ញ៉ែចុះញ៉ែឡើងបានឌុប​នាង ជិះពាក់​កណ្តាល​ផ្លូវផ្ទុះ​កំហឹង​

រាជធានី​ភ្នំពេញ ៖ បុរស​​ជិះ​ម៉ូតូ​តាម​ផ្លូវ​ប្រទះ​ឃើញ​ភេទ​ទី​៣​ម្នាក់​​ឈរ​នៅ​តាម​ផ្លូវ​ ដោយគាត់​ស្មាន​តែ​ស្រី​​បាន​ឈប់​ញ៉ែ​ រួច​ដឹក​ទៅ​មើល​ការប្រគំ​តន្ត្រី​ ពេល​ត្រឡប់​មក​វិញ​ ត្រូវ​នាងខ្ទើយ​​លួច​ទូរស័ព្ទ​តែ​ចាប់​ទាន់​វាយឡើង​សន្លប់​ បង្ក​​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ កាលពី​វេលា​ម៉ោង​០៨​ និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៣ ​សីហា ស្ថិតតាម​បណ្តោយ​ផ្លូវ​បេតុង​ ត្រង់ចំណុច​ក្រោយ​របង​រោងចក្រ​កា​ណា​ឌី​យ៉ា​​ ​ក្នុង​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ។

​បុរសខាងលើ​ឈ្មោះ​អេ​ង វិច្ឆិកា​ អាយុ​២១​ឆ្នាំ ជា​​មន្ត្រី​ឥណទាន ស្នាក់​នៅ​សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំណើត​នៅ​ភូមិ​ឡឥដ្ឋ ឃុំ​ព្រែក​ដំបង ស្រុក​មុខកំពូល ខេត្តកណ្តាល ។

គាត់​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ ​គាត់​ទើបតែ​ចេញ​មក​ពី​ផ្ទះ​​នៅ​ម្តុំ​ពោធិ៍​ចិន​តុង ​​ជិះម៉ូតូតាម​បណ្តោយ​​ផ្លូវ​វេ​ង​ស្រេង ក្នុង​ទិស​ដៅ​លិចទៅ​កើត ខណៈ​ពេល​ជិត​មក​ដល់​រោងចក្រ​ដំបូល​ខៀវ​ មាន​​ស្រី​ម្នាក់ (ភេទទី៣) ​ដែល​ឈរ​នៅ​លើ​ច​ញ្ចើ​ម​ផ្លូវ ធ្វើ​ឱ្យ​គាត់​ស្មាន​តែ​មនុស្ស​ស្រី​ ក៏​​ឈប់​លែបខាយ​ហើយ​​​បបួល​​​ទៅ​មើល​ការប្រគំតន្ត្រី​ជាមួយគ្នា ។

លុះ​ពេល​មើល​ចប់​ហើយ ​ក៏​បាន​ដឹក​​នាងនោះ​​ត្រឡប់​ទៅ​វិញ​ ដល់​ពាក់កណ្តាលផ្លូវ ស្រាប់តែ​​នាងភេទទី៣ បាន​លូក​យក​ទូរស័ព្ទ​អាយ​ហ្វូ​ន​នៅ​ហោប៉ៅ​របស់​ជន​រង​គ្រោះ ត្រូវ​គាត់​ចាប់ដៃ​ទាន់​ ហើយ​ឈប់​ម៉ូតូ​វាយ​មួយ​ដៃ​មួយ​ជើង​រហូត​សន្លប់ ។ ក្រោយ​ពេល​កើតហេតុ​ ជន​រង​គ្រោះ​ក៏​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​ចោម​ចៅ​ ដើម្បី​អោយ​សមត្ថ​កិច្ចចាត់ការ​ទៅ​តាម​នីតិវិធី ៕