ព្រះអង្គ ប៊ុត ប៊ុន​តិ​ញ ស្នើ​ឲ្យ​សម្ដេច ហ៊ុន សែន សម្រាក​លំហែកាយ​៣​ខែ ដើម្បី​បន្ធូរ​ភាព​ហត់នឿយ​ និពន្ធដោយ : ធឿន បញ្ញាឬទិ្ធ       August-23-2016, 9:19 pm         979

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ព្រះអង្គ ប៊ុត ប៊ុន​តិ​ញ ស្នើ​ឲ្យ​សម្ដេច ហ៊ុន សែន សម្រាក​លំហែកាយ​៣​ខែ ដើម្បី​បន្ធូរ​ភាព​ហត់នឿយ​​ក្រោយពី​បាន​ចូលរួម​ជួបពិភាក្សា​ជាមួយ​សម្ដេច ហ៊ុន សែន ហើយ​នោះ​ព្រះអង្គ ប៊ុត ប៊ុន​តិ​ញ សង្កេតឃើញថា លោកនាយក​រដ្ឋមន្ត្រី មាន​សុខភាព​ទ្រុឌទ្រោម និង​ភាព​នឿយហត់​ជាខ្លាំង ក្នុង​កិច្ចការ​ប្រទេសជាតិ​។ ព្រះអង្គ ប៊ុត ប៊ុន​តិ​ញ ស្នើ​ឲ្យ​សម្ដេច ហ៊ុន សែន សម្រាក​ពី​កិច្ចការងារ​ជាតិ​៣​ខែ សម្រាប់​មាន​ពេលទំនេរ​សម្រាក​លំហែកាយ ដើម្បី​បន្ធូរ​ភាព​ហត់នឿយ​របស់ខ្លួន​។ ព្រះអង្គ បន្ថែមថា ពេលវេលា​សម្រាក​លំហែកាយ អាចជា​ចំណុច​ល្អ​មួយ ដែល​អាច​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មានឱកាស​ច្រើន​ស្វែងយល់​ពី​បញ្ហា​បន្ថែមទៀត ក្នុងការ​បំពេញ​កិច្ចការងារ​ប្រទេសជាតិ​។

​នៅក្នុង​វីដេអូ​ឃ្លី​ប មាន​រយៈពេល​១២​នាទី​នោះ ព្រះអង្គ ប៊ុត ប៊ុន​តិ​ញ មាន​សង្ឃដីកា​យ៉ាង​ដូច្នេះ​ថា​៖«​អាត្មា​កោតសរសើរ ដែល​គាត់​(​សម្ដេច ហ៊ុន សែន​)​បាន​ប្រើប្រាស់​ពេលវេលា​ស្ទើ​មួយជីវិត មិនដែល​យក​ពេលវេលា​វិស្សមកាល ដើម្បី​សម្រាក​លំហែខ្លួន​គាត់​ទេ​។ អាត្មា​យល់ថា ការធ្វើ​បែបនេះ នឹងមិន​សូវ​ជា​ជោគជ័យ​ប៉ុន្មាន​ទេ …​។ ញ៉ុ​ម​លោកនាយក​រដ្ឋមន្ត្រី គួរតែ​សម្រាក ហើយ​បើ​មាន​ពេល​សម្រាក​ដើរលេង​ជាមួយ​ព្រះសង្ឃ ដើរ​លំហែ​ជា​ជន​សាមញ្ញ កុំ​ឲ្យ​មាន​អ្នក​ហែហម​ច្រើនពេក ដើរលេង​ជា​លក្ខណៈ​គ្រួសារ ។​អាត្មា​គិតថា​មានន័យ​ណាស់ ព្រោះ​ជីវិតចុងក្រោយ​មានន័យ​ត្រង់ចំណុច​នេះ កសាង​ជាតិ​ចំណាយពេល​យូ​ណាស់​មកហើយ​»​។​

ព្រះអង្គ ប៊ុត ប៊ុន​តិ​ញ ស្នើ​ឲ្យ​សម្ដេច ហ៊ុន សែន សម្រាក​លំហែកាយ​៣​ខែ ដើម្បី​បន្ធូរ​ភាព​ហត់នឿយ​ និពន្ធដោយ : ធឿន បញ្ញាឬទិ្ធ       August-23-2016,  9:19 pm         979

​ព្រះអង្គ ប៊ុត ប៊ុន​តិ​ញ ដែល​តែងតែ​ចេញ​សកម្មភាព​ការពារ​ធនធានធម្មជាតិ​នោះ បាន​បន្ថែមថា ព្រះអង្គ មានការ​អាណិតអាសូ​ចំពោះ​សម្ដេច ហ៊ុន សែន ដែល​ខិតខំ​ចំណាយពេល​កសាង​អភិវឌ្ឍន៍​ជាតិ តែ​ត្រូវបាន​មន្ត្រី​ដែល​ជុំវិញខ្លួន​មិនសូវ​យល់​ពី​មហិច្ឆតា​សម្ដេច ហើយ​បំផ្លាញ​ការខិតខំ​កសាង​ជាតិ​ទៅវិញ​។ សង្ឃដីកា​ព្រះអង្គ ប៊ុត ប៊ុន​តិ​ញ ធ្វើឡើង​ក្រោយពី​សម្ដេច ហ៊ុន សែន ប្រកាស​ទទួលកំហុស​ខ្លួន លើ​បញ្ហា​អសមត្ថភាព​ក្នុងការ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​កន្លងមក ដែល​ប្រមុខ​រដ្ឋាភិបាល អះអាងថា «​​» ។ ហើយ​នេះ​ជា​សម្ដី​លើកទីមួយ ដែល​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មើលឃើញ​ពី​ភាព​ចន្លោះប្រហោង​អនុវត្ត​ការងារ​របស់​មន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​មន្ត្រីរដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ក្នុងការ​ទប់ស្កាត់​បទ​ល្មើស​ជលផល និង​បទល្មើស​ព្រៃឈើ​។​

​ត្រង់ចំណុច​នេះ​ព្រះអង្គ ប៊ុត ប៊ុន​តិ​ញ បាន​លើក​តាម​ធម៌​ព្រះពុទ្ធ​យ៉ាង​ដូច្នេះ​ថា​៖«​បុគ្គល​ណា​ដែល​បានដឹង​កំហុស​ខ្លួន ហើយ​ងាក​មក​ធ្វើ​កិច្ចការ​ត្រូវ បុគ្គល​នោះ​នឹង​ក្លាយជា​បុគ្គល​ជោគជ័យ​។ បើ​បុគ្គល​ណា​ដឹង​តែ​ពី​អំនួត អួត​តែ​ពី​កំហុស​របស់ខ្លួន បុគ្គល​នោះ​នឹង​ជា​បុគ្គល​បរាជ័យ ប្រៀបធៀប​ចំណុច​នេះ ញ៉ុ​ម​នាយករដ្ឋមន្ត្រី បើ​ដឹងខ្លួន​ទាន់ពេលវេលា ធ្វើ​ការល្អ​នៅមាន​វាសនា​ដឹកនាំ​ប្រទេស​ទៅមុខទៀត​»៕