មិនធម្មតា! សង្សារនាយ ចឺម ជាអតីត Freshie Girl

6 Videos


លើកណាក៏ដូចជាលើកណាដែរ តារាកំប្លែងប្រចាំស្ថានីយ៍ទូរទស្សន៍ស៊ីធីអិន នាយ ចឺម បានអះអាង ថា នាយមិនទាន់មានសង្សារនោះទេ។ដោយសារមិនមានពេលវេលាគ្រប់គ្រាន់។អ្វីដែលកត់សំគាល់នោះ នាយ ចឺមបាន បន្ថែមថា មិនស្រលាញ់អ្នកសិល្បៈដូចគ្នាទេ។ប៉ុន្តែយ៉ាងណាថ្មីៗនេះមានការបង្ហើបថា ការពិតគូស្នេហ៍របស់នាយ ចឺម ជាអតីតហ្វ្រេសស៊ីឆ្នាំ ២០១៥ ជាប់ចំណាត់ថ្នាក់លេខមួយមានឈ្មោះថា ពុធ ស្រីខួច ។

មិនធម្មតា! សង្សារនាយ ចឺម ជាអតីត Freshie Girl

នាយចឺម និងស្រីស្អាត ពុធ ស្រីខួច បានស្រលាញ់គ្នា និងស្វែងយល់ចិត្តថ្លើមគ្នាតាមរបៀបស្នេហាយុវវ័យ តែក៏មានការដឹងលឺពីសំណាក់ចាស់ទុំទាំងសងខាងផងដែរ ។ កន្លងមកតារាកំប្លែង នាយចឺម និងអតីត ហ្វ្រេសស៊ី ពុធ ស្រីខួច ក៏ធ្លាប់បានចូលរួមសម្តែងរឿងជាមួយគ្នា តាមរយៈរឿង «អត់ខ្វល់សំខាន់អូនស្អាត» ។

មិនធម្មតា! សង្សារនាយ ចឺម ជាអតីត Freshie Girl

មូល ហេតុដែល នាយ ចឺម មិនហ៊ានចំហរពីរឿងបេះដូងរបស់ខ្លួន ដោយសារខ្លាចធ្លាក់ ប្រជាប្រិយភាព ។ ទាក់ទងជាមួយរឿងនេះ ស្រីស្អាត ពុធ ស្រីខួច បានទទួលស្គាល់ថា នាយ ចឺម ពិតជាគូស្នេហ៍របស់ នាងពិតមែន តែជារឿងអតីតកាលទេ ។ សព្វថ្ងៃនាងនិងនាយចឺមបានចែកផ្លូវគ្នាហើយ ដោយសារមានអ្នកទីបីចូលជ្រែតជ្រែក ។

មិនធម្មតា! សង្សារនាយ ចឺម ជាអតីត Freshie Girl

ស្រីស្អាត វ័យ ១៨ ឆ្នាំ រូបនេះបានប្រាប់ទៀតថា «គាត់ (នាយចឺម) ជាអ្នកធ្វើអោយខ្ញុំឆ្អែតចិត្ត ។ ដំបូងពួកយើងស្រលាញ់គ្នា តែក្រោយមកគាត់បែកចិត្ត ចេះក្បត់ ហើយខ្ញុំក៏បានតាមទាន់ និង ឃើញផ្ទាល់ភ្នែក ទៀតផង ។ តែស្រីម្នាក់នោះមិនមែនជាអ្នកសិល្បៈទេ»

មិនធម្មតា! សង្សារនាយ ចឺម ជាអតីត Freshie Girl

ពុធ ស្រីខួច បានអះអាងថា នាយ ចឺម បានសុំនាង ត្រូវគ្នាវិញដែរ តែនាងបដិសេធ ព្រោះនាយ ចឺម បានធ្វើអោយនាងឆ្អែតចិត្ត ។ មានការបង្ហើបថា កន្លងមកនាយ ចឺម បានសុំទោសជាមួយ និង ការស្រក់ទឹកភ្នែក សុំត្រូវគ្នាជាមួយអតីតសង្សារ ពុធ ស្រីខួច ជាច្រើនលើក ច្រើនសារទៀតផង ៕ ចេនី

មិនធម្មតា! សង្សារនាយ ចឺម ជាអតីត Freshie Girlមិនធម្មតា! សង្សារនាយ ចឺម ជាអតីត Freshie Girlមិនធម្មតា! សង្សារនាយ ចឺម ជាអតីត Freshie Girl