ស្ត្រី​អនាថា​ម្នាក់​សម្រាលកូន​តាម​ផ្លូវ ត្រូវ​ពលរដ្ឋ​ជួយ​សង្គ្រោះ

រាជធានី​ភ្នំពេញ ៖ ស្ដ្រី​មាន​ផ្ទៃពោះ​ដែល​ជា​ជនអនាថា​ម្នាក់ ដែល​កន្លង​មករ​ស់បាន​ដោយសារ​ការ​សុំទាន និង​រើស​អេ​ត​ចាយ ហើយ​ស្នាក់​នៅ​តាម​ចិញ្ចើម​ផ្លូវ និង​សំ​យ៉ាប​ផ្ទះ​ប្រជាពលរដ្ឋ និង​ក្បែរ​របង​រោងចក្រ ហើយ​ក៏​តែងតែ​ដើរ​ចុះឡើង​ៗ​តាម​ផ្លូវ​នោះ​។

ពេល​នេះ​បាន​គ្រប់​ខែ​ ហើយ​បាន​សម្រាលកូន​ តាម​ផ្លូវ​ដែល​ជា​កន្លែង​ទីប្រជុំជន មាន​មនុស្ស​ម្នា​ធ្វើ​ដំណើរ​ឆ្លងកាត់​ច្រើន ដែល​ជា​ហេតុ​បង្ក​ឲ្យ​ មានការ​ភ្ញាក់ផ្អើល​ទាំង​ល្ងាច ហើយ​មាន​មនុស្ស​ ចោមរោម​មើល​ច្រើន​កុះករ ទើប​គេ​បាន​ហៅ​រថយន្ត​ពេទ្យ​របស់​អង្គភាព​៧១១ ដឹក​យក​ទៅ​កាន់​មន្ទីរពេទ្យ​ បង្អែក​ពោធិ៍​ចិន​តុង​ដើម្បី​ សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ ហើយ​ទាំង​ម្ដាយ និង​កូន​បាន​រួច​ផុត​ពី​គ្រោះ​ផង​ដែរ​។

ហេតុការណ៍​ភ្ញាក់ផ្អើល​ខាងលើ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ ៥​និង​៥០​នាទី​ល្ងាច ថ្ងៃ​ទី​២៣ ខែសីហា ឆ្នាំ​២០១៦ នៅ​តាម​បណ្ដោយ​ផ្លូវ​វេ​ង​ស្រេង ត្រង់​ចំណុច​មុខ​រោងចក្រ​៦​ជាន់ ស្ថិត​ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

ស្ត្រី​ម្នាក់​នោះ ឈ្មោះ កែវ ទុំ អាយុ​២៤​ឆ្នាំ មានស្រុក​កំណើត​នៅ​ក្នុង ភូមិ​ពោធិ៍​រៀង ឃុំ​ព្រែក​រន្ទះ ស្រុក​កំពង់លាវ ខេត្តព្រៃវែង នាង​មាន​ប្តី​ដែរ ប៉ុន្តែ​ក្រោយ​ពេល​ដឹង​ថា​នាង​មាន​ផ្ទៃពោះ ហើយ​លោក​ប្ដី​ជើងល្អ​រូប​នោះ​ ក៏​បាន​ចុះ​ចោល​នាង​ ដោយ​គ្មាន​អាល័យ​បន្តិច​សោះ ទុក​ឲ្យ​នាង​ពពោះ​ម្នាក់ឯង​ រហូត​ដល់​ពេល​សម្រាល​បាន កូន​ស្រី​ម្នាក់​បែប​នេះ​តែ​ម្ដង​។

តាម​ប្រភព​ព័ត៌មាន​ បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ គេ​បានឃើញ​ស្ត្រី​ម្នាក់​នោះ​ដើរ​ចុះ​ដើរ​ឡើង តាម​ផ្លូវ​ខាងលើ​បន្ទាប់​មក​ ក៏​បាន​ឈឺពោះ​សម្រាលកូន ខណៈនោះ​បងប្អូន​ប្រជាពលរដ្ឋ ដែល​កំពុង​ស្ថិត​នៅ​ក្បែរ​នោះ​ បាន​នាំ​គ្នា​ជួយ​សែង ដាក់​លើ​រទេះ​លក់​អីវ៉ាន់​ជួយ​សង្គ្រោះ​បឋម បន្ទាប់​មក​បាន​ហៅ​ក្រុម​ សង្គ្រោះ​បន្ទាន់​របស់​អង្គភាព​៧១១ ទៅ​ជួយ​សង្គ្រោះ​។

ប៉ុន្តែ​ពេល​ទៅ​ដល់ បម្រុង​ដឹក​យក​ទៅ​កាន់​មន្ទីរពេទ្យ ដើម្បី​ឲ្យ​នាង​សម្រាលកូន​នៅ​ក្នុង​មន្ទីរពេទ្យ ស្រាប់តែ​នាង​បាន​សម្រាល​ បានកូន​ស្រី​ម្នាក់​បាន​សម្រេច នៅ​នឹង​កន្លែង​នោះ​តែ​ម្ដង​។

បន្ទាប់​មក​ទើប​ក្រុម​សង្គ្រោះ លើក​នាង​ដាក់​ប្រង់​ការ​សែង​ដាក់​រថយន្ត ដឹក​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ពោធិ៍​ចិន​តុង ដើម្បី​សង្គ្រោះ​បន្ទាន់​។ គ្រូពេទ្យ​នៃ​មន្ទី​ពេទ្យ​បង្អែក​ពោធិ៍​ចិន​តុង បាន​និយាយ​ថា ស្ដ្រី​ជា​ជនអនាថា​នោះ ត្រូវ​បាន​ប្រជាពលរដ្ឋ និង​ក្រុម​សង្គ្រោះ​បន្ទាន់ របស់​អង្គភាព​ ៧១១​ជួយ​សង្គ្រោះ​ ទាន់​ពេលវេលា ហើយ​នាង និង​កូន​មាន​សុវត្ថិភាព​ទាំង​២​នាក់។

ប៉ុន្តែ​កូន​នោះ​មាន​ទម្ងន់​ត្រឹមតែ​ ១,១​គីឡូក្រាម​តែ​ប៉ុណ្ណោះ មិន​គ្រប់​គីឡូ​ឡើយ ដូច្នេះ​ពួក​គេ និង​ត្រូវ​បញ្ជូន​បន្ត​ទៅ​កាន់​ មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត ដើម្បី​សង្គ្រោះ​បន្ត​ទៀត​៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកដែរថា ដោយឡែកករណីមួយវិញទៀត  នៅព្រឹក ថ្ងៃទី២៥ខែកុម្ភះឆ្នាំ២០១៦ កន្លងទៅ ស្ថិតឃុំពោធិរាជ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ខណៈដែលស្ត្រីរូបនេះ មកបុណ្យបញ្ចុះខណ្ឌ័សីមា។

យោងតាមប្រជាពលរដ្ន ដែលឃើញហេតុការ បានឲ្យដឹងថាមានស្ត្រីម្នាក់ មិនសំគាល់អត្តសញ្ញាណ ដែលមកបុណ្យហើយ ឈឺពោះឆ្លងទន្លេនៅ ក្បែរបងវត្ត ធ្វើឲ្យុមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ន នាំគ្នាមកឆោមរោមមើល។ និងនាំគ្នាជួយសង្គោះទៅ តាមលទ្ធភាពដែលអាចធ្វើទៅបាន។

ក្រោយពីសំរាលកូនហើយ សុខភាពម្តាយ កូនហាក់ដូចជាធម្មតា ប៉ុន្តែប្រជាពលរដ្ន សំណូមពរ ដល់អាជ្ញាធរ ក៍ដូចពេទ្យខេត្ត ជួយអន្តរាគមយកស្ត្រី និងកូនទៅ មន្ទីពេទ្យដើម្បីសង្គោះផង៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ស្ត្រី​អនាថា​ម្នាក់​សម្រាលកូន​តាម​ផ្លូវ ត្រូវ​ពលរដ្ឋ​ជួយ​សង្គ្រោះ

ស្ត្រី​អនាថា​ម្នាក់​សម្រាលកូន​តាម​ផ្លូវ ត្រូវ​ពលរដ្ឋ​ជួយ​សង្គ្រោះ

ស្ត្រី​អនាថា​ម្នាក់​សម្រាលកូន​តាម​ផ្លូវ ត្រូវ​ពលរដ្ឋ​ជួយ​សង្គ្រោះ

ស្ត្រី​អនាថា​ម្នាក់​សម្រាលកូន​តាម​ផ្លូវ ត្រូវ​ពលរដ្ឋ​ជួយ​សង្គ្រោះ

ស្ត្រី​អនាថា​ម្នាក់​សម្រាលកូន​តាម​ផ្លូវ ត្រូវ​ពលរដ្ឋ​ជួយ​សង្គ្រោះ