មេដាយ​​កីឡា​អូឡាំពិក​ឆ្នាំ​ ២០២០ នឹង​ធ្វើ​ពី​ទូរសព្ទ​​ដែល​គេ​បោះ​ចោល

យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ជប៉ុន​ Nikkei បាន​ឲ្យ​ដឹង​ថា ​អ្នក​រៀប​ចំ​កីឡា​អូឡាំពិក​រដូវ​ក្ដៅ​ឆ្នាំ​ ២០២០ នា​ទីក្រុង​តូក្យូ​គ្រោង​ប្រើ​សារធាតុ​​ មាស​, ប្រាក់​ និង​ សំរឹទ្ធ ប្រមូល​បាន​ពី​ទូរសព្ទ​ និង​ គ្រឿង​អេឡិចត្រូនិក​ដែល​គេ​បោះ​ចោល​​ យក​មក​ធ្វើ​ជា​មេដាយ​ប្រគល់​ជូន​អ្នក​ឈ្នះ។

 

មេដាយ​​កីឡា​អូឡាំពិក​ឆ្នាំ​ ២០២០ នឹង​ធ្វើ​ពី​ទូរសព្ទ​​ដែល​គេ​បោះ​ចោល

 

នៅ​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​ឆ្នាំ​ ២០១២ នា​ទីក្រុង​ឡុងដុង​ មាស​ ៩,៦ គីឡូក្រាម, ប្រាក់​ ១ ២១០ គីឡូក្រាម និង​ ទង់ដែង​ ៧០០ គីឡូក្រាម​ ត្រូវ​បាន​ប្រើ​ដើម្បី​ធ្វើ​ជា​មេដាយ​សម្រាប់​អត្តពលិក។ ត្បិត​ថា​ធនធាន​ដែល​ត្រូវ​ចំណាយ​ច្រើន​ ប៉ុន្តែ​វា​មិន​ជា​បញ្ហា​ចោទ​សម្រាប់​អ្នក​រៀប​ចំ​កីឡា​អូឡាំពិក​ឆ្នាំ​ ២០២០ ឡើយ​ ព្រោះ​កាល​ពី​ឆ្នាំ​ ២០១៤ កន្លង​ទៅ​ប្រទេស​ជប៉ុន​ប្រមូល​បាន​ មាស​ ១៤៣ គ.ក, ប្រាក់​ ១ ៥៥៦ គ.ក និង​ ទង់ដែង​ ១ ១១២ គ.ក ពី​កាក​សំណល់​អេឡិចត្រូនិក។

 

មេដាយ​​កីឡា​អូឡាំពិក​ឆ្នាំ​ ២០២០ នឹង​ធ្វើ​ពី​ទូរសព្ទ​​ដែល​គេ​បោះ​ចោល

 

ជា​រៀង​រាល់​ឆ្នាំ​​នៅ​ប្រទេស​ជប៉ុន​មាន​កាក​សំណល់​អេឡិចត្រូនិក​ ៦៥០ ០០០ តោន ត្រូវ​បាន​គេ​បោះ​ចោល ហើយ​រដ្ឋាភិបាល​ប្រមូល​មក​វិញ​បាន​ប្រមាណ​ ១០០ ០០០ តោន ពី​កាក​សំណល់​ទាំង​នោះ។ ភាគ​ច្រើន​​សារធាតុ​លោហៈ​ដែល​​ប្រមូល​​បាន​ពី​កាក​សំណល់​ទាំង​នោះ​ ត្រូវ​បាន​ប្រើ​ដើម្បី​ផលិត​ឧបករណ័​អេឡិចត្រូនិក​ថ្មីៗ៕​​​​​​

 

​ចុច​អាន៖ Samsung នឹង​ចាប់​ផ្ដើម​លក់​ទូរសព្ទ​​កំពូលៗ​មួយ​ទឹក នៅ​ឆ្នាំ​ក្រោយ

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ PhoneArena​​​
​​​​​​​​​

  • មេដាយ​​កីឡា​អូឡាំពិក​ឆ្នាំ​ ២០២០ នឹង​ធ្វើ​ពី​ទូរសព្ទ​​ដែល​គេ​បោះ​ចោល已关闭评论
  • 10 views
  • Hide Sidebar
    A+
Publish on:2016/08/24  Category:បច្ចេកវិទ្យា