អ៊ែន អាលីឆា ចេញទៅធ្វើការទាំងសរសៃខ្ចី

6 Videos


ក្រោយពីសម្រាលកូនស្រី រីឆា មានរយៈពេលត្រឹមតែជាង ១ ខែសោះ នាង អ៊ែន អាលីឆា ត្រូវបង្ខំចិត្តឃ្លាតឆ្ងាយពីកូនទាំងនៅសរសៃខ្ចី ដើម្បីទៅធ្វើការនៅខាងក្រៅផ្ទះជាលើកដំបូង ។

អ៊ែន អាលីឆា ចេញទៅធ្វើការទាំងសរសៃខ្ចី

ជាការបារម្ភមួយរបស់ អ៊ែន នៅពេលខ្លួនជាម្តាយ មិននៅជាប់មើលថែទាំកូនស្រី ប៉ុន្តែដើម្បីប្រាក់ត្រូវតែបង្ខំចិត្តធ្វើដូច្នេះ ។ ក្នុងសភាពអាល័យកូនដូច្នេះ អ៊ែន បាន Post រូបភាព «នាងតូច រីឆា» ដើម្បីជាការអាល័យ ឱ្យរំសាយក្នុងចិត្ត ឆ្លងតាម IG (Instagram) ផ្ទាល់ខ្លួន នឹកដល់កូនស្រីដែលនៅជាមួយឪពុក ភូរិ ហិរញ្ញផៈរឹក ជាជីតា ។

អ៊ែន អាលីឆា ចេញទៅធ្វើការទាំងសរសៃខ្ចី

«ថ្ងៃនេះជាថ្ងៃដំបូងដែលម្តាយត្រូវទុកកូនចោល ដើម្បីចេញទៅធ្វើការខាងក្រៅ ម្តាយសែនស្ទាក់ស្ទើរចិត្តមិនដាច់ ប៉ុន្តែទទួលសន្យាជាមួយនឹងគេទៅហើយ ម្តាយត្រូវតែទទួលខុសត្រូវចំពោះតួនាទី នៅជាមួយជីតា ជាមួយបង បួ ធ្វើជាកូនល្អណា៎! ម្តាយស្រឡាញ់កូន » អ៊ែន និយាយទៅកាន់កូនស្រី ព្រមជាមួយនឹងការលើកបីរលាក់កូនផង ៕ សូរ្យកាន្ត (gossipstar)

អ៊ែន អាលីឆា ចេញទៅធ្វើការទាំងសរសៃខ្ចីអ៊ែន អាលីឆា ចេញទៅធ្វើការទាំងសរសៃខ្ចីអ៊ែន អាលីឆា ចេញទៅធ្វើការទាំងសរសៃខ្ចីអ៊ែន អាលីឆា ចេញទៅធ្វើការទាំងសរសៃខ្ចីអ៊ែន អាលីឆា ចេញទៅធ្វើការទាំងសរសៃខ្ចី