មាន​សិល្បករ​៣​នាក់​ស្លាប់, ៣នាក់​ចូល​ពេទ្យ និង ១​នាក់​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​ក្នុង​ខែ​សីហា​នេះ

នៅ​ក្នុង​ខែ​សីហា​នេះ ហាក់​មាន​រឿងរ៉ាវ​ជា​ច្រើន​កើត​ឡើង​ចំពោះ​សិល្បករ-សិល្ប​ការិនី​កម្ពុជា ក្នុង​នោះ​មាន​សិល្បករ​៣​រូប​បាន​ត្រូវ​បាន​ស្លាប់ ហើយសិល្បករ​៣​រូប​ចូលមន្ទីរ​ពេទ្យ និង​១​រូប​​ទៀត​ក្រឡាប់​រថយន្ត។ ខាងក្រោម​នេះ​ជា​ព័ត៌មាន​ត្រួសៗ​ពី​រឿង​រ៉ាវ​ទាំង​នោះ៖

 

មាន​សិល្បករ​៣​នាក់​ស្លាប់, ៣នាក់​ចូល​ពេទ្យ និង ១​នាក់​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​ក្នុង​ខែ​សីហា​នេះគឹម លីហ្សា និង​លោក សាវិន ហ្វីលីព

១. លោក សាវិន ហ្វីលីព៖ លោក​មាន​អាការៈ​គាំង​បេះដូង​ភ្លាមៗ​កាល​ពី​ល្ងាច​ថ្ងៃ​ទី១៧ ខែ​សីហា​កន្លង​ទៅ​នៅ​កន្លែង​ក្លឹប​ហាត់​ប្រាណ​មួយ​ក្បែរ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ពោល​គឺ​បន្ទាប់​ពី​លោក​ទើប​ត្រឡប់​មក​ពី​ខេត្ត​សៀមរាប ដើម្បី​ប្រគល់​អណ្ដូង​ទី​១៥៨​ឱ្យ​កុមារ​នៅ​ទី​នោះ។ បច្ចុប្បន្ន​បាន​ធូរ​សះស្បើយ​ហើយ និង​កំពុង​សម្រាក​នៅ​ផ្ទះ​បន្ថែម​ទៀត បន្ទាប់​ពី​ការ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​កាល់ម៉ែត្រ។

 

២. អ្នក​នាង គឹម លីហ្សា៖ តារា​សម្ដែង​រូប​នេះ ត្រូវ​បាន​គ្រួសារ​ជញ្ជួន​ចូល​បន្ទប់​សង្គ្រោះ​បន្ទាន់​អឡុង​២​សប្ដាហ៍​មុន​នេះ​នៅ​ប្រទេស​អូស្ត្រាលី​ដោយ​សារ​តែ​មាន​អាការៈ​ថប់​ដង្ហើម​ដោយ​សារ​ជំងឺហឺត ខណៈ​កំពុង​មាន​ផ្ទៃ​ពោះ​៧​ខែ​ជាង​ទៅ​ហើយ​នោះ។

 

មាន​សិល្បករ​៣​នាក់​ស្លាប់, ៣នាក់​ចូល​ពេទ្យ និង ១​នាក់​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​ក្នុង​ខែ​សីហា​នេះអ្នកនាង សំ ប៉ូលីដា និងលោក សឿន វីតាតារា

តារា​សម្ដែង សឿន វីតាតារា៖ លោក​បាន​ក្រឡាប់​រថយន្ត​ជា​ច្រើន​ត្រឡប់​កាល​ពី​យប់​ថ្ងៃ​ទី​២០​កន្លង​ទៅ នៅ​ព្រំប្រទល់​ខេត្ត​ក្រចេះ និង​ខេត្ត​ស្ទឹង​ត្រែង។ ប៉ុន្តែ​សំណាង​ល្អ​មិន​មាន​ការ​ប៉ះពាល់​ដល់​អាយុជីវិត ឬ​មាន​របួស​នោះ​ទេ គ្រាន់​តែ​ខូចខាត​រថយន្ត​ជួសជុល​អស់​ប្រមាណ ២ ០០០ ដុល្លារ​ប៉ុណ្ណោះ។

 

អ្នក​នាង សំ ប៉ូលីតា៖ តារា​សម្ដែង និង​កំប្លែង​រូប​នេះ​បាន​រង​របួស​បាក់​ជើង និង​របួស​ផ្ទៃ​មុខ​ដោយ​សារ ខណៈ​មូលហេតុ​ត្រូវ​បាន​សាមី​ខ្លួន និង​ស្វាមី​ទម្លាយ​ថា បណ្ដាល​មក​ពី​រអិល​ដួល ស្រប​ពេល​ឆ្អឹង​ជើង​ប្រេះស្រាំ​ជា​យូរ​មក​ហើយ​នោះ ដោយ​ត្រូវ​នាំ​យក​ទៅ​មន្ទីរពេទ្យ​ភ្លាមៗ​ផង​ដែរ។ ទោះ​បី​ជា​យ៉ាង​ណា ក៏​មាន​អ្នក​សិល្បៈ​ជា​ច្រើន​ទៅ​សួរ​សុខទុក្ខ​តារា​រូប​នេះ​ដោយ​មាន​ទាំង​ថវិកា​ឧបត្ថម្ភ​ហូរហែ​ផង​ដែរ។

 

មាន​សិល្បករ​៣​នាក់​ស្លាប់, ៣នាក់​ចូល​ពេទ្យ និង ១​នាក់​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​ក្នុង​ខែ​សីហា​នេះឌីជេ ឧត្ដម, លោក​យាយ ឈុន ណារី និង​លោក ហង្ស ផល្លីមធុរ៉ា ដែល​ស្លាប់​ក្នុងខែ​សីហា​នេះ

ឌីជេ ឧត្ដម ចៅ​របស់​លោក​យាយ ណាង៖ ឌីជេ រូប​នេះ​បាន​ស្លាប់​ភ្លាមៗ​បន្ទាប់​ពី​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​កាល​ពី​ល្ងាច​ថ្ងៃ​ទី ១១ ខែ​សីហា​កន្លង​ទៅ។ អ្នក​សិល្បៈ​ភាគ​ច្រើន​បាន​ផ្ញើ​សារ​រំលែក​ទុក្ខ​ចំពោះ​ការ​បាត់បង់​អ្នក​ចាក់​ភ្លេង​ខាង​លើ ជា​ពិសេស​ក្នុង​អ្នក​ធ្វើ​ការ​ពាក់ព័ន្ធ​ទៅ​នឹង​វិស័យ​ឌីជេ។

 

អ្នក​ស្រី ឈុន ណារី៖ តារា​សម្ដែង​ជើងចាស់​រូប​នេះ​បាន​លាចាក​លោក​កាល​ពី​ថ្ងៃ​ទី​១០ សីហា​កន្លង​ទៅ​ក្នុង​ផ្ទះ​របស់​អ្នក​ស្រី​នា​ខេត្ត​សៀមរាប​សោយ​សារ​ជំងឺ​ទាច​ទឹក​មុន​ពេល​ស្នាដៃភាពយន្ត​អ្នក​សម្ដែង​ចុងក្រោយ​មិន​ទាន់​បាន​ចាក់​បញ្ចាំង​ផង។ ដោយ​សារ​នៅ​ឆ្ងាយ​ផង​នោះ មរណភាព​របស់​អ្នក​ស្រី​មិន​មាន​សិល្បៈ​ចូលរួម​នោះ​ទេ ដោយ​ក្នុង​នោះ​មួយ​ចំនួន​បាន​ត្រឹម​ផ្ញើ​ថវិកា​ជា​ចូល​បុណ្យ​ប៉ុណ្ណោះ។​

 

លោក ហង ផល្លីមធុរ៉ា៖ អតីត​តារា​សម្ដែង​រូប​នេះ បាន​ទទួល​អនិច្ចកម្ម​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១​សីហា​កន្លង​ទៅ​ដោយ​សារ​ជំងឺ​សាច់​ដុំ​ក្នុង​ខួរ​ក្បាល​រ៉ាំរ៉ៃ​ជា​ច្រើន​ឆ្នាំ។ មរណភាព​របស់​លោក មាន​អ្នក​សិល្បៈ​រួម​ជំនាន់ និង​ជំនាន់​ក្រោយ​មួយ​ចំនួន​ចូលរួម ប៉ុន្តែ​មិន​ច្រើន​កុះករ​នោះ​ទេ។

 

អត្ថបទ សំ ជំនាញ