ភេសជ្ជៈ​ធ្វើពី​ផ្សិត​ត្រចៀក​កណ្ដុរ​​ល្បី​ថា​ល្អ​ចំពោះ​សុខភាព​

ភេសជ្ជៈ​ធ្វើពី​ផ្សិត​ត្រចៀក​កណ្ដុរ​​ល្បី​ថា​ល្អ​ចំពោះ​សុខភាព​

ភ្នំពេញ៖ ផ្សិតត្រចៀកកណ្តុរជាទូទៅច្រើនត្រូវបានគេយកមកច្នៃធ្វើជាម្ហូប ឬបង្អែម ដោយមនុស្សមិនច្រើនទេដែលដឹងពីគុណប្រយោជន៍របស់វា។

ដោយឡែកលោក លីម ហួរ អាយុ ៦៤ ឆ្នាំ ជាអ្នកនឹកឃើញយកផ្សិតត្រចៀកកណ្តុរមកស្ងោរធ្វើជាភេសជ្ជៈផ្សិតងាយស្រួលសម្រាប់ទទួលទាន។

លោកបានរំឭកថា៖ «មុនដំបូងឡើយខ្ញុំមើលតាមទូរទស្សន៍ប៉ុស្តិ៍ចិនគេនិយាយពីគុណប្រយោជន៍របស់ផ្សិតត្រចៀកកណ្តុរគឺវាល្អមែនទែនសម្រាប់សុខភាព អ៊ីចឹង ហើយធ្វើឲ្យខ្ញុំនិកឃើញកាលពីនៅតូចៗម្តាយរបស់ខ្ញុំគាត់បានចំហុយផ្សិតនេះឲ្យហូបដោយលាយជាមួយស្ករក្រាម។ កាលនោះយើងចេះតែហូបទៅវាល្អសម្រាប់សុខភាព»។

លោករៀបរាប់ថា៖ «ដល់បច្ចុប្បន្ននេះ បន្ទាប់ពីមើលទូរទស្សន៍ចិនរួច ខ្ញុំក៏និកឃើញច្នៃវាយកមកកិនធ្វើជាប្រភេទទឹកវិញដើម្បីងាយស្រួលក្នុងការហូប ហើយហូបវាបានច្រើន និងហូបបានគ្រប់ពេល»។

យោងតាមលោក លីម ហួរ ផ្សិតត្រចៀកកណ្តុរវាមានគុណប្រយោជន៍ច្រើនណាស់ប្រសិនជាយើងព្យាយាមហូបជារៀងរាល់ថ្ងៃ។ វាអាចជួយសម្រួលសរសៃឈាមឲ្យដើរល្អ កុំឲ្យស្ទះ និងកែអាការវិលមុខមកពីសរសៃឈាមដើរមិនស្រួល។

ភេសជ្ជៈ​ធ្វើពី​ផ្សិត​ត្រចៀក​កណ្ដុរ​​ល្បី​ថា​ល្អ​ចំពោះ​សុខភាព​

លោកណែនាំថា៖ «ចំពោះអ្នកដែលលើសជាតិអាស៊ីតវិញ គឺទទួលលទ្ធផលលឿនតែម្ដង ក៏ប៉ុន្តែចំពោះអ្នកដែលលើសឈាមវិញគឺទាល់តែចំណាយពេលយូរបន្តិចប្រហែលជា ១ ខែទៅ ២ ខែទើបដឹងលទ្ធផល។ អ្នកទល់លាមកវិញ គ្រាន់តែហូបទៅគឺវាអាចសម្រួលបត់ជើងបានឡើងវិញ»។

យ៉ាងណាមិញ លោកក៏បានបញ្ជាក់ដែរថា សម្រាប់អ្នកវះកាត់រួចគឺមិនគួរបរិភោគផ្សិតត្រចៀកកណ្ដុរទេ ពីព្រោះវាធ្វើឲ្យឈាមហូរមិនឈប់ ហើយសម្រាប់ស្ត្រីមករដូវវិញក៏មិនគួរហូបវាដែរ។ តែប្រសិនជាស្ត្រីពុំមករដូវសោះគួរតែព្យាយាមហូបដើម្បីឲ្យវាមានរដូវវិញ និងចំពោះអ្នកខ្សោយខ្លាំងក៏មិនអាចហូបវាបានដែរ។

ភេសជ្ជៈលោកផ្សំឡើងពីផ្សិតត្រចៀកកណ្តុរក្រៀមរបស់ខ្មែរមកត្រាំឲ្យវារីកល្អ ទើបយកទៅរំងាស់ជាមួយយិនស៊ិនពី ៧ ទៅ ៨ ម៉ោងឲ្យវាចេញជ័ររបស់វាឲ្យអស់។ វាក៏អាចត្រូវបានច្នៃយកទៅធ្វើជាចាហួយញ៉ាំបានដែរ។ ភ្ញៀវអាចកុម្ម៉ង់បរិមាណស្ករតាមចំណង់ចំណូលចិត្ត។

ទឹកយិនស៊ិនផ្សិតត្រចៀកកណ្តុរ មានលក់នៅតូបលេខ ១៣៧ ចែលាង ផ្សារបឹងទំពុនមួយដប ៣០០០ រៀល ទូរស័ព្ទលេខ ០១៦ ៨៩៤ ៤៨៩ ឬ ០១៦ ៦៩៩ ៦៨០៕

ប្រភព៖ postkhmer

  • ភេសជ្ជៈ​ធ្វើពី​ផ្សិត​ត្រចៀក​កណ្ដុរ​​ល្បី​ថា​ល្អ​ចំពោះ​សុខភាព​已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/08/24  Category:សុខភាព
Tags: