រាង Yoona ស្គមមែនពិត តែនៅតែឃើញស្អាត ធ្វើឲ្យអ្នកលេងបណ្តាញសង្គម លង់ស្នេហ៍ដកចិត្តមិនរួច!

កូរ៉េខាងត្បូង៖ តារាចម្រៀងស្រី Yoona សមាជិកក្រុម Girls' Generation ត្រូវបានទទួលស្គាល់យ៉ាងច្បាស់ ពីសម្រស់ និងរូបរាងដ៏សែនស្អាត រាងជាអក្សរ X-line របស់នាង។

កាលពីថ្មីៗនេះដែរ រូបថតប៉ុន្មានសន្លឹករបស់ តារាស្រីរូបនេះ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ដែលរូបនាង បានបង្ហាញសម្រស់ស្រស់សោភា ជាមួយនឹងរ៉ូបពណ៌ខ្មៅមួយឈុត។ ហើយអ្នកគាំទ្រ ក៏បានសំដៅនាងទៅជា "Yoongphrodite"  ដែលវាជាពាក្យបូកបញ្ចូល រវាងឈ្មោះរបស់នាង និងពាក្យ Aphrodite ដែលមានន័យថា "ទេពធីតាក្រិច នៃសេចក្តីស្រលាញ់ និងភាពស្រស់ស្អាត"។ 

ក្នុងនោះដែរ អ្នកលេងបណ្តាញសង្គមបានបញ្ចេញយោបល់ លើរូបសម្រស់ និងរាងរបស់នាងថា៖

"នាងពិតជាស្រស់ស្អាតណាស់"

"នៅពេលស្លៀករ៉ូបគឺពិតជាcuteណាស់"

"ទោះបីនាងស្លៀករ៉ូប រឺស្លៀកឈុតធម្មតា នាងមើលទៅស្អាតគ្រប់យ៉ាង"

"ខ្ញុំស្រលាញ់អ្នក Yoona"

"ហេតុអ្វី នាងស្អាតខ្លាំង?"

តោះមើលសម្រស់និងរាង របស់ Yoona ថាពិតជាស្អាតដូចគេនិយាយមែនអត់? 

ប្រភព ៖
koreaboo

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់កាលពីលើកមុន Yoona បានបង្ហូរទឹកភ្នែក ពេលឃើញអ្នកគាំទ្រចិនផ្ញើរវីដេអូមួយឲ្យនាង។

តារាចម្រៀងស្រីវ័យក្មេង កំពុងមានឈ្មោះបោះសម្លេងនាង YoonA សមាជិកក្រុម Girls' Generation របស់ប្រទេសកូរ៉េ ត្រូវបានគេទទួលស្គាល់ថាជា តារាស្រីមួយដួង ដែលកំពុងមានភាពពេញនិយមយ៉ាងខ្លាំង ក្នុងពិភពសិល្បៈចម្រៀង KPOP នាពេលបច្ចុប្បន្ន។

បន្ទាប់ពីបានថតបទចម្រៀងថ្មីជាលើកដំបូង ដែលមានចំណងជើងថា "Blossom" ជាភាសាចិននៅក្នុងទីក្រុងសៀងហៃប្រទេសចិនរួចមក នាង Yoon A ដែលមានអាយុ ទើបតែ២៦ឆ្នាំ បានទទួលការពេញនិយមយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ។ ហើយអ្វីដែលនឹកស្មានមិនដល់នោះ គឺក្រោយពេលដែលនាងបានមើលវីដេអូ ដែលអ្នកគាំទ្រចិន ធ្វើជូនឱ្យនាងរួចមកYoonA ពិតជាមានសេចក្ដីរំភើបចិត្តខ្លាំងណាស់ រហូតដល់ស្រក់ទឹកភ្នែក ក្នុងកម្មវិធីកម្សាន្តរបស់ទូរទស្សន៍ចិនមួយទៀតផង។

គួរបញ្ជាក់ថា បន្ទាប់ពីដំណើរទស្សនកិច្ចជជែកកម្សាន្តជាមួយអ្នកគាំទ្រនៅតាមបណ្តា ទីក្រុងនានាដូចជា ប៉េកាំង ក្វាងចូវ និងចុងឈីងរួចមក នាងYoonA មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលបានឃើញអ្នកគាំទ្រ ធ្វើវីដេអូឃ្លីបមួយសម្រាប់នាង ជាពិសេស ដោយនៅក្រោមវីដេអូក៏មានសរសេរអក្សរថា "ជូនចំពោះYoonA" ហើយក្នុងវីដេអូទាំងអស់នោះ បានចងក្រងរូបភាពនៅក្នុងពិភពសិល្បៈ តាំងពីឆ្នាំ២០០៧មក បានធ្វើឱ្យនាងរំភើបដល់ស្រក់ទឹកភ្នែក មិននឹកស្មានថាពួកគេស្រឡាញ់នាងដល់ម្លឹង។ ស្របពេលជាមួយគ្នានេះផងដែរ ក៏មានអ្នកគាំទ្រជាច្រើននាក់ផ្សេងទៀត បានលើកបដាសរសេរទៅកាន់យ៉ាងរំភើបទៀតផង។

នាងYoon A ត្រូវាបានប្រជាជនចិនស្គាល់ជាលើកដំបូង តាមរយៈការសម្តែងនៅក្នុង រឿង God of War, Zhao Yun ហើយថ្មីៗនេះនាងក៏បានទទួលការគាំទ្រដ៏ច្រើន លើសលប់នឹកស្មានមិនដល់៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload