Roma ធ្លាក់ចេញ ខណៈ Celtic និង Monaco ទៅវគ្គចែកពូលនៃ Champions League(មានវិដេអូ)

ក្រុម Roma របស់អ៊ីតាលី បានបាត់បង់ឱកាសក្នុងការឈានទៅប្រកួតក្របខ័ណ្ឌ Champions League វគ្គចែកពូល ក្រោយពីបានរងការពិន័យកាតក្រហមទៅលើកីឡាករបីនាក់ ក្នុងពេលបរាជ័យ ៣-០ ក្នុងការប្រកួតវគ្គ Playoff ជើងទី២ក្រោមស្នាដៃក្រុម Porto កាលពីថ្ងៃអង្គារ។

Hapoel-Beer-Sheva-ft16

Roma ត្រូវបានចាត់ទុកថា ជាក្រុមមានប្រៀបក្នុងការឈានទៅវគ្គបន្ត ក្រោយពីបានបញ្ចប់ក្នុងលទ្ធផលស្មើ ១-១ នៅប្រទេសព័រទុយហ្គាល់ ប៉ុន្តែ ពួកគេមានគ្រាប់បាល់ដេញតាមពីក្រោយ នៅពេលដែលកីឡាករ Felipe បានជួយឲ្យក្រុមភ្ញៀវមានគ្រាប់បាល់នាំមុខមុន។

Roma បានជួបភាពវេទនាកាន់តែជ្រៅ នៅពេលដែលកីឡាករ Daniele de Rossi និង Emerson Palmieri បានរងនូវការពិន័យកាតក្រហមទាំងម្តង នៅតង់នីមួយៗ។ កីឡាករ Miguel Layun បានរកគ្រាប់បាល់ទី២សម្រាប់ក្រម Porto នៅមុនពេល Jesus Corona បានបន្ថែមគ្រាប់បាល់ទី៣ក្នុងរយៈពេលប៉ុន្មាននាទីក្រោយមក។

Roma គឺជាក្រុមទី៣របស់ក្រខ័ណ្ឌ Serie A ដែលចាញ់ក្នុងការប្រកួតវគ្គ Playoff បីឆ្នាំជាប់ៗគ្នា ដើម្បីធ្វើឲ្យមានតែ Juventus និង Napoli ក្នុងការតំណាងឲ្យអ៊ីតាលី ក្នុងពេលចាប់ឆ្នោតសម្រាប់វគ្គចែកពូលនៅថ្ងៃព្រហស្បតិ៍នេះ។ ស្របពេលជាមួយគ្នានេះ Celtic បានគេចផុតពីការរងបរាជ័យដ៏ធំនៅពេលប្រកួតជាមួយនឹងក្រុមអ៊ីស្រាអែល Hapoel Beer Sheva ដើម្បីឈានទៅវគ្គចែកពូលជាលើកទី១ក្នុងរយៈពេល៣រដូវកាល។

Dundalk មិនអាចក្លាយជាក្រុមរបស់អៀរឡង់ដំបូងគេក្នុងការឈានទៅវគ្គបន្តឡើយ ខណៈដែលពួកគេចាញ់ក្រុម Legia Warsaw ទាំងពីរជើងក្នុងលទ្ធផល ៣-១ ខណៈដែល Monaco ផ្តួល Villarreal ១-០ ដើម្បីបំពេញការឈ្នះទាំងពីរជើង ៣-១៕

ប្រភពព័ត៌មាន៖ BBC

The post Roma ធ្លាក់ចេញ ខណៈ Celtic និង Monaco ទៅវគ្គចែកពូលនៃ Champions League(មានវិដេអូ) appeared first on CamboSport.