​ក្អួត​រហូតស្លាប់ ក្រោយញ៉ាំចាហួយ

ខេត្តស្ទឹងត្រែង​ ៖ ក្មេង​ប្រុស​ម្នាក់​ស្លាប់​ នៅ​មន្ទីរពេទ្យ​បង្អែក​ ខេត្តស្ទឹងត្រែង​ បន្ទាប់​ពី​ក្អួត​ចង្អោរ​មិន​ឈប់​ឈ​រ​ ដោយសារ​មាន​​ជាតិ​ពុល​​​ ធ្វើការ​សង្គ្រោះ​មិន​បាន ហើយ​ត្រូវ​ឪពុក​ម្តាយ​នាំ​យក​​ទៅ​ ស្រុក​កំណើតដើម្បី​បញ្ចុះ កាលពី​វេលា​ម៉ោង​៦​ព្រឹក​ថ្ងៃ​ទី​២៣​ សីហា​ ២០១៦​ ។

​ពាក់ព័ន្ធ​ការ​ស្លាប់​ ក្មេង​ប្រុស​ខាងលើ​នោះ​ សមត្ថកិច្ច​មានការ​សង្ស័យ​ខ្ពស់​​ទៅ​លើ​ចំណីអាហា​រ​ដែល​វិច​ខ្ចប់ ​គ្មាន​គុណភាព​ផ្សំ​ឡើង​ ដោយសារ​ធាតុគីមី ទើប​បង្ករ​ឲ្យ​ប្រតិកម្ម​ដល់​ សុខភាព​ក្មេង​បែប​នេះ​ ។

​លោក​ហម ណា​វី មេ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ព្រះ​រំកិល​ បាន​ប្រាប់​កោះសន្តិភាព​ថា​ សព​ក្មេង​ប្រុស​ម្នាក់​នោះ​ ត្រូវ​​​ឪពុក​ម្តាយ​នាំ​យក​ទៅ បញ្ចុះ កាលពី​ព្រឹក​ថ្ងៃ​ទី​២៣ ​សីហា​ ២០១៦ បន្ទាប់​ពី​ស្លាប់​កាលពី​យប់​ទៀប​ភ្លឺ ។ ​កម្លាំង​ជំនាញ​ពុំ​បានដឹង​ និង​ឃាត់​ទុក​ ដើម្បី​ពិនិត្យ​នោះ​​ដែរ ​។

លោក​មេ​ប៉ុស្តិ៍​បាន​បញ្ជាក់​ យោង​តាម​ការ​អះអាង​ ពី​ស្ត្រី​ឈ្មោះកែវ ក ត្រូវជា​ម្តាយ​ក្មេង​រង​គ្រោះ​​ថា កាលពី​រសៀល​ថ្ងៃ​ទី​២១​ សីហា ថា ​កូន​គាត់​យំទា​រ​​ទិញ​ចាហួយ បន្ទាប់​ពី​ទិញ​​និង​បាន​​ញាំ​អស់​រួច​មក ​ស្រាប់តែ​ក្អួតចង្អោរ​មិន​​ឈប់ ។ ស្ត្រី​ជា​ម្តាយ​និង​ឪពុក​ ក៏​​នាំ​ទៅ​ឱ្យ​ពេទ្យ​ពិនិត្យ​ និង​ដាក់​សេរ៉ូមនៅ​តែ​មិន​បាត់ ។

​ថ្ងៃ​បន្ទាប់​ទី​២២ ​សីហា​ ក៏ស​ម្រេច​បញ្ជូន​ ទៅ​មន្ទី​ពេទ្យ​ខេត្ត ក្រោយ​បញ្ជូន​ដល់​​មន្ទីរពេទ្យ គ្រូពេទ្យ​ប្រាប់​ថា​ មាន​ជាតិពុល​បាន​ជ្រាប​ពេញ​ខ្លួន​ និង​អា​ការៈធ្ងន់ធ្ងរ​ទៅ​ហើយ ​មិន​អាច​សង្គ្រោះ​បាន​ទេ ។

​ស្ត្រី​ជា​ម្តាយ​​បន្ត​​ថា ​កូន​គាត់​ឈ្មោះវ៉ា​ន់ បន ​​អាយុ​៣ឆ្នាំ ​រស់នៅ​ភូមិ​លើ ឃុំ​ព្រះ​រំកិល ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង​ ។​ ស្ត្រី​រូប​នោះ​​​បញ្ជាក់​​​ទៀតថា​ កូនប្រុស​​​គាត់​មិន​មាន​ជំងឺ​អ្វី​ក្នុង​ខ្លួន​នោះ​ទេ តែ​នៅ​រសៀល​ថ្ងៃ​ទី​២១ កូន​​​យំទា​រ​ទិញ​ចាហួយ បន្ទាប់​ពី​ញ៉ាំ​​ហើយ​ស្រាប់តែ​ក្អួត​មិន​​ឈប់​តែម្តង ​។

​ទាក់ទិន​ករណី​ខាងលើ​នេះ​ ភ្នាក់ងារ​កោះសន្តិភាព​ មិន​អាច​ទំនាក់ទំនង​ ទូរស័ព្ទ​សុំ​ការ​បំភ្លឺ​ពី​លោក​ស៊ុ​យ សុភាព ប្រធាន​មន្ទីរពេទ្យ​បង្អែក​ខេត្ត​បាន​ទេ ដោយសារ​ទូរស័ព្ទ​របស់​លោក​មិន​អាច​ទំនាក់ទំនង​បាន ។

​មន្ត្រី​នគរបាល​ប៉ុស្តិ៍​ រដ្ឋបាល​​ឃុំ​ព្រះ​រំកិល ឱ្យ​ដឹង​​បន្ថែម​ថា ​ក្រោយ​ក្មេង​ប្រុស​នោះ​មាន​អា​ការៈ​ក្អួតមិន​ឈប់​ ម្តាយ​ឪពុក​បញ្ជូន​ទៅ​ឲ្យ​ពេទ្យ​ ពិនិត្យ​សួរនាំ​ថា​ ពុល​ចំណី ពួក​គេ​​ក៏​ទៅ​យកសំបក​ថង់​ទឹកក្រូច​​កញ្ចប់​ពណ៌​លឿង និង​សំបក​ចាហួយ​ពីរ​ដុំ​ទៀត ​មករក្សា​ទុក​​ពិនិត្យ​ ។

ក្រោយ​ហេតុការណ៍​កើតឡើង​ សមត្ថកិច្ច​មិន​អាច​ស្រាយ​បំភ្លឺ​ ជុំវិញ​ករណី​នេះ​បាន​ទេ ដោយសារ​សព​ក្មេង​រង​គ្រោះ​ ត្រូវ​​​ឪពុក​ម្តាយ​នាំ​យក​ទៅ​ បញ្ចុះ​បាត់​ទៅ​ហើយ ​។

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកដែរថា ដោយឡែកករណីស្រដៀងគ្នានេះ សេចក្តីរាយការណ៍ពីភ្នាក់ងារខេត្តពោធិ៍សាត់ បានឲ្យដឹងថា នៅម៉ោង១ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៦ កន្លងទៅ មានករណីនៅក្នុងភូមិសំសាន្ត ឃុំតាលោ ស្រុកបាកាន ខេត្តពោធិ៍សាត់។

សមត្ថកិច្ចបានឲ្យដឹងថា ក្មេងស្រីពុលដំឡូងមីស្លាប់នេះ ឈ្មោះ រ៉ា ស្រីលក្ខ័ មានឪពុកឈ្មោះ ជា រ៉ា អាយុ៥៣ឆ្នាំ និងមានម្តាយឈ្មោះ នួន សារ៉ន អាយុ៥០ឆ្នាំ ពួកគាត់មានកូន២នាក់ ប្រុសម្នាក់ និងម្នាក់ទៀត ជាជនរងគ្រោះ។

សមត្ថកិច្ចបានឲ្យដឹងថា គ្រួសារនេះតែងតែស្ងោដំឡូងមីហូបរៀងរាល់២-៣ថ្ងៃម្តង មិនដែលពុលទេ ទើបតែយប់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៦ កុមារីរងគ្រោះ ហូបរួចក៏ក្អូតចេញដំឡូងមីមកវិញអស់ ហើយគ្រួសារស្មានថាមិនអី ក៏ឲ្យផឹកទឹកឃ្មុំហើយនាំគ្នាដេកទៅ លុះដល់ម៉ោង១ រំលងអាធ្រាត្រថ្ងៃទី១៤ ខែសីហា ទើបដឹងថា កូនស្រីបានស្លាប់បាត់ទៅហើយ៕ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

​ក្អួត​រហូតស្លាប់ ក្រោយញ៉ាំចាហួយ

​ក្អួត​រហូតស្លាប់ ក្រោយញ៉ាំចាហួយ

​ក្អួត​រហូតស្លាប់ ក្រោយញ៉ាំចាហួយ

​ក្អួត​រហូតស្លាប់ ក្រោយញ៉ាំចាហួយ