បុរសខ្លាំងរុស្ស៊ីប្រាប់ប្រធានាធិបតីបារាំង និងអធិការបតីអាល្លឺម៉ង់តាមទូរស័ព្ទថា រឿងគ្រាប់យ៉ាងគឺមកពីអ៊ុយក្រែន

បុរសខ្លាំងរុស្ស៊ីប្រាប់ប្រធានាធិបតីបារាំង និងអធិការបតីអាល្លឺម៉ង់តាមទូរស័ព្ទថា រឿងគ្រាប់យ៉ាងគឺមកពីអ៊ុយក្រែន
(មូស្គូ)៖ ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន បានធ្វើការពិភាក្សាតាមទូរស័ព្ទជាមួយនឹងប្រធានាធិបតី បារាំងលោក ហ្វ្រង់ស័រ ហូឡង់ និងអធិការបតីអាល្លឺម៉ង់លោកស្រី អេនជេឡា ម៉ាគែល ដោយក្នុងនោះ បុរសខ្លំាងរុស្ស៊ីរូបនេះបានបកស្រាយប្រាប់មេដឹកនាំអឺរ៉ុបទាំងពីររូបថា រឿងរ៉ាវគ្រប់យ៉ាងគឺមកពីអ៊ុយក្រែន ដែលបានប្រព្រឹត្តអំពើភេរវកម្មដោយសម្ងាត់នៅតំបន់គ្រីមា។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាយប់ថ្ងៃអង្គារ ទី២៣ ខែសីហា ឆ្នាំ២០១៦។

វិមានក្រឹមឡាំង បានចេញសេចក្តីថ្លែងការណ៍ក្រោយជំនួបតាមទូរស័ព្ទរវាងមេដឹកនាំទាំងបីខាងលើនេះ នៅថ្ងៃអង្គារថា «ការបង្កហេតុ ដែលជម្រុញឲ្យមានអំពើហិង្សាពីសំណាក់ទីក្រុងកៀវនោះ គឺជាទង្វើ ដែលនាំឲ្យមានគ្រោះថ្នាក់ ដល់ការអនុវត្តកិច្ចព្រមព្រៀងទីក្រុង Minsk និង កិច្ចសហប្រតិបត្តិការនានា ដែលមានស្រាប់សម្រាប់តំបន់ទាំងមូល ក៏ដូចជាយន្តការទម្រង់ Normandy ជាដើម»។

គួរបញ្ជាក់ថា យន្តការទម្រង់ Normandy គឺជាក្រុមការទូតមួយដែលមានការចូលរួមពីថ្នាក់ដឹកនាំ រុស្ស៊ី, អ៊ុយក្រែន, អាល្លឺម៉ង់ និង បារាំង ដែលត្រូវបានបង្កើតឡើងក្នុងគោលដៅដោះស្រាយវិបត្តិនៅភាគ ខាងកើតប្រទេសអ៊ុយក្រែន ដោយអនុឡោមទៅតាមកិច្ចព្រមព្រៀងទីក្រុង Minsk ដែលត្រូវបានសម្រេច រវាងភាគីពាក់ព័ន្ធទាំងអស់ នៅក្នុងប្រទេសបេឡារុស។ លោក ពូទីន បានហៅភាពតានតឹងថ្មីៗនេះថា ជាទង្វើរបស់អ៊ុយក្រែន ដែលបានសម្លាប់ទាហានរុស្ស៊ីមួយចំនួនថែមទៀតផងនៅតំបន់គ្រីមា៕
បុរសខ្លាំងរុស្ស៊ីប្រាប់ប្រធានាធិបតីបារាំង និងអធិការបតីអាល្លឺម៉ង់តាមទូរស័ព្ទថា រឿងគ្រាប់យ៉ាងគឺមកពីអ៊ុយក្រែន

បុរសខ្លាំងរុស្ស៊ីប្រាប់ប្រធានាធិបតីបារាំង និងអធិការបតីអាល្លឺម៉ង់តាមទូរស័ព្ទថា រឿងគ្រាប់យ៉ាងគឺមកពីអ៊ុយក្រែន
ប្រភព៖ Fresh News

  • បុរសខ្លាំងរុស្ស៊ីប្រាប់ប្រធានាធិបតីបារាំង និងអធិការបតីអាល្លឺម៉ង់តាមទូរស័ព្ទថា រឿងគ្រាប់យ៉ាងគឺមកពីអ៊ុយក្រែន已关闭评论
  • 11 views
  • Hide Sidebar
    A+
Publish on:2016/08/24  Category:ជីវិតនិងសង្គម
Tags: