ផ្ទុះ​​២​គ្រាប់​​សម្លាប់​​ម្នាក់​ និង​របួស​​២៩​នាក់ ​នៅ​ឆ្នេរ​សមុទ្រ​ថៃ

បុរស​​ម្នាក់​​ត្រូវ​បាន​​សម្លាប់​​ និង​​២៩​នាក់​ រង​របួស​​​​​​ក្នុង​ហេតុ​ការណ៍​​បំផ្ទុះ​គ្រាប់​បែក​​​​​​​​នៅ​​​​ថ្ងៃ​អង្គារ​ទី​​២២​សីហា​យប់មិញ នៅ​ជិត​សណ្ឋាគារ​​​​មួយ​​នៅ​​​ឆ្នេរ​សមុទ្រ​​ផាតានី ភាគ​ខាង​ត្បូង​ប្រទេស​ថៃ​​។

 

ផ្ទុះ​​២​គ្រាប់​​សម្លាប់​​ម្នាក់​ និង​របួស​​២៩​នាក់ ​នៅ​ឆ្នេរ​សមុទ្រ​ថៃ

 

​សំឡេង​ផ្ទុះ​​ទី​​មួយ​​​កើត​​ឡើង​​នៅ​​ម៉ោង​ ១០៖៤០នាទី​យប់ កន្លែង​​​ចំណត​​​​​រថយន្ត​​ខាង​ក្រោយ​​សណ្ឋាគារ​​ Southern Hotel ​តែ​មិន​មាន​អ្នក​របួស។

 

​​ផ្ទុះ​ទី​​ពីរ​​ នៅ​ម៉ោង​ ១១​យប់ ​​កើត​ចេញ​​ពី​​រថយន្ត​ដឹក​ទំនិញ​​​​ចត​​​ចោល​​មួយ​គ្រឿង​​នៅ​​ច្រក​ចូល​សណ្ឋាគារ​​ ​​​​ទល់​មុខ​បាខារ៉ាអូខេ ​និង​​ហាង​ម៉ាស្សា ​​បណ្ដាល​ឲ្យ​​បុរស​ម្នាក់​ស្លាប់​​ក្នុង​ថ្លុក​ឈាម​ និង​​របួស​​ ២៩​នាក់​ជា​សន្តិសុខ​​ និង​​អ្នក​​​ទៅ​មើល​​ការ​ផ្ទុះ​ទីមួយ​​​​​​។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​វរសេនីយ៍ទោ​​​ Winyu Tiamraj ​​​​ថ្លែង​​ប្រាប់​​ Reuter នៅ​ព្រលឹម​ថ្ងៃ​ពុធ​។

 

ការ​វាយ​ប្រហារ​ដោយ​​​បំផ្ទុះ​​គ្រាប់​បែក​​​​ថ្មី​​ចុង​ក្រោយ​​នេះ​ ​​​កើត​ឡើង​​​​​​​ក្នុង​រយៈពេល​​​តិច​ជាង​​ ២​សប្ដាហ៍​​​ប៉ុណ្ណោះ​​ បន្ទាប់​ពី​​​​​​ការ​ផ្ទុះ​​បាន​​​​​​កក្រើក​​​​​នៅ​​តំបន់​រមណីយដ្ឋាន​​​​​ទេសចរណ៍​​​ថៃ​​ដ៏​ពេញ​និយម​​ចំនួន​ ៣​កន្លែង​​ និង​ទីក្រុង​​ភាគ​ខាង​ត្បូង​ប្រទេស ដែល​បាន​សម្លាប់​​ ៤នាក់ និង​រាប់​សិប​នាក់​រង​របួស៕

 

ផ្ទុះ​​២​គ្រាប់​​សម្លាប់​​ម្នាក់​ និង​របួស​​២៩​នាក់ ​នៅ​ឆ្នេរ​សមុទ្រ​ថៃ

 

ផ្ទុះ​​២​គ្រាប់​​សម្លាប់​​ម្នាក់​ និង​របួស​​២៩​នាក់ ​នៅ​ឆ្នេរ​សមុទ្រ​ថៃ

 

ផ្ទុះ​​២​គ្រាប់​​សម្លាប់​​ម្នាក់​ និង​របួស​​២៩​នាក់ ​នៅ​ឆ្នេរ​សមុទ្រ​ថៃ

 

ផ្ទុះ​​២​គ្រាប់​​សម្លាប់​​ម្នាក់​ និង​របួស​​២៩​នាក់ ​នៅ​ឆ្នេរ​សមុទ្រ​ថៃ

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ Bangkokpost​​​​​​​​​​​​​​​​​​​​​​