឡាករ​ជម្រើសជាតិ U15 ដែល​ចេញទៅ​ប្រកួត​នៅ​ចិន​ និពន្ធដោយ : សឿន វណ្ណឌេត       August-23-2016, 7:39 pm         529

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132អាត អូន​តូច មានឈ្មោះ​ក្នុង​បញ្ជី​កីឡាករ​ជម្រើសជាតិ U15 ដែល​ចេញទៅ​ប្រកួត​នៅ​ចិន​​ក្រោយពី​អវត្តមាន​ក្នុងការ​ប្រកួត AFF U16 Championship 2016 ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នាពេល​កន្លងទៅ​កីឡាករ អាត អូន​តូច បាន​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​ក្រុម​កីឡាករ​ជម្រើសជាតិ U15 ដែល​នឹងធ្វើ​ការប្រកួត​ក្នុង​ព្រឹត្តិការណ៍ The Belt and Road Initiative U15 Boys Football Tournament នៅ​ប្រទេស​ចិន ចាប់ពី​ថ្ងៃទី​២៤ ដល់​ថ្ងៃទី​២៩ ខែសីហា​។

​កីឡាករ អាត អូន​តូច បាន​ជាប់​ជា​កីឡាករ​ជម្រើសជាតិ​អាយុ​ក្រោម​១៥​ឆ្នាំ​ក្នុងចំណោម​កីឡាករ​ទាំង​១៨​នាក់​របស់​កម្ពុជា​ដែល​ត្រូវ​ប្រកួត​ក្នុង​ពានរង្វាន់ The Belt and Road Initiative U15 Boys Football Tournament ក្រោយពី​បាត់​មុខ​ក្នុង​ការប្រកួត​ពានរង្វាន់ AFF U16 Championship 2016 ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នាពេល​ថ្មីៗ​កន្លងមក​។​

អាត អូន​តូច មានឈ្មោះ​ក្នុង​បញ្ជី​កីឡាករ​ជម្រើសជាតិ U15 ដែល​ចេញទៅ​ប្រកួត​នៅ​ចិន​ និពន្ធដោយ : សឿន វណ្ណឌេត       August-23-2016,  7:39 pm         529

​កីឡាករ​មាឌតូច​ពោរពេញ​ទៅដោយ​បច្ចេកទេស អាត អូន​តូច បាន​ក្លាយជា​កីឡាករ​ដែលមាន​ប្រជាប្រិយភាព​សម្រាប់​ទស្សនិកជន​កម្ពុជា​ដែល​គាំទ្រ​វិស័យ​កីឡាបាល់ទាត់​ក្នុងអំឡុងពេល​ប្រកួត AFF U16 Championship ប្រចាំឆ្នាំ​២០១៥ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។ អ្វីដែល​គេ​បានកត់សំគាល់​ខ្លាំង​បំផុត​សម្រាប់​រូបគេ គឺ​អំឡុងពេល​ប្រកួតប្រជែង​ជាមួយ​ក្រុម​ខ្លាំងៗ​និង​មាន​មាឌធំ​ដូចជា​ស្ត្រា​លី​ជាដើម រូបគេ​បានបង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​នៅលើ​ទីលាន​ទោះបី​មាន​មាឌតូច​ជាងគេ​យ៉ាងណាក៏ដោយ​។

អាត អូន​តូច មានឈ្មោះ​ក្នុង​បញ្ជី​កីឡាករ​ជម្រើសជាតិ U15 ដែល​ចេញទៅ​ប្រកួត​នៅ​ចិន​ និពន្ធដោយ : សឿន វណ្ណឌេត       August-23-2016,  7:39 pm         529

​អាត អូន​តូច រួមទាំង​ក្រុម​របស់ខ្លួន​ក្រោម​ការដឹកនាំ​របស់លោក​គ្រូបង្វឹក Inoue Kazunori បានចេញ​ដំណើរ​ពី​កម្ពុជា​កាលពី​ព្រឹក​មិញ ដើម្បី​ចូល​ប្រកួតប្រជែង​ដណ្តើមពាន​រង្វាន់ The Belt and Road Initiative U15 Boys Football Tournament ជាមួយ​ក្រុម​ដ៏ទៃទៀត​នៅ​ប្រទេស​ចិន រយៈពេល​៦​ថ្ងៃ​ចាប់ពី​ថ្ងៃទី​២៤-២៩ ខែសីហា​៕