អាការៈ​ជំងឺ​ស្រឡាទែន គឺ​បែប​នេះ​

អាការៈ​ជំងឺ​ស្រឡាទែន គឺ​បែប​នេះ​

​ជំងឺ​ស្រឡាទែន គឺជា​ការបង្ក​រោគ ដោយ​វីរុស​មួយ​ប្រភេទ ឈ្មោះថា Mump និង​ងាយ​ចម្លង​ពី​មនុស្ស​ម្នាក់ ទៅ​មនុស្ស​ម្នាក់​ទៀត​បំផុត តាមរយៈ​ទឹកមាត់ ឬ​ទឹកសំបោរ​របស់​អ្នកជំងឺ​។ មនុស្ស​ម្នាក់​ក៏​អាច​ឆ្លង​ជំងឺ​នេះ​បានដែរ បើសិនជា​គេ​ប្រើប្រាស់ របស់របរ​ប្រើប្រាស់​ក្នុង​ផ្ទះបាយ និង​កែវ​ទឹក​រួមគ្នា​ជាមួយ​អ្នកជំងឺ​។ ជំងឺ​នេះ​អាច​បង្ការ​បាន​យ៉ាង​ល្អ​បំផុត តាមរយៈ​ការចាក់​វ៉ាក់សាំង​។ យក​ល្អ អ្នក​គួរតែ​ដឹង​ផង អំពី​រោគសញ្ញា​របស់​វា ហើយ​ធ្វើការ​ព្យាបាល​ទាន់ពេលវេលា ដើម្បី​បង្ការ​ផលវិបាក ដែល​កើតមានឡើង​បាន​។ រោគសញ្ញា​របស់​វា មានដូចជា ៖

  • ​ហើម​ក្រពេញទឹកមាត់ ៖ ក្រពេញទឹកមាត់​នៅក្រោម​ត្រចៀក​ទាំងសងខាង អាច​នឹង​ហើម ហើយ​ច្រើន​តែ​បង្ក​ការឈឺចាប់ លើ​ថ្គាម​ផងដែរ​។
  • ​ក្តៅខ្លួន​ស្ទិញៗ​
  • ​ឈឺក្បាល​
  • ​ឈឺ​សាច់ដុំ​
  • ​មិន​ឃ្លាន​អាហារ ព្រោះតែ​ពិបាក​លេប​
  • ​អស់កម្លាំង ល្ហិតល្ហៃ​។​

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ thehealthsite

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី24 
សីហា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។