Chelsea នឹងដាក់សំណើរដេញថ្លៃ៣៥លានអឺរ៉ូ ដើម្បីទិញខ្សែការពារ Romagnoli ពី AC Milan

ក្លិប Chelsea នឹងដាក់សំណើដេញថ្លៃក្នុងទឹកប្រាក់៣៥លានអឺរ៉ូ (ស្មើនឹង៣៩,៥៧លានដុល្លារអាមេរិក) សម្រាប់ខ្សែការពារកណ្តាល Alessio Romagnoli របស់ក្លិប AC Milan នៅថ្ងៃពុធនេះ ខណៈដែលលោក Antonio Conte បានខិតខំព្យាយាមធ្វើការពង្រឹងបន្ថែមទៅលើក្រុមរបស់ខ្លួន នៅមុនពេលទីផ្សារដោះដូរកីឡាករបិទនៅសប្តាហ៍ក្រោយ។

Rodrigo-Caio

ស្របពេលជាមួយគ្នានេះ Chelsea នឹងផ្តល់ប្រាក់ឧបត្ថម្ភបន្ថែម៥លានអឺរ៉ូទៀតទាក់ទងនឹងការបង្ហាញពីទម្រង់លេងផ្សេងៗ។ ក្លិបរបស់ក្រខ័ណ្ឌ Serie A មួយនេះ កំពុងតែសង្ឃឹមថា អាចរក្សាទុកខ្សែការពារអន្តរជាតិអ៊ីតាលីអាយុក្រោម២១ឆ្នាំរូបនេះ ប៉ុន្តែ អាចនឹងបង្ខំចិត្តលក់ចេញនៅរដូវក្តៅនេះ ប្រសិនបើម្ចាស់កម្មសិទ្ធិនាពេលបច្ចុប្បន្នរបស់ពួកគេគឺលោក Silvio Berlusconi ក៏ដូចជាម្ចាស់កម្មសិទ្ធិទៅថ្ងៃអនាគតលោក Haixa Capital ដែលនឹងកាន់កាប់ក្លិបនេះនៅខែវិច្ឆិកា ជឿជាក់ថា ពួកគេអាចរកអ្នកជំនួសកន្លែងរបស់ Romagnoli បាន នៅមុនពេលទីផ្សារដោះដូរកីឡាករបិទ។

ពួកគេកំពុងតែចាប់អារម្មណ៍ទៅលើការចុះហត្ថលេខាជាមួយនឹង Rodrigo Caio របស់ក្លិប Sao Paulo។ លោក Conte ពិតជាចង់ចុះហត្ថលេខាជាមួយនឹងខ្សែការពារម្នាក់ ខ្សែប្រយុទ្ធម្នាក់ និងអ្នកចាំទីបម្រុងម្នាក់ នៅមុនពេលទីផ្សារដោះដូរកីឡាករបិទនៅសប្តាហ៍ក្រោយ ហើយគ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះចាត់ទុកថា Romagnoli ជាអ្នកជំនួសដ៏ស័ក្តិសមទៅលើកន្លែងរបស់ John Terry៕

ប្រភពព័ត៌មាន៖ The Guardian

The post Chelsea នឹងដាក់សំណើរដេញថ្លៃ៣៥លានអឺរ៉ូ ដើម្បីទិញខ្សែការពារ Romagnoli ពី AC Milan appeared first on CamboSport.