ពីរ​នាក់​បងប្អូន​ត្រូវ​ក្រុម​ចោរ​ស្ទាវ កាប់​ប្លន់​​យក​ម៉ូតូ​បាន​សម្រេច

រាជធានី​ភ្នំពេញ ៖ បុរស​ពីរ​នាក់​បងប្អូន​ត្រូវ​បាន​ក្រុម​ចោរប្លន់​មួយ​ក្រុម​ដេញ​កាប់​ហើយ​ប្លន់​យក​ម៉ូតូ​បាន​សម្រេច ខណៈ​គេ​កំពុង​ជិះ​ម៉ូតូ​ត្រឡប់​ទៅ​ផ្ទះ​កាលពី​ម៉ោង​០៧​និង​៣០​នាទី​យប់ ថ្ងៃ​ទី២៣ ខែសីហា ឆ្នាំ​២០១៦ ត្រង់​ចំណុច​ភូមិ​ទំនប់ ផ្លួ​វ​បេតុង សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។

តាម​ប្រភព​ពី​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​រូប​គាត់​ជា​ម្ចាស់​ម៉ូតូ​បាន​ជិះ​ម៉ូតូ​ទៅ​យក​ប្អូនប្រុស​ចេញពី​កន្លែង​ធ្វើ​គ្រឿង​សង្ហា​រឹម​មួយ​កន្លែង​តាម​ផ្លូវ​ម៉ុង​ឫ​ទ្ធី ហើយ​បំណង​ជិះ​ម៉ូតូ​ត្រឡប់​មក​ផ្ទះ​វិញ​នៅផ្ទះ​ជួល ផ្លូវ​រ៉ា​ដា ភូមិ​ទំនប់ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។

ពេល​ជិះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ស្រាប់តែ​មាន​ជនសង្ស័យ​ចំនួន​៤​នាក់​ជិះ​ម៉ូតូ​ពីរ​គ្រឿង មាន​ម៉ា​កណិច ពណ៌​ស​មិន​ចាំ​ស្លាក​លេខ និង​មួយ​គ្រឿង​ទៀត​មិន​ស្គាល់​ម៉ាក ជិះ​ដេញ​ពីក្រោយ​ហើយ​កៀរ​ផ្ដួល​ពួក​គាត់ រួច​បាន​ដក​ដាវ​ចំនួន​ពីរ​ដើម​កាប់​ជន​រង​គ្រោះ​ពីរ​នាក់​បងប្អូន​បណ្ដាល​ឲ្យ​រង​បួស​រយះ​ខ្នង​ខាងឆ្វេង​។

ដូច្នេះ​ហើយ​ភ្លាម​ៗ​នោះ​ជន​រង​គ្រោះ​បាន​រត់​ចោល​ម៉ូតូ​ដើម្បី​គេចខ្លួន​ទើប​ធ្វើ​ឲ្យ​ជនសង្ស័យ​ជា​ចោរប្លន់​ម្នាក់ បាន​រត់​មក​លើក​ម៉ូតូ​ហើយ​ជិះ​ចេញ​ទៅ​បាត់​ទៅ​ដោយ​សុវត្ថិភាព​។

ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​ទាក់ទង​ទៅ​កាន់​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មក​អន្តរាគមន៍​ហើយ​បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ខាងលើ​ពីរ​នាក់​បងប្អូន​មានឈ្មោះ ឌឿ​ន ចាប ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​ជាងឈើ ស្នាក់​នៅផ្ទះ​ជួល ផ្លូវ​រ៉ា​ដា ភូមិ​ទំនប់ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ មាន​មានស្រុក​កំណើត​ភូមិ​ដំណាក់​វែក ឃុំ​ឫស្សី​ខាងលិច ស្រុក​កំពង់ត្រាច ខេត្តកំពត​។

ចំណែក​ម្នាក់​ទៀត​ជា​ប្អូនប្រុស​ជន​រង​គ្រោះ​ខាងលើ ដែល​អង្គុយ​ខាងក្រោយ​មានឈ្មោះ ឌឿ​ន ទ្រី អាយុ​១៧​ឆ្នាំ មុខរបរ​ដូច​គ្នា ស្នាក់​នៅ​ជាមួយ​គ្នា។

ហើយ​ម៉ូតូ​ដែល​ត្រូវ​បាន​ចោរ​កាប់​ប្លន់​យក​ទៅ​បាន​សម្រេច​នោះ គឺ​ម៉ាក​ស្មាស​វី​ពណ៌​ទឹកប៊ិច ពាក់​ស្លាក​លេខ​ភ្នំពេញ 1BB-8945 ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ បាន​ត្រូវ​សាច់ញាតិ​ឌុ​ប​តាម​ម៉ូតូ​យក​ទៅ​ដេរ​របួស​នៅ​មន្ទីរពេទ្យ​ព្រះ​កុស​មៈ​ម្នាក់ និង​ម្នាក់​ទៀត​កំពុង​សម្រាក​នៅ​មន្ទីរពេទ្យ​ឯកជន​ទើបបាន​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ពេល​ក្រោយ​នៅ​ប៉ុស្ដិ៍​នគរបាលរ​ដ្ឋា​បាល​ភ្នំពេញ​ថ្មី​៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

ដោយករណីមួយវិញទៀត ។ ក្រុមចោរប្រមាណ១០នាក់ ប្រដាប់ដោយដាវសាំម៉ូរៃ ធ្វើការកាប់ប្រហារ ទៅលើក្រុមយុវជន ដែលមានគ្នា៤នាក់ បណ្តាលឲ្យរងរបួសម្នាក់ ប្លន់យកម៉ូតូសង់ ២០១៦ ពណ៌ខ្មៅ មួយគ្រឿង គ្មានស្លាកលេខ​ តាមបណ្តោយផ្លូវ ព្រះសីហនុ​ ស្ថិតក្នុងសង្កាត់ បឹងកេងកងទី១ ខណ្ឌចំការមន នាម៉ោង ៣ទៀបភ្លឺថ្ងៃទី០១ ខែមេសាឆ្នាំ២០១៦​ កន្លងទៅ។

ជនរងគ្រោះ មានឈ្មោះ​ មឿន​ សុខៈ ស្នាក់នៅម្តុំផ្សារសឡា​ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ​ ហើយត្រូវបាន​មិត្តភក្តិ ដឹកយកទៅ សង្គ្រោះនៅមន្ទីរពេទ្យ​។ បើតាមមិត្តភក្តិ របស់ជនរគ្រោះ ដែលឋិតនៅក្នុងហេតុការណ៌ កាប់ប្លន់នោះបាននិយាយថា ខ្លួននិងមិត្តភ័ក្រ ៣នាក់ទៀត មានទាំងជនរងគ្រោះ ផងនោះ ជិះម៉ូតូ២គ្រឿង​ ចេញពីហូបបបរ នៅម្តុំផ្សារដើមគរ​ ក្នុងបំណងទៅលេងនៅ ម្តុំមាត់ទន្លេ​ ដោយជិះតាមផ្លូវ​ព្រះសីហនុ​ លុះជិះដល់ កន្លែងកើតហេតុ ក៏លេចមុខជនល្មើស ជាង១០នាក់ ជិះម៉ូតូ ៦គ្រឿង ប្រដាប់ដោយដាវសាំម៉ូរ៉ៃ​ បានធ្វើការកាប់ប្រហារ ជាច្រើនដាវ មកលើជនរងគ្រោះ បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ​ ។

ខណៈក្រុមជនរងគ្រោះ រត់យករួចខ្លួននោះ ក្រុមជនល្មើសក៏លើក យកម៉ូតូ ជនរងគ្រោះជិះគេច ចេញពី ន្លែងកើតហេតុ ដោយសុវត្ថិភាព មិនបានរំខាន ដល់នគរបាលប៉ុស្តិ៍ បឹងកេងកង១ និងនគរបាលខណ្ឌចំការមន ដែលមានលោក យិន សាន ជាអធិការខណ្ឌ ឈឺក្បាលនោះទេ ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ពីរ​នាក់​បងប្អូន​ត្រូវ​ក្រុម​ចោរ​ស្ទាវ កាប់​ប្លន់​​យក​ម៉ូតូ​បាន​សម្រេច

ពីរ​នាក់​បងប្អូន​ត្រូវ​ក្រុម​ចោរ​ស្ទាវ កាប់​ប្លន់​​យក​ម៉ូតូ​បាន​សម្រេច

ពីរ​នាក់​បងប្អូន​ត្រូវ​ក្រុម​ចោរ​ស្ទាវ កាប់​ប្លន់​​យក​ម៉ូតូ​បាន​សម្រេច

ពីរ​នាក់​បងប្អូន​ត្រូវ​ក្រុម​ចោរ​ស្ទាវ កាប់​ប្លន់​​យក​ម៉ូតូ​បាន​សម្រេច