បុរស​ម្នាក់ ទើប​ចូល​ធ្វើជា​កម្មករ​បាន​៤​ថ្ងៃ ជិះ​រថយន្ត​ដឹក​សម្ភារៈ​សំណង់​រអិល​ធ្លាក់​បោក​នឹង​ថ្នល់​ស្លាប់​យ៉ាង​សង្វេគ​

ភ្នំពេញ៖ គួរឲ្យសង្វេគណាស់បុរសម្នាក់ទើបតែរកការងារបានធ្វើរយៈពេល៤ថ្ងៃ ក៏បានជួបគ្រោះថ្នាក់ស្លាប់បាត់បង់ជីវិត ដោយសារកំពុងជិះរថយន្តបានរអិលធ្លាក់ជាមួយបន្ទះម្នាងសីលាបោកក្បាលនឹងថ្នល់ បណ្តាលឲ្យស្លាប់ភ្លាមៗ ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១១ និង៣០នាទីព្រឹក ថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅត្រង់ចំណុចផ្លូវ២០២កែង២១៩ ក្នុងសង្កាត់ដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

KA-23-08-2016-09

សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះមានឈ្មោះ អូន អាយុជាង៣០ឆ្នាំ ហើយទើបតែចូលធ្វើការជាកម្មករម្នាងសីលា បានរយៈពេល៤ថ្ងៃប៉ុណ្ណោះ ក៏ជួបគ្រោះស្លាប់នាថ្ងៃនេះ។ ចំណែកឯអ្នកបើកបរឈ្មោះ ផល សំណាង អាយុ៥៧ឆ្នាំ គាត់ជាថៅកែផង និងជាមេជាងផង រស់នៅសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ រថយន្តបង្កហេតុម៉ាកហ៊ីយ៉ានដាយ ពាក់ស្លាកលេខបាត់ដំបង 2A-4564 ។ក្រោយពេលកើតហេតុអ្នកបើកបរដែល ត្រូវជាថៅកែ សមត្ថកិច្ចឃាត់ខ្លួនដើម្បីយកទៅធ្វើការសាកសួរ។

KA-23-08-2016-10

សមត្ថកិច្ចបន្តថា មុនពេលកើតហេតុរថយន្តមួយគ្រឿង នេះបានធ្វើដំណើរចេញពីចំណុចសង្កាត់ទឹកល្អក់៣ ដឹកម្នាងសីលាចំនួន១៥សន្លឹក ហើយជនរងគ្រោះជាកម្មករជិះនៅលើនោះ ក្នុងទិសដៅពីលិចទៅកើត។ លុះដល់ ចំណុចកើតហេតុទំនងរថយន្តបើកក្នុងល្បឿនលឿនហើយចំណុចផ្លូវកែងទើបបណ្តាលឲ្យផ្អៀងធ្លាក់ទាំងមនុស្សនិងម្នាងសីលា បោកក្បាលទៅលើថ្នល់ស្លាប់ភ្លាមៗមួយរំពេច។ ៕

KA-23-08-2016-11