ល្មៀត​គ្រឿងទេស ក្នុង​ផ្ទះ​បាយ​ជា​ឱសថ ទប់ស្កាត់​នឹង​ជំងឺ​ច្រើន​មុខ

ល្មៀត​គ្រឿងទេស ក្នុង​ផ្ទះ​បាយ​ជា​ឱសថ ទប់ស្កាត់​នឹង​ជំងឺ​ច្រើន​មុខ

ក្រុងឡុងដ៍: គ្រឿងផ្សំឱសថវេជ្ជសាស្ដ្រអាចជាគ្រឿងទេសនៅផ្ទះបាយរបស់អ្នក ដូចជា ម្សៅល្មៀត។ការស្រាវជ្រាវជាច្រើនបានបញ្ជាក់ថា ផលិតផលផ្ទះបាយទាំងនេះអាចជួយទប់ស្កាត់ការប្រែប្រួល ឌីអិនអេ ដែលនាំឲ្យកើតជំងឺមហារីក ឬជំងឺផ្សេងៗទៀត។ជិតមួយសតវត្សរ៍មកនេះ ការសិក្សាផ្នែកវេជ្ជសាស្ដ្រជាង ៥០ ដងបានធ្វើតេស្ដលើសារធាតុមានផ្ទុកក្នុងម្សៅចម្រាញ់ពីល្មៀតស្រស់ដែលរំលេចពណ៌លឿងខ្ចី និងមានសមត្ថភាពប្រឆាំងនឹងជំងឺផ្សេងៗ។

ការសិក្សជាច្រើនបានបង្ហាញថា សារធាតុម្សៅល្មៀតអាចដើរតួសំខាន់ក្នុងការទប់ស្កាត់ ឬព្យាបាលជំងឺសួត ដើម្បីបញ្ឈប់ការកកើតដុំក្រួសក្នុងប្រមាត់ ឬដុំខ្លាញ់កក ជំងឺខួរក្បាល និងជំងឺមហារីកដទៃ រួមទាំង រោគខួរឆ្អឹង មហារីកពោះវៀនធំ និងមហារីកលំពែង។សារធាតុស្យូកាមីនផ្ទុកក្នុងល្មៀត ក៏មានអានុភាពជួយពន្លឿនការជាសះស្បើយមុខរបួសក្រោយពីការវះកាត់ និងព្យាបាលជំងឺសន្លាក់ដៃជើងដ៏មានប្រសិទ្ធភាពប្រសើរជាងការប្រើឱសថ។ វាក៏អាចមានអានុភាពព្យាបាលរោគឈឺគន្លាក់ឆ្អឹង និងបញ្ហារលាកផ្សេងៗ ដូចជា ជំងឺសើស្បែករ៉ាំរ៉ៃ និងរលាកពោះវៀនផងដែរ។

ដោយសារតែសារធាតុម្សៅផ្ទុកអានុភាពឱសថវេជ្ជសាស្ដ្រ រួមទាំងមានអត្ថប្រយោជន៍អ្នកជំនាញណែនាំបរិមាណសម្រាប់មនុស្សទូទៅ និងស្ដ្រីមានផ្ទៃពោះ គួរតែទទួលទានម្សៅល្មៀតបរិមាណមួយភាគបួននៃស្លាបព្រាកាហ្វេក្នុងមួយថ្ងៃពិតជាគ្រប់គ្រាន់សម្រាប់សុខភាពអ្នក។ល្មៀតឆៅ ក៏មានប្រសិទ្ធភាពប្រឆាំងជំងឺរលាកដ៏ប្រសើរ ខណៈល្មៀតឆ្អិនមានអានុភាពការពារឌីអិនអេ៕

ប្រភព ៖ postkhmer

  • ល្មៀត​គ្រឿងទេស ក្នុង​ផ្ទះ​បាយ​ជា​ឱសថ ទប់ស្កាត់​នឹង​ជំងឺ​ច្រើន​មុខ已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/08/24  Category:សុខភាព
Tags: