បែក​ការណ៍​ ទួរគី​ បង្កប់​ភ្នាក់ងារ​សម្ងាត់​រាប់ពាន់​នាក់​ក្នុង​ប្រទេស​ អាល្លឺម៉ង់​

បែក​ការណ៍​ ទួរគី​ បង្កប់​ភ្នាក់ងារ​សម្ងាត់​រាប់ពាន់​នាក់​ក្នុង​ប្រទេស​ អាល្លឺម៉ង់​
ប្រទេស ទួរគី អះអាងថា ខ្លួនមានភ្នាក់ងារសម្ងាត់បង្កប់ក្នុងប្រទេស អាល្លឺម៉ង់រហូតដល់រាប់ពាន់នាក់ កំពុងធ្វើការឲ្យភ្នាក់ងារសម្ងាត់ ដោយបញ្ជូនព័ត៌មានសំខាន់ៗ ក្នុងចំណោមជនជាតិ ទួរគី រស់នៅទូទាំងទ្វីបអឺរ៉ុបទាំងមូល ។

ប្រធានភ្នាក់ងារសម្ងាត់ អាល្លឺម៉ង់ បញ្ជាក់ថា បញ្ហាភ្នាក់ងារសម្ងាត់ ទួរគី នៅក្នុងប្រទេស អាល្លឺម់ង់ នឹងត្រូវបានដាក់នៅលើរបៀបវារៈនៃកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសង្កេតការណ៍ ។ ការអះអាងរបស់ ទួរគី ដាក់សម្ពាធទៅលើលោកស្រីអធិការបតី អង់ជីឡា មឺកែល ជាអ្នកធ្វើការជិតស្និតជាមួយ ទួរគី ពាក់ព័ន្ធនឹងដំណោះស្រាយវិបត្តិជនអន្តោប្រវេសន៍ ។

ទួរគី ថែមទាំងនិយាយថា ភ្នាក់ងារសម្ងាត់របស់ខ្លួន បានស្នើដល់ភ្នាក់ងារសម្ងាត់ អាល្លឺម៉ង់ ឲ្យជួយក្នុងកិច្ចការបង្ក្រាបអ្នកគាំទ្រលោក ហ្វេថូឡាស់ ហ្គូឡែន ដែលជាអ្នកស្ថិតនៅពីក្រោយរដ្ឋប្រហារមិនបានសម្រេចកាលពីខែកក្កដាទៀតផង ។

អ្នកជំនាញផ្នែកចារកម្មរបស់ប្រទេស អាល្លឺម៉ង់ និយាយថា សកម្មភាពចារកម្មរបស់ភ្នាក់ងារសម្ងាត់ ទួរគី ក្នុងប្រទេស អាល្លឺម៉ង់ មិនត្រូវបានរារាំងឡើយ ប៉ុន្តែកិច្ចការជាច្រើនទាក់ទងនឹងសំណើបញ្ជូនអ្នកគាំទ្រលោក ហ្គូលែន ទៅកាន់ប្រទេស ទួរគី ។ ព័ត៌មានអំពីសកម្មភាពភ្នាក់ងារសម្ងាត់ ទួរគី ក្នុងប្រទេស អាល្លឺម៉ង់ ញ៉ាំងឲ្យប្រធានគណៈកម្មការរដ្ឋសភា ពិនិត្យឡើងវិញអំពីទំនាក់ទំនងរវាងភ្នាក់ងារចារកម្ម អាល្លឺម៉ង់ និង ភ្នាក់ងារចារកម្ម ទួរគី ។

ចំណែករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អាល្លឺម៉ង់ និយាយថា រដ្ឋាភិបាល អាល្លឺម៉ង់ ស្ថិតនៅក្នុងស្ថានភាពរឹងមាំ ទោះជាប្រធានាធិបតី ទួរគី មានបំណងចង់ប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនទៅលើប្រជាជន អាល្លឺម៉ង់ ក៏ដោយ ប៉ុន្តែអ្នកដែលទទួលខុសត្រូវចំពោះប្រជាជន អាល្លឺម៉ង់ គឺរដ្ឋាភិបាល អាល្លឺម៉ង់ រួមទាំងប្រជាជន ទួរគី ដែលរស់នៅក្នុងទឹកដី អាល្លឺម៉ង់ ផងដែរ ។

បែក​ការណ៍​ ទួរគី​ បង្កប់​ភ្នាក់ងារ​សម្ងាត់​រាប់ពាន់​នាក់​ក្នុង​ប្រទេស​ អាល្លឺម៉ង់​

ប្រែសម្រួល៖ kqube
ប្រភព៖ express

  • បែក​ការណ៍​ ទួរគី​ បង្កប់​ភ្នាក់ងារ​សម្ងាត់​រាប់ពាន់​នាក់​ក្នុង​ប្រទេស​ អាល្លឺម៉ង់​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/08/24  Category:ជីវិតនិងសង្គម
Tags: