Hart ប្រឈមមុខនឹងការលេងជាអ្នកចាំទីបម្រុង ខណៈ Bravo ត្រៀមបំពេញការផ្ទេរពី Barcelona

អ្នកចាំទី Joe Hart ប្រឈមមុខនឹងការធ្វើឲ្យអាជីពរបស់គេស្ថិតក្នុងភាពមិនច្បាស់លាស់តាមរយៈការបន្តនៅក្នុងក្លិប Manchester City ក្នុងនាមជាអ្នកចាំទីបម្រុងម្នាក់ បើទោះបីដឹងថា ការមានតួនាទីបែបនោះអាចនឹងប៉ះពាល់ដល់តំណែងក្នុងជម្រើសដំបូងរបស់ក្រុមអង់គ្លេសក៏ដោយ។

hartftbravo

អ្នកចាំទី Claudio Bravo របស់ក្លិប Barcelona ត្រូវបានគេឃើញថា បានធ្វើដំណើរទៅដល់អាកាសយានដ្ឋាននៃទីក្រុង Manchester កាលពីល្ងាចថ្ងៃអង្គារ មុននឹងបំពេញការផ្ទេរមួយដើម្បីជំនួសកន្លែងរបស់ Hart ក្នុងតម្លៃខ្លួនប្រមាណជា១៧លានផោន (ស្មើនឹង២២,៤លានដុល្លារអាមេរិក)។

Bravo

អ្នកចាំទីអន្តរជាតិស៊ីលីវ័យ៣៣ឆ្នាំរូបនេះ នឹងមិនចុះហត្ថលេខាឲ្យទាន់ពេលដើម្បីអាចចូលលេងក្នុងការប្រកួតក្របខ័ណ្ឌ Champions League វគ្គ Playoff របស់ក្រុម Man City ជាមួយនឹងក្រុម Steaua Bucharest នៅរាត្រីថ្ងៃពុធនេះឡើយ ប៉ុន្តែ អាចនឹងចូលលេងក្នុងជម្រើសដំបូងនៅពេលក្រុមខ្លួនប្រកួតជាមួយនឹង West Ham United នាកីឡដ្ឋាន Etihad នៅថ្ងៃអាទិត្យនេះ។

Joe-Hart-ft16

Barcelona កំពុងតែស្ថិតយ៉ាងប្រកៀកក្នុងការបំពេញការផ្ទេរ Jasper Cillessen ពីក្លិប Ajax ដើម្បីជំនួស Bravo។ Hart វ័យ២៩ឆ្នាំ នៅតែបើកចំហចំពោះរាល់ជម្រើសផ្សេងៗ ប៉ុន្តែ ខណៈដែលនៅសល់រយៈពេលត្រឹមតែ១សប្តាហ៍ទៀតប៉ុណ្ណោះ នឹងបិទទីផ្សារដោះដូរកីឡាករនាពេលបច្ចុប្បន្ន រូបគេនៅមិនទាន់ទទួលបានសំណើមួយដែលត្រូវបានចាត់ទុកថា មានស្ថិរភាពសម្រាប់អាជីពរយៈពេលវែងឡើយ។

ការខ្ចីជើងទៅកាន់ក្លិប Everton ត្រូវបានកាត់ផ្តាច់ព ក្រោយពី Man City បដិសេធក្នុងជួយចេញលើការចំណាយទៅលើប្រាក់បៀវត្សរ៍របស់គេ ខណៈដែល Everton ចង់ផ្តល់ប្រាក់បៀវត្សរ៍១៣៥០០០ក្នុងមួយសប្តាហ៍៕

ប្រភពព័ត៌មាន៖ The Guardian

The post Hart ប្រឈមមុខនឹងការលេងជាអ្នកចាំទីបម្រុង ខណៈ Bravo ត្រៀមបំពេញការផ្ទេរពី Barcelona appeared first on CamboSport.