ខ្វះ​ជាតិ​ស្ករ​ក្នុង​ឈាម គួរ​ធ្វើ​ដូច​ម្តេចទៅ​?

ខ្វះ​ជាតិ​ស្ករ​ក្នុង​ឈាម គួរ​ធ្វើ​ដូច​ម្តេចទៅ​?

​អា​ការៈខ្វះ​ជាតិ​ស្ករ​ក្នុង​ឈាម មិនសូវ​កើតមាន​ជា​ញឹកញាប់​ទេ ប៉ុន្តែ វា​មាន​អត្រា​គ្រោះថ្នាក់​ដូចគ្នា ព្រោះ​វា​អាច​នាំ​ឲ្យ​ខូច​ខួរក្បាល​បាន​។ ករណីខ្លះ ទោះបីជា​អ្នកជំងឺ​ទឹកនោម​ផ្អែម​ក៏ដោយ ក៏​អាច​មាន​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម ធ្លាក់​ចុះ​ក្រោម​ធម្មតា​ដែរ ក្រោយពី​ចាក់​ថ្នាំ​អាំង​ស៊ុយ​លីន ឬ​លេបថ្នាំ​ជំងឺ​ទឹកនោម​ផ្អែម​រួច​។ បើសិនជា​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម នៅក្រោម ៨០ mg/dl មានន័យ​ថា ជា​បញ្ហា​ខ្វះ​ជាតិ​ស្ករ​ក្នុង​ឈាម ហើយ​អាច​សម្គាល់​ដឹង តាមរយៈ​ការ​បែក​ញើស និង​ស​ម្លប់​។ បើសិន​ជា​អ្នក​ធ្លាប់មាន អា​ការៈខ្វះ​ជាតិ​ស្ករ​ក្នុង​ឈាម ខាងក្រោម​នេះ គឺជា​អ្វី​ដែល​អ្នក​ត្រូវតែ​ធ្វើ​។​

ពិនិត្យ​ជាតិ​ស្ករ​ក្នុង​ឈាម​
បើសិន​ជា​មនុស្ស​ម្នាក់​ទៅ​ជា​សន្លប់ ឬ​មាន​អា​ការៈខ្វះ​ជាតិ​ស្ករ​ក្នុង​ឈាម ចូរ​ព្យាយាម​ពិនិត្យ​ជាតិ​ស្ករ​របស់​ពួកគេ​ទៅ​។ បើសិន​ជា​លទ្ធផល​ឃើញ​ចាប់ពី ៨០ mg/dl ចុះ​ក្រោម​នោះ ចូរ​ឲ្យគេ​គេង​លើផ្ទៃ​រាបស្មើ​។ ចូរ​ឲ្យ​អ្នក​ជំងឺបិទ​ភ្នែក និង​ដកដង្ហើម​ធម្មតា​ពីរ​បី​វិនាទី រហូត​ដល់​គាត់​មាន​អារម្មណ៍​ធម្មតា​វិញ​។

ញ៉ាំ​ស្ករ​
ចូរ​ញ៉ាំ​របស់​ផ្អែមៗ​គ្រប់​ប្រភេទ ឬ​ភេសជ្ជៈ​ផ្អែមៗ​ណាមួយ ដើម្បី​បង្កើន​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើងវិញ​។ ចូរ​ឲ្យ​អ្នកជំងឺ​ទំពា​រស្ករ​ផ្អែម ឬ​សូកូឡា ព្រោះ​វា​មាន​អត្រា នៃ​ការ​បឺត​ស្រូប​ជាតិ​ស្ករ​ក្នុង​ឈាម​បាន​លឿន និង​បង្កើន​ជាតិ​ស្ករ​ក្នុង​ឈាម​វិញ ក្នុង​រយៈពេល​តែ​ពីរ​បី​នាទី​ប៉ុណ្ណោះ​។ បើសិន​អ្នកជំងឺ​មិន​អាច​ទំពារ​បាន ចូរ​ឲ្យគេ​ញ៉ាំ​ទឹក​សូលុយស្យុង​ស្ករ ទឹក​ផ្លែឈើ ឬ​ទឹក​សូកូឡា​មួយ​កែវ​ទៅ​។​

ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​
មិន​ត្រូវ​រង់ចាំ ដល់​ជាតិ​ស្ករ​ក្នុង​ឈាម​ធ្លាក់ចុះ​ដល់ ៦០ mg/dl ឬ​ទាប​ជាង​នេះ​ឡើយ​។ កាលណា​អ្នកជំងឺ​ដឹងខ្លួន​ហើយ ប្រញាប់​នាំ​គេ​ទៅ​ជួប​គ្រូពេទ្យ ដើម្បី​ព្យាបាល​ភ្លាម​។ ចំពោះ​អ្នកជំងឺ​ទឹកនោម​ផ្អែម បើសិនជា​ជាតិ​ស្ករ​ក្នុង​ឈាម​ធ្លាក់ចុះ​ធ្ងន់ធ្ងរ ឬ​អ្នកជំងឺ​នៅតែ​មិន​ដឹង​ខ្លួន​ទៀត ចូរ​នាំ​គេ​ទៅ​កាន់​មន្ទីរពេទ្យ ដែល​ជិត​បំផុត និង​ចាក់​អាំង​ស៊ុយ​លីន​ដល់​គេ​ទៅ​។ មិន​ត្រូវ​ទៅ​ឲ្យ​គ្រូពេទ្យ​ណា​ពិនិត្យ ដែល​មាន​បន្ទប់​ពិគ្រោះ​ជំងឺ ឬ​គ្លីនិក​ឆ្ងាយៗ​ឡើយ ព្រោះ​ការពន្យារពេល​ព្យាបាល អាច​បណ្តាល​ឲ្យ​ជាតិ​ស្ករ​ថយចុះ​កាន់តែខ្លាំង និង​ខូចខាត​ដល់​ខួរក្បាល​កាន់តែខ្លាំង ព្រមទាំង​មាន​ផលវិបាក​ផ្សេងៗ​ធ្ងន់ធ្ងរ​ទៀត​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​

​ប្រភព​៖ thehealthsite

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី24 
សីហា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។