ក្មេងប្រុស ១៣ ឆ្នាំ រំលោភក្មេងស្រី ៥ ឆ្នាំ បានសម្រេច

6 Videos


មានរឿងមិននឹកស្មានដល់ទាល់តែសោះថា ក្មេងប្រុសមានវ័យត្រឹមតែ ១៣ ឆ្នាំម្នាក់ ហ៊ានចាប់រំលោភក្មេងស្រីមានវ័យត្រឹមតែ ៥ ឆ្នាំ រហូតបានសម្រេច ហើយត្រូវម្ដាយក្មេងស្រីរងគ្រោះប្ដឹងសមត្ថកិច្ច ខណ្ឌជ្រោយចង្វារដើម្បីឲ្យឃាត់ខ្លួន ។

ករណីរំលោភនេះបានកើតឡើងនៅរៀលថ្ងៃទី ២២ ខែ សីហា ឆ្នាំ ២០១៦ នេះ នៅចំណុចក្នុងរោងស្នាក់នៅការដ្ឋានសំណង់បុរីអង្គរភ្នំពេញ ផ្លូវជាតិលេខ៦ ក្រុម១២ ភូមិខ្ទរ សង្កាត់ ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

ក្មេងប្រុស ១៣ ឆ្នាំ រំលោភក្មេងស្រី ៥ ឆ្នាំ បានសម្រេច

លោក ឯក សេរីវធ អធិការរងនគរបាលយុត្តិធម៌ខណ្ឌជ្រោយចង្វារ បានឲ្យដឹងថា ក្មេងប្រុសបង្កឈ្មោះឃ ឌ អាយុ ១៣ ឆ្នាំ ស្នាក់នៅក្បែរចំណុចកើតហេតុខាងលើ ជាមួយម្ដាយឈ្មោះហេង លី និងមានស្រុកកំណើតនៅវស្រុកកងមាស ខេត្តកំពង់ចាម។រីឯក្មេងស្រីរងគ្រោះមានឈ្មោះ ធ រ ត អាយុ៥ឆ្នាំ ស្នាក់នៅចំណុចកើតហេតុខាងលើ ជាមួយម្ដាយឈ្មោះសេង ណារីន និងមានស្រុកកំណើតនៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។

ក្មេងប្រុស ១៣ ឆ្នាំ រំលោភក្មេងស្រី ៥ ឆ្នាំ បានសម្រេច

បើតាមស្ត្រីឈ្មោះ សេង ណារីន ត្រូវជាម្ដាយរបស់ក្មេងស្រីរងគ្រោះបានរៀបរាប់ឲ្យដឹងថា គាត់បានចាកចេញពីស្រុកកំណើតមកធ្វើជាកម្មករជាមួយស្វាមីនៅក្នុងបុរីអង្គរភ្នំពេញរយៈពេលមួយឆ្នាំមកហើយ ដោយយកកូនស្រីរងគ្រោះមកស្នាក់នៅ ជាមួយនៅក្នុងរោងកម្មករដែលថៅកែសង់អោយ។ ជារៀងរាល់ថ្ងៃគាត់និងប្តីទៅធ្វើការបាត់ៗដោយទុកអោយកូនស្រីរងគ្រោះនៅចាំរោងម្នាក់ឯង ហើយថ្ងៃនោះក៏កើតរឿងនេះតែម្តង ។

ក្មេងប្រុស ១៣ ឆ្នាំ រំលោភក្មេងស្រី ៥ ឆ្នាំ បានសម្រេច

ស្ត្រីឈ្មោះ ហេង លី ត្រូវជាម្តាយបង្កើតរបស់ជនល្មើសបាននិយាយទាំងអួលដើមក និង ហួសចិត្តថា គាត់មិននឹកស្មានថាកូនប្រុសរបស់គាត់ហ៊ានធ្វើដល់ថ្នាក់នេះសោះ ហើយគាត់ក៏គ្មានឪពុកម្តាយគ្មានបងប្អូនបង្កើត គ្មានប្តី មានតែកូនប្រុសម្នាក់នេះគត់ គាត់បាននាំកូនមកស្នាក់នៅធ្វើកម្មករក្នុងបូរីអង្គភ្នំពេញ ដោយស្នាក់នៅក្នុងរោងក្បែរគ្នាជាមួយរោងរបស់ម្តាយជនរងគ្រោះផងដែរ ។ នៅថ្ងៃកើតហេតុនោះ គាត់បានទៅធ្វើការ ដោយឱ្យកូននៅចាំរោង មិននឹកស្មានដល់ថា កូនគាត់ថ្លើមធំដល់ម្លឹង គឺហ៊ានចាប់ក្មេងស្រីរំលោភយ៉ាងនេះសោះ ។

បច្ចុប្បន្នកុមារាកំហូចមួរូបនេះត្រូវបាននគរបាលខ័ណជ្រោយចង្វាឃាត់ខ្លួនបណ្តោះអាសន្នដើម្បីចាត់ការតាមនិតិវិធីច្បាប់ ៕

សុថាត់