ទទួល​ទាន​សាច់​ច្រើន ​រង​ឥទ្ធិពល​អាក្រក់​ដល់​សុខភាព​ស្មើ​នឹង​ជាតិ​ស្ក​រខ្ពស់​

ទទួល​ទាន​សាច់​ច្រើន ​រង​ឥទ្ធិពល​អាក្រក់​ដល់​សុខភាព​ស្មើ​នឹង​ជាតិ​ស្ក​រខ្ពស់​
ជាតិផ្អែម និងសាច់សត្វជាដើមចមចម្បងបង្កឲ្យធាត់ឡើងទម្ងន់ខ្លាំង

ក្រុងស៊ីដនី៖ ក្រុមអ្នកវិទ្យាសាស្ដ្រ បានព្រមានថា ការទទួលទានសាច់ច្រើនអាចជះឥទ្ធិពលអាក្រក់ស្មើនឹងអាហារមានជាតិស្ករខ្ពស់។

ប្រូតេអ៊ីនដែលរកឃើញក្នុងផលិតផលសត្វអាចប៉ះពាល់ដល់ទំហំចង្កេះ និងឈានទៅកើតជំងឺទឹកនោមផ្អែមប្រភេទទី ២។

ការសិក្សាថ្មីមួយបានរកឃើញថា ការទទួលទានសាច់ជាបញ្ហាដ៏ធ្ងន់ធ្ងរមួយចំពោះរបបអាហារសម័យទំនើប និងសុខភាពមនុស្សពីព្រោះប្រូតេអ៊ីន មានទំនាក់ទំនងផ្ទាល់នឹងវិបត្ដិធាត់ជ្រុលដែលកំពុងប្រឈមនៅទូទាំងពិភពលោក។

ក្រុមអ្នកវិទ្យាសាស្ដ្រ បាននិយាយថា ដោយសារតែប្រូតេអ៊ីនសាច់ត្រូវបានរំលាយយឺតជាងខ្លាញ់ និងកាបូនអ៊ីដ្រាត វាផលិតជាថាមពលដែលបានកកើតមកពីប្រូតេអ៊ីនដ៏លើសលប់ដែលក្រោយមកត្រូវបានបំប្លែង និងស្ដុកជាខ្លាញ់ក្នុងសព៌ាង្គកាយ។

ការសិក្សារបស់សាកលវិទ្យាល័យអាដេលែដ បានតាមដានពីទំនាក់ទំនងរវាងការទទួលទានសាច់ និងអត្រាធាត់ខ្លាញ់ចំពោះមនុស្ស ១៧០ នាក់ និងបានរកឃើញថា សមាសធាតុស្ករនៅក្នុងរបបអាហារប្រចាំថ្ងៃបង្កហានិភ័យធាត់ជ្រុលដល់ ៥០ ភាគរយ ខណៈសាច់សត្វផ្ទុកប្រូតេអ៊ីន និងខ្លាញ់ដ៏ច្រើនសន្ធឹកនោះ ទទួលបន្ទុកហានិភ័យពាក់កណ្ដាលទៀត។

ម៉ាស៊ីក ហេនណេប៊ឺក ជាសាស្ដ្រាចារ្យមកពីសាកលវិទ្យាល័យអាដេលែដ បានលើកឡើងពីសារព្រមានស្រដៀងគ្នារវាងសាច់ និងជាតិស្ករ។

លោក ម៉ាស៊ីក បានបន្ថែមថា៖ «ក្នុងពិភពលោកដ៏ទំនើបដែលយើងរស់នៅនេះ ដើម្បីទប់ស្កាត់ការធាត់ឡើងគីឡូខ្លាំង គួរតែមានគោលការណ៍ណែនាំពីរបបអាហារប្រចាំថ្ងៃឲ្យបានត្រឹមត្រូវឲ្យទទួលទានសាច់តិច និងជាតិស្ករតិចផងដែរ»៕HR

ប្រភព៖ postkhmer

  • ទទួល​ទាន​សាច់​ច្រើន ​រង​ឥទ្ធិពល​អាក្រក់​ដល់​សុខភាព​ស្មើ​នឹង​ជាតិ​ស្ក​រខ្ពស់​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/08/24  Category:សុខភាព
Tags: