ក្រោយពីញ៉ាំចាហួយហើយ ក្អួតរហូតដាច់ខ្យល់ស្លាប់

6 Videos


មានភាពភ្ញាក់មួយបានកើតឡើងលើក្មេងប្រុសម្នាក់ស្លាប់នៅមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង បន្ទាប់ពីក្អួតចង្អោរមិនឈប់ឈរ ដោយសារមានជាតិពុលធ្វើការសង្គ្រោះមិនបាន ហើយត្រូវឪពុកម្តាយនាំយកទៅស្រុកកំណើតដើម្បីបញ្ចុះ កាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦នេះ ។

ការស្លាប់ក្មេងប្រុសខាងលើនេះ សមត្ថកិច្ចមានការសង្ស័យខ្ពស់ទៅលើចំណីអាហារដែលវិចខ្ចប់ គ្មានគុណភាពផ្សំឡើងដោយសារធាតុគីមី ទើបបង្ករឲ្យប្រតិកម្មដល់សុខភាពក្មេងបែបនេះ ។ លោកហម ណាវី មេប៉ុស្តិ៍រដ្ឋបាលឃុំព្រះរំកិល បានឲ្យដឹងថា សពក្មេងប្រុសម្នាក់នោះត្រូវបានឪពុកម្តាយនាំយកទៅ បញ្ចុះ កាលពីព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦ បន្ទាប់ពីស្លាប់កាលពីទៀបភ្លឺថ្ងៃដដែល កម្លាំងជំនាញពុំបានដឹង និងឃាត់ទុក ដើម្បីពិនិត្យនោះដែរ ។
ក្រោយពីញ៉ាំចាហួយហើយ ក្អួតរហូតដាច់ខ្យល់ស្លាប់
ស្ត្រីឈ្មោះកែវ ក ត្រូវជាម្តាយក្មេងរងគ្រោះថា កាលពីរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ កូនគាត់យំទារទិញចាហួយ បន្ទាប់ពីទិញនិងបានញាំអស់រួចមក ស្រាប់តែក្អួតចង្អោរមិនឈប់។ គាត់ ក៏នាំទៅឱ្យពេទ្យពិនិត្យ និងដាក់សេរ៉ូមនៅតែមិនបាត់ ។ថ្ងៃបន្ទាប់ទី២២ ខែសីហាឆ្នាំ២០១៦គាត់ ក៏សម្រេចបញ្ជូនកូនទៅមន្ទីរពេទ្យខេត្ត ក្រោយពីបញ្ជូនដល់មន្ទីរពេទ្យ គ្រូពេទ្យប្រាប់ថា មានជាតិពុលបានជ្រាបពេញខ្លួន និងអាការៈធ្ងន់ធ្ងរទៅហើយ មិនអាចសង្គ្រោះបានទេ ហើយក៏ស្លាប់នៅទៀបភ្លឺថ្ងៃទី២៣ ខែសិហា ឆ្នាំ២០១៦។
ក្រោយពីញ៉ាំចាហួយហើយ ក្អួតរហូតដាច់ខ្យល់ស្លាប់
កូនគាត់ឈ្មោះវ៉ាន់ បន អាយុ៣ឆ្នាំ រស់នៅភូមិលើ ឃុំព្រះរំកិល ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ។ ស្ត្រីជាម្តាយបាននិយាយថា កូនប្រុសគាត់មិនមានជំងឺអ្វីក្នុងខ្លួននោះទេ តែនៅរសៀលថ្ងៃទី២២ ខែសីហា កូនរបស់គាត់យំទារទិញចាហួយ រូបគាត់ក៏ទិញឲ្យញ៉ាំ បន្ទាប់ពីញ៉ាំរួចហើយ ស្រាប់តែកូនរបស់គាត់ក្អួតមិនឈប់តែម្តង ។

នគរបាលប៉ុស្តិ៍រដ្ឋបាលឃុំព្រះរំកិលបានឱ្យដឹងថា ក្រោយពីក្មេងប្រុសនោះមានអាការៈក្អួតមិនឈប់ ម្តាយឪពុកបានបញ្ជូនទៅឲ្យពេទ្យពិនិត្យ ហើយក៏សួរនាំទៅដឹងថា ពុលចំណី ពួកគេក៏ទៅយកសំបកថង់ទឹកក្រូចកញ្ចប់ពណ៌លឿង និងសំបកចាហួយពីរដុំទៀត មករក្សាទុកពិនិត្យ ។មកទល់ពេលនេះ យើងនៅមិនទាន់រកមន្ត្រីជំនាញដើម្បីបំភ្លឺរឿងនេះបាននៅឡើយទេ៕   សុថាត់