CR7 ​សរសើរ​មនុស្ស​ម្នាក់ ដែល​ជួយ​ឲ្យ​ខ្លួន​លេង​ល្អ​បំផុត​រដូវ​កាល​មុន

Cristiano Ronaldo ​​ខ្សែ​បម្រើ​ប្រយុទ្ធ​ឆ្នើម​ក្រុម​ស្ដេច​ស Real Madrid ​​​បាន​សរសើរ​ដល់​​អ្នកចាត់ការ​ Zinedine Zidane ​ដែល​ឡើង​ដឹក​នាំ​ក្រុម​ជំនួស​ Rafael Benitez ​កាល​ខែ​មករា ​និង​​ជា​មនុស្ស​ម្នាក់​រួម​ចំណែក​ជួយ​ឲ្យ​រូប​គេ​លេង​បាន​ល្អ​បំផុត​រដូវ​កាល​មុន។

 

CR7 ​សរសើរ​មនុស្ស​ម្នាក់ ដែល​ជួយ​ឲ្យ​ខ្លួន​លេង​ល្អ​បំផុត​រដូវ​កាល​មុន

Cristiano Ronaldo លើក​ពាន​កំពូល​អឺរ៉ុប​ UEFA Champions League

 

Real ហាក់​ធ្លាក់​ទម្រង់​លេង​ក្រោម​ការ​ដឹក​នាំ​របស់​លោក​ Benitez ​ប៉ុន្តែ​ក្រោយ​អ្នកចាត់ការ​​សញ្ជាតិ​បារាំង​ Zidane ​ឡើង​ដឹក​នាំ​ជំនួស​នៅ​ពាក់​កណ្ដាល​រដូវ​កាល​មុន​មក​ ក្រុម​ស្ដេច​ស​បាន​ឈ្នះ​១២​ប្រកួត​ជាប់ៗ​គ្នា ចាញ់​ Barcelona ​តែ​១​ពិន្ទុ​ប៉ុណ្ណោះ​នៅ​ពាន​ La Liga ប៉ុន្តែ​បាន​ឈ្នះ​ពាន​កំពូល​អឺរ៉ុប​ UEFA Champions League ដោយ​ឈ្នះ​ Atletico Madrid។

 

Ronaldo ​បាន​ប្រាប់​ដល់​ 24sata ថា៖ “យើង​ចាប់​ផ្ដើម​មិន​បាន​ល្អ​ទេ​រដូវ​កាល​មុន​ ប៉ុន្តែ​​នៅ​ទីបំផុត​យើង​រីករាយ។ ខ្ញុំ​គិត​ថា​គ្រប់​យ៉ាង​រីក​ចម្រើន​ជាង​មុន តាំង​ពី​ការ​មក​ដល់​របស់​ Zidane។ យើង​ឈ្នះ​ Champions League ​ហើយ​ខ្ញុំ​ក្លាយ​ជា Top Scorer។ វា​ប្រហែល​ជា​រដូវ​កាល​មួយ​ ដែល​ល្អ​បំផុត​ក្នុង​អាជីព​របស់​ខ្ញុំ។ បើ​មើល​លើ​ពាន​រង្វាន់​​ វា​​ពិត​ជា​រដូវ​កាល​ល្អ​បំផុត​សម្រាប់​ខ្ញុំ​មែន ហើយ​ខ្ញុំ​ក៏​បាន​ឈ្នះ​​ពាន​ Euro 2016 ជាមួយ​ជម្រើស​ជាតិ​ព័រទុយហ្គាល់​ទៀត​ ​ដែល​នេះ​​ជា​ជោគជ័យ​ធំ​បំផុត​មួយ​សម្រាប់​ខ្ញុំ”។

 

CR7 ​សរសើរ​មនុស្ស​ម្នាក់ ដែល​ជួយ​ឲ្យ​ខ្លួន​លេង​ល្អ​បំផុត​រដូវ​កាល​មុន

 

កីឡាករ​វ័យ​៣១​ឆ្នាំ CR7 ជា​បេក្ខភាព​៣​នាក់​ចុង​ក្រោយ​ជាមួយ​មិត្ត​រួម​ក្រុម​ស្ដេច​ស Gareth Bale ​និង​ខ្សែ​បម្រើ​ Antoine Griezmann ​របស់​ Atletico Madrid ​ដែល​ត្រូវ​ប្រជែង​គ្នា​យក​ពាន​រង្វាន់​កីឡាករ​លេង​ល្អ​បំផុត​នៅ​អឺរ៉ុប​​ប្រចាំ​រដូវ​កាល​២០១៥-១៦ (Best Player in Europe) ​ដែល​នឹង​ត្រូវ​ប្រកាស​នៅ​​យប់​ថ្ងៃ​ព្រហស្បតិ៍​ស្អែក​នេះ៕

 

CR7 ​សរសើរ​មនុស្ស​ម្នាក់ ដែល​ជួយ​ឲ្យ​ខ្លួន​លេង​ល្អ​បំផុត​រដូវ​កាល​មុន

Zinedine Zidane អ្នកចាត់ការក្រុម Real Madrid

 

CR7 ​សរសើរ​មនុស្ស​ម្នាក់ ដែល​ជួយ​ឲ្យ​ខ្លួន​លេង​ល្អ​បំផុត​រដូវ​កាល​មុន

 

CR7 ​សរសើរ​មនុស្ស​ម្នាក់ ដែល​ជួយ​ឲ្យ​ខ្លួន​លេង​ល្អ​បំផុត​រដូវ​កាល​មុន

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ Goal