Jennifer Lawrence ក្លាយ​ជា​តារា​សម្ដែង​ស្រី​​រក​ចំណូល​បាន​ច្រើន​ជាង​គេ​២​ឆ្នាំ​ជាប់​គ្នា

តួ​ស្រី​​រឿង “X-Men” តារា​សម្ដែង Jennifer Lawrence បាន​គ្រង​តំណែង​ជា​តារា​សម្ដែង​ផ្នែក​នារី​ដែល​រក​ចំណូល​បាន​ច្រើន​ជាង​គេ​ក្នុង​ឆ្នាំ​២០១៦​នេះ លើ​តារា​ស្រី Melissa McCarthy ។ នេះ​បើ​តាម​ទស្សនាវដ្ដី Forbes រាយការណ៍​ម្សិលមិញ។

 

Jennifer Lawrence ក្លាយ​ជា​តារា​សម្ដែង​ស្រី​​រក​ចំណូល​បាន​ច្រើន​ជាង​គេ​២​ឆ្នាំ​ជាប់​គ្នា
​ក្នុង​ឆ្នាំ​នេះ​តារា​ស្រី​វ័យ​២៦​ឆ្នាំ​ដែល​ជា​តួ​រឿង “The Hunger Games” រក​បាន​៤៦​លាន​ដុល្លារ ក្នុង​រយៈ​ពេល​១២​ចុងក្រោយ​ បន្ទាប់​ពី​កាត់​ពន្ធ​រួចរាល់។​ ប៉ុន្តែ​ចំនួន​ទឹក​ប្រាក់​នេះ​គឺ​ធ្លាក់​ចាញ់​ឆ្នាំ​មុន​១១,៥​% ដោយ​ឆ្នាំ​២០១៥​នាង​រក​បាន​៥២​លាន​ដុល្លារ​ឯណោះ។ ត្បិត​តែ​ធ្លាក់​លុយ​បន្តិច​មែន​តែ Jenniferនៅ​តែ​អាច​រក្សា​​ជា​​តារា​ស្រី​ដែល​រក​ចំណូល​បាន​២​ឆ្នាំ​ជាប់​គ្នា៕

 

Jennifer Lawrence ក្លាយ​ជា​តារា​សម្ដែង​ស្រី​​រក​ចំណូល​បាន​ច្រើន​ជាង​គេ​២​ឆ្នាំ​ជាប់​គ្នា

 Melissa McCarthy

ខាងក្រោម​ជា​ចំណាត់​ថ្នាក់​តារា​ស្រី​ដែល​រក​ចំណូល​បាន​ច្រើន​ជាង​គេ​ក្នុង​ឆ្នាំ​២០១៦៖

 

Jennifer Lawrence ក្លាយ​ជា​តារា​សម្ដែង​ស្រី​​រក​ចំណូល​បាន​ច្រើន​ជាង​គេ​២​ឆ្នាំ​ជាប់​គ្នា

 

ចុចអាន៖តួ​ស្រី​ក្នុង​រឿង “X-Men: Apocalypse” បង្អួត​ដើមទ្រូង​ខ្លាំង​ក្នុង​ថ្ងៃ​សម្ពោធ

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ dailymail