ក្រុមនេប៉ាល់វាយបកតាមស្មើ ដើម្បីមានប្រៀបលើ ណាហ្គាវើល (មានវីដេអូ)

ក្រុម​លីក​កំពូល​របស់​ប្រទេស​នេប៉ាល់ Three Club បាន​បង្ហាញ​ការ​សាទរក្នុង​ការ​វាយ​បក​តាម​ស្មើ​ ១-១ ជាមួយ​ក្រុម​តំណាង​ឲ្យ​កម្ពុជាណាហ្គាវើលសម្រាប់​ការ​ប្រកួត​ជម្រុះ​ក្នុង​ពូល​Bនៃ​វគ្គ​ជម្រុះ​ជា​បឋម​រង្វាន់ AFC Cup 2017 នៅ​លើ​ទឹក​ដី​ប្រទេស​ម៉ុងហ្គោលីកាល​ពី​ល្ងាច​ថ្ងៃ​​អង្គារម្សិល​មិញ។

Nagaworld

សម្រាប់​ការ​ប្រកួត​នៅ​លើ​ទី​លាន MFF Football Centre ក្នុង​ទី​ក្រុង Ulaanbaatar ប្រទេស​ម៉ុងហ្គោលី កាល​ពី​ថ្ងៃ​អង្គារ ម្សិល​មិញ​នោះ ក្រុម​ណាហ្គាវើល ​មិន​ត្រូវ​​បាន​អនុញ្ញាត​ឲ្យ​ដាក់​​កីឡាករ​បរទេសទាំង​២​របស់​ខ្លួន​គឺ​ខ្សែ​​ការពារ Anderson Zogbe និង​ខ្សែ​ប្រយុទ្ធ George Kelechi ចូល​លេង​នោះ​ឡើយ ប៉ុន្តែ​ពួក​គេ​នៅ​តែ​លេង​បាន​ល្អ ដើម្បី​​ប្រឈម​ជាមួយ​ក្រុម Three Star។

​ក្រុម​ទាំង​២ មាន​ឱកាស​វាយ​បក​គ្នា​ទៅ​វិញ​ទៅ​មាន ប៉ុន្តែ​ក្រុម Three Star មិនអាច​រក​បាន​គ្រាប់​បាល់​នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ​ខ្សែ​ការពារ ញឹម សុវណ្ណារ៉ា បែរ​ជា​អាច​រត់ទៅ​តែត​បាល់​ពី​ការ​ទាត់​​​​​ហ្រ្វីឃីត បញ្ចូល​ទីយ៉ាង​ល្អបំផុត ដើម្បី​ជួយ​ឲ្យក្រុម​ណាហ្គាវើល នាំ​មុខ ១-០ តាំង​ពីនាទីទី​២៦។

យ៉ាង​ណា​ក៏​ដោយ ក្រុម​ណាហ្គាវើល មិន​អាច​ប្រើ​ប្រាស់​ទម្រង់​លេង​បែប​ការពារ​ច្រើន ទប់​មហិច្ឆតា​រក​គ្រាប់​បាល់​របស់​ក្រុម Three Star បាន​នោះ​ទេ នៅ​ពេល​​ខ្សែ​ប្រយុទ្ធ Ajayi Martins Kayoce របស់​ក្រុម Three Star បាន​ស៊ុត​បាល់​ទម្លុះ​សំណាញ់ទី​របស់​ណាហ្គាវើល នៅនាទីទី​៨៧នោះ។ ​បន្ថែម​លើការ​ខក​ចិត្ត​​នេះ ​អ្នក​ចាំ​ទី យុគ អៈអារី ​របស់​ណាហ្គាវើល ក៏​ត្រូវ​បាន​ពិន័យកាត​ក្រហម​ភ្លាមៗ​ចំពោះ​ការ​តវ៉ា​លើ​​ការ​ស៊ុត​បាល់​បញ្ចូល​ទី​នេះផង​​ដែរ។

ហេតុ​នេះ សម្រាប់​ការ​ប្រកួត​លើក​ទី​២​ចុង​ក្រោយ ដែល​ត្រូវ​​ធ្វើ​នៅ​ថ្ងៃ​ទី២៥ ខែសីហា គឺ​ក្រុម​ណាហ្គាវើល ដែល​ទើប​មាន​១ពិន្ទុ ត្រូវ​យក​ឈ្នះ​ក្រុមម្ចាស់​ផ្ទះ Erchim យ៉ាង​ណាស់​៣​គ្រាប់​ឡើង​ទៅ ទើប​អាច​ដណ្តើម​យក​លេខ​១​ពី​ក្រុម Three Star ដើម្បី​បាន​ឡើង​ទៅ​វគ្គ​បន្ត​ទៀត​បាន៕

សូមទស្សនាវីដេអូនៃការប្រកួតឡើងវិញ ទាំងស្រុងខាងក្រោម៖

The post ក្រុមនេប៉ាល់វាយបកតាមស្មើ ដើម្បីមានប្រៀបលើ ណាហ្គាវើល (មានវីដេអូ) appeared first on CamboSport.